រូបភាពជុំវិញពិភពលោក ១២ ឧសភា ២០១៧ មកពីប្រទេសប៉ាឡេស្ទីន វេណេស៊ុយអេឡា អេមីរ៉ាតអារ៉ាប់រួម ព័រទុយហ្គាល់ រុស្ស៊ី អ៊ីរ៉ង់ អ៊ីរ៉ាក់ ទុយនេស៊ី ចិន អ៊ុយក្រែន អេស្ប៉ាញ អង់គ្លេស។
រូបភាពជុំវិញពិភពលោក ១២ ឧសភា ២០១៧

1
អ្នកគាំទ្រគណបក្សប្រឆាំងប្រឈមមុខជាមួយប៉ូលិសបង្ក្រាបកុប្បកម្មខណៈពេលពួកគេធ្វើបាតុកម្មប្រឆាំងនឹងប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro ក្នុងទីក្រុងការ៉ាកាស។

2
យុវជនឈរលើអត្ថបទ Balfour Declaration ដែលត្រូវបានគេបោះពុម្ពនៅលើកម្រាលព្រំក្រហមប្រវែង១០០ម៉េត្រ ក្នុងពេលបើកសម្ពោធពិធីបុណ្យកម្រាលព្រំក្រហមដើម្បីសិទ្ធិមនុស្សលើកទី៣ នៅទីក្រុងកាសា ដែនដីប៉ាឡេស្ទីន។ ពិធីបុណ្យនេះកើតមានដំណាល់គ្នានឹងខួបទី១០០នៃសេចក្តីប្រកាស Balfour Declaration ដែលកត់សម្គាល់អំពីសិទ្ធិក្នុងការវិលត្រឡប់ ការដោះលែងអ្នកធ្វើបាតុកម្មបង្អត់អាហារក្នុងពន្ធនាគារអ៊ីស្រាអែល ការវិលត្រឡប់នៃការឯកភាពជាតិ និងការបញ្ចប់នៃការបែកបាក់ផ្ទៃក្នុង។

3
កីឡាករទូកក្តោងចូលរួមក្នុងការបណ្តុះបណ្ដាលត្រៀមនៅមុនពេលការប្រកួតចម្ងាយវែងនៃការប្រណាំងទូកក្តោង al-Gaffal មកដល់ នៅជិតកោះ Sir Bu Nair នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ ទូកក្តោងជាង១០០ និងចូលរួមក្នុងការប្រកួតប្រជែងនេះពីកោះ Sir Bu Nayer ទៅកាន់ទីក្រុងឌូបៃ។

4
ក្រុមអ្នកធ្វើធម្មយាត្រាពីទីក្រុងលីសបោន ឱបគ្នាក្រោយពេលបានមកដល់ បដិសរណដ្ឋាន Our Lady of Fatima ក្នុងទីក្រុង Fatima ប្រទេសព័រទុយហ្គាល់។

5
សត្វឆ្មាតំបន់ស៊ីបេរី ឈ្មោះ Yana (ឆ្វេង) និងឈ្មោះ Buran អង្គុយនៅក្នុងទ្រុងបើកចំហនៅក្នុងសួនសត្វ Royev Ruchey ជាយក្រុង Krasnoyarsk ខេត្តស៊ីបេរី ប្រទេសរុស្ស៊ី។

6
អ្នកគាំទ្រប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani ដែលកំពុងឈរឈ្មោះសម្រាប់អាណត្តិទី២ បានធ្វើសញ្ញា V ខណៈពេលនាងទស្សនាការផ្សាយផ្ទាល់អំពីការជជែកដេញដោលគ្នានៅទីស្នាក់ការកណ្ដាលសម្រាប់ការឃោសនាបោះឆ្នោត នៅទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់។

7
ក្មេងស្រីអ៊ីរ៉ាក់ម្នាក់ស្ពាយកូនក្មេងម្នាក់នៅខាងក្រោយខ្នង ស្របពេលដែលជនពលរដ្ឋអ៊ីរ៉ាក់ដែលបាត់បង់ទីជម្រកនៅភាគខាងលិចនៃទីក្រុងមូស៊ុល គឺនៅក្នុងស្រុក al-Islah al-Zaraye កំពុងរត់គេចខ្លួនពីតំបន់នេះ ដោយសារការវាយប្រហារដោយកងទ័ពអ៊ីរ៉ាក់ដើម្បីយកតំបន់នេះពីក្រុមរដ្ឋឥស្លាម មកវិញ។

8
ក្រុមអ្នកធ្វើធម្មយាត្រាជនជាតិជ្វីស កំពុងបួងសួងនៅវិហារ Ghriba នៅថ្ងៃដំបូងនៃការធ្វើធម្មយាត្រារបស់ជនជាតិជ្វីសទៅកាន់ព្រះវិហារ នៅកន្លែងកម្សាន្តនៃកោះ Djerba នៅមាត់សមុទ្រមេឌីទែរ៉ានេ របស់ប្រទេសទុយនេស៊ី។

9
សន្តិសុខកិត្តិយសរបស់ចិនតម្រង់ជួរនៅមុនពិធីស្វាគមន៍ប្រធានាធិបតីអ៊ូសបេគីស្ថាន Shavkat Mirziyoyev នៅវិមាន Great Hall of the People ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។

10
ក្រុមចម្រៀង O.Torvald របស់ប្រទេសអ៊ុយក្រែនកំពុងច្រៀងសមបទ «ពេលវេលា» (Time) សម្រាប់កម្មវិធីប្រលងចម្រៀងទ្វីបអឺរ៉ុបឆ្នាំ២០១៧ (Eurovision Song Contest 2017) វគ្គចុងក្រោយ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍អន្តរជាតិ ក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។

11
កីឡាករ Rafael Nadal របស់ប្រទេសអេស្ប៉ាញវាយកូនបាល់ត្រឡប់ទៅកីឡាករ David Goffin របស់ប្រទេសប៊ែលហ្ស៊ិក ក្នុងការប្រកួតកីឡាតិន្នីស Madrid Open នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។

12
បុគ្គលិករបស់ក្រុមហ៊ុន Sotheby កំពុងសម្លឹងមើលរូបសិល្បៈរចនាដោយសិល្បៈករ El Anatsui នៃប្រទេសហ្គាណា នៅមណ្ឌលលក់គ្រឿងសិល្បៈសហសម័យនិងសម័យទំនើប ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។