រូបភាពជុំវិញពិភពលោកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ មកពីប្រទេសមីយ៉ាន់ម៉ា តៃវ៉ាន់ សិង្ហបុរី បារាំង ឈីលី ឥណ្ឌូណេស៊ី អាល្លឺម៉ង់ និងអ៊ីស្រាអែល។
រូបភាពជុំវិញពិភពលោក ១២ ឧសភា ២០១៩

១
អ្នកដំណើរម្នាក់ប្រើប្រាស់ទូរស័ព្ទរបស់នាងថតសកម្មភាពរបស់អ្នកពន្លត់អគ្គិភ័យនៅកន្លែងកើតហេតុ បន្ទាប់ពីយន្តហោះ UB103 របស់ក្រុមហ៊ុនអាកាសចរណ៍ Myanmar National Airlines បានចុះចតដោយកង់មុខមិនដំណើរការ នៅព្រលានយន្តហោះអន្តរជាតិ Mandalay នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

២
បព្វជិតក្រាបចុះទៅលើកម្រាលព្រំ នៅក្នុងពិធីមួយ ដែលយាងចូលរួមដោយសម្តេចប៉ាប Francis នៅក្នុងព្រះវិហារ St. Peter's Basilica បុរីវ៉ាទីកង់។

៣
ពលរដ្ឋតៃវ៉ាន់ធ្វើការសម្តែងនៅក្នុងពិធីបុណ្យវិសាខបូជា នៅពីមុខអាគារ Chiang Kai-shek ក្នុងក្រុងតៃប៉ិ។

៤
ទូកនានាកំពុងធ្វើដំណើរ នៅក្បែរព្យុះកួច នៅក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩។

៥
សមាជិកក្រុម Extinction Rebellion ប្រមូលផ្តុំគ្នាបន្ទាប់ចាក់ឈាមក្លែងក្លាយនៅលើជណ្តើរអគារ Trocadero ក្នុងបាតុកម្មមួយដើម្បីបង្ហាញពីការបាត់បង់ជីវៈចម្រុះ នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង។

៦
កីឡាករ Lorenzo Bertelli មកពីអ៊ីតាលីបើករថយន្ត M-Sport Ford WRT របស់លោកជាមួយនឹងកីឡាករម្នាក់ទៀតគឺ Simone Scattolin ក្នុងពេលប្រណាំងរថយន្ត WRC Chile 2019 នៅក្នុងប្រទេសឈីលី កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩។

៧
មនុស្សម្នាដំឡើងផ្ទាំងបដាផ្លូវការនៃការមហោស្រពភាពយន្ត Cannes លើកទី៧២ នៅខាងក្រៅអគារ នៅក្នុងក្រុង Cannes ប្រទេសបារាំង។

៨
កីឡាការនី Courtney Conlogue មកពីសហរដ្ឋអាមេរិក ជិះក្តារលើទឹក នៅមុនពេលប្រកួតយកពានរង្វាន់ World Surf League សម្រាប់ស្ត្រី នៅលើកោះបាលី ប្រទេសឥណ្ឌូណេស៊ី។

៩
ទន្សាយព្រៃមួយរត់កាត់ចម្ការមួយនៅក្នុងក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

១០
សិល្បករអ៊ីស្រាអែលឈ្មោះ Nirit Levav Packer មើលស្នាដៃរបស់គាត់ ដែលគាត់ដាក់ឈ្មោះថា Toy សម្រាប់កម្មវិធីបើកការប្រកួតចម្រៀង Eurovision Song Contest នៅក្នុងក្រុង Tel Aviv ។ Toy ជាឈ្មោះនៃបទចម្រៀងរបស់ Netta Barzilai ជនជាតិអ៊ីស្រាអែល ដែលបានឈ្នះការប្រកួតចម្រៀង Eurovision Song Contest កាលពីឆ្នាំមុន។