រូបភាពជុំវិញពិភពលោកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ មកពីប្រទេសឥណ្ឌា ប៉ាគីស្ថាន អាល្លឺម៉ង់ អ៊ីតាលី ស.រ.អា កាណាដា បារាំង និងឈីលី។
រូបភាពជុំវិញពិភពលោក ១២ ឧសភា ២០១៦

១
រូបភាពពីលើអាកាសបង្ហាញពីផ្លូវជនបទមួយកាត់តាមវាលផ្កា Rapeseed ជិតក្រុង Nienstedt ជិតក្រុង Bad Muender am Deister ភាគកណ្តាលប្រទេសអាល្លឺម៉ង់។

២
មនុស្សម្នាជាប់គាំងនៅតាមបណ្តោយព្រំដែនប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ដែលត្រូវបានស្គាល់ថា Durand Line រង់ចាំការបើកព្រំដែននៅក្រុង Toorkhan ប្រទេសអាហ្វហ្គានីស្ថាន។ មនុស្សរាប់រយនាក់បានជាប់គាំងនៅតាមព្រំដែនរវាងប្រទេសទាំងពីរ បន្ទាប់ពីកិច្ចពិភាក្សារវាងមន្រ្តីប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានបានបរាជ័យ ក្រោយពីមានការខ្វែងគំនិតគ្នាលើការដាក់បន្លាលួស និងរបងនៅក្នុងទឹកដីប្រទេសប៉ាគីស្ថាន។

៣
ក្រុមបាតុករ «Artful Tax Dodgers” ធ្វើការតវ៉ាមួយ ដោយមានបាតុករមួយរូបពាក់ស្រោមមុខជានាយករដ្ឋមន្រ្តីអង់គ្លេសលោក David Cameron ដោយបានច្រៀង និងរាំនៅឯផ្លូវចូល Lancaster House ទីដែលកិច្ចប្រជុំកំពូលប្រឆាំងអំពើពុករលួយត្រូវបានធ្វើឡើងនៅក្រុងឡុងដ៍។

៤
សុនខពីរក្បាលដើរនៅអតីតមូលដ្ឋានទ័ពអាកាសអាមេរិកនៅក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

៥
និស្សិតប៉ះទង្គិចជាមួយនឹងប៉ូលិសបង្រ្កាបបាតុករនៅអំឡុងពេលបាតុកម្មដើម្បីទាមទារការផ្លាស់ប្តូរនៅក្នុងប្រព័ន្ធអប់រំនៅក្រុងសាន់ត្យាហ្គោ ប្រទេសឈីលី កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦។

៦
(ពីឆ្វេងទៅស្តាំ) មេធាវីសិទ្ធិមនុស្សអង់គ្លេស Amal Clooney តារាសម្តែងអាមេរិកលោក George Clooney តារាសម្តែងស្រ្តីនាង Julia Roberts និងអ្នកដឹកនាំសម្តែងលោក Jodie Foster មកដល់សម្រាប់ការចាក់បញ្ចាំងភាពយន្ត «Money Monster» នៅអំឡុងពេលពិធីបុណ្យភាពយន្តប្រចាំឆ្នាំលើកទី ៦៩ នៅក្រុង Cannes ប្រទេសបារាំង។

៧
មន្រ្តីប៉ូលិសក្រុង Los Angeles (ខាងស្តាំ) ឡើងជណ្តើរចំនួនពីរ ដើម្បីអាចទៅដល់បុរសម្នាក់នៅលើអង់តែនវិទ្យុ KTLA នៅក្រុង Hollywood រដ្ឋ California កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦។ បុរសនោះបានតោងលើអង់តែនកម្ពស់ ១៦០ ហ្វីត (៥៣ ម៉ែត្រ) អស់រយៈពេលជិតបីម៉ោង នៅជិត Sunset Bronson Studios មុនពេលត្រូវបានជួយសង្រ្គោះដោយសុវត្ថិភាព។ បុរសនោះកំពុងត្រូវបានប៉ូលិសឃុំខ្លួនដើម្បីធ្វើការពិនិត្យពិច្ច័យលើផ្លូវចិត្ត។

៨
កម្មករម្នាក់លើកម្ទេចដែកដាក់ឡានធំនៅតំបន់ឧស្សាហកម្មមួយនៅក្រុង Mumbai ប្រទេសឥណ្ឌា។

៩
ស្រឡាប់ផ្សែង (ខាងក្រោម) ចេញពីភ្លើងឆេះទ្រង់ទ្រាយធំនៅខាងក្នុង និងជុំវិញតំបន់ Ft. McMurray ក្រុង Alberta ប្រទេសកាណាដា នៅក្នុ្ងងរូបភាពមួយថតដោយអវកាសយានិកលោក Jeff Williams ពីស្ថានីយអវកាសអន្តរជាតិ។

១០
មនុស្សម្នាពិនិត្យមើលស្នាដៃសិល្បៈ Seven Magic Mountains ដោយសិល្បករ Ugo Rondinone នៅជិតក្រុង Jean រដ្ឋ Nevada សហរដ្ឋអាមេរិក។

១១
មនុស្សម្នាមើលការបញ្ចាំងពណ៌ទៅលើវិមាន Colosseum នៅក្រុង Romeដើម្បីកំណត់ខួបលើកទី ១៥០ នៃទំនាក់ទំនងរវាងប្រទេសជប៉ុន និងអ៊ីតាលី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦។

១២
បុរសរស់នៅតំបន់កាស្មៀរ (Kashmir) ដេកនៅក្នុងទូកមួយនៅលើបឹង Anchar ដែលគ្របដណ្តប់ទៅដោយស្លែនៅក្រុង Srinagar ប្រទេសឥណ្ឌា។