បណ្ដុំរូបភាពនៃព្រឹត្តិការណ៍និងទិដ្ឋភាពនានាមកពិប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១១ ឧសភា ២០១៨

១
សេះពូជប្រទេសអ៊ីស្លង់កំពុងត្រូវបានម្ចាស់នាំពីកន្លែងស៊ីស្មៅ ត្រឡប់ទៅក្រោលវិញ នៅក្រុង Wehrheim ក្បែរទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

២
កសិករឥណ្ឌាម្នាក់កំពុងធ្វើការនៅក្នុងវាលស្រែនៅជាយក្រុង Amritsar។

៣
អ្នកគាំទ្រប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ លើកដៃទៅកាន់លោក ដើម្បីឲ្យលោកបង្ហាញខ្លួននៅក្នុងការប្រមូលផ្តុំគ្នាមួយនៅសាលា North Side ក្នុងក្រុង Elkhart រដ្ឋ Indiana។

៤
នាង Lea Sirk មកពីប្រទេសស្លូវេនី ច្រៀងបទ Hvala, ne! នៅទីក្រុងលីសបោន ប្រទេសព័រទុយហ្គាល់ ក្នុងការហាត់សមត្រៀមចូលរួមការប្រកួតប្រឡងចម្រៀងទ្វីបអឺរ៉ុប Eurovision Song Contest។

៥
តួអង្គនៃរឿង Chewbacca ឈរថតរូបនៅពេលដាក់បញ្ចាំងដំបូងរឿង Solo: A Star Wars Story នៅក្រុងឡូសអេនជឺឡែស រដ្ឋ California។

៦
អ្នកស្រី Wang-Chen Bi-Jin អាយុ ៩១ឆ្នាំ ដែលជាសមាជិកក្រុមរាំ Hip Hop ឈ្មោះក្រុម Six Carat កំពុងហាត់សមនៅទីក្រុង Taichung កោះតៃវ៉ាន់។

៧
ទង់ជាតិត្រូវបានគេរៀបចំតុបតែងនៅផ្លូវ Regent ក្នុងទីក្រុងឡុងដ៍ សម្រាប់អាពាហ៍ពិពាហ៍ព្រះអង្គម្ចាស់ Harry និងស្ត្រីតួសម្តែងអាមេរិក Meghan Markle។

៨
សិស្សសាលាបឋមសិក្សាកំពុងហាត់ក្បួនការពារខ្លួននៅពេលមានរញ្ជួយដី នៅមុនពេលខួបទី១០នៃគ្រោះរញ្ជួយដីកាលពីឆ្នាំ២០០៨ នៅខេត្ត Sichuan។ សិស្សទាំងនេះកំពុងហ្វឹកហាត់នៅក្នុងថ្នាក់រៀនមួយនៅក្រុង Handan ខេត្ត Hebei ប្រទេសចិន។

៩
អ្នកបើកបរ Ryan Hunter-Reay កំពុងរង់ចាំឡានរបស់លោក មុនពេលចាប់ផ្តើមបើកហាត់សម នៅទីលានប្រណាំងរថយន្ត IndyCar Grand Prix ក្នុងក្រុង Indianapolis រដ្ឋ Indiana សហរដ្ឋអាមេរិក។