រូបភាពជុំវិញពិភពលោក ១១ ឧសភា ២០១៧ មានមកពីប្រទេសព័រទុយហ្គាល់ សហរដ្ឋអាមេរិក អ៊ីរ៉ាក់ អ៊ីតាលី លុចសំបួ អេស្ប៉ាញ ចិន និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ១១ ឧសភា ២០១៧

១
អ្នកធ្វើធម្មយាត្រាម្នាក់ដើរដោយជង្គង់កំពុងដាក់ទោសខ្លួនឯងនៅបដិសរណដ្ឋាន Fatima ក្នុងទីក្រុង Fatima ប្រទេសព័រទុយហ្គាល់។

២
ក្រុមបាតុករដែលគាំទ្រការរក្សាទុកវិមានដែលនៅសល់ពីសម័យសង្គ្រាមអាមេរិក ពីឆ្នាំ១៨៦១ ដល់ ១៨៦៥ បានតវ៉ានៅមុខរូបសំណាក Jefferson Davis មុនពេលរូបនេះត្រូវបានគេផ្តួលនៅក្នុងរដ្ឋ New Orleans។

៣
ស្ត្រីវ័យចំណាស់ម្នាក់និងកូនរបស់គាត់ត្រូវបានគេរុញនៅលើរទេះមួយ ខណៈអ្នកភូមិផ្សេងទៀតកំពុងរត់គេចខ្លួនចេញពីការវាយប្រហារគ្នាយ៉ាងខ្លាំងក្លា រវាងយុទ្ធជនរដ្ឋឥស្លាម និងកងកម្លាំងពិសេសអ៊ីរ៉ាក់ នៅភាគខាងលិចនៃទីក្រុងម៉ូស៊ុល។

៤
លោក Fabio Barone និងឡានប្រណាំងម៉ាក Ferrari ៤៥៨ របស់គាត់ កំពុងប្រកួតជាមួយរទេះដែលអូសដោយសេះពីរក្បាល នៅលើទីតាំងថតខ្សែភាពយន្ត Ben Hur នៅឧទ្យានកម្សាន្ត Cinecitta World ក្នុងទីក្រុង Romano ជិតទីក្រុងរ៉ូម។

៥
ក្មេងប្រុសម្នាក់បានឲ្យបាច់ផ្កាទៅកាន់ម្ចាស់ក្សត្រីអង់គ្លេស នៅប្រទេសលុចសំបួ។

៦
អ្នកចូលរួមក្នុងការដង្ហែក្បួនស្ត្រីអ្នកបួសចូលរួមក្នុងកម្មវិធីផ្តល់កិត្តិយសដល់សន្ដបុគ្គល (អ្នកដែលគួរយកជាគំរូ) Domingo de La Calzada (១០១៩ - ១១០៩) ដែលបានជួយមនុស្សក្រីក្រនិងអ្នកធ្វើធម្មយាត្រា នៅសាលាក្រុង Santo Domingo de La Calzada ភាគខាងជើងប្រទេសអេស្ប៉ាញ។

៧
បុគ្គលិកក្រុមហ៊ុន អាលីបាបា ចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ជាច្រើនគូរ នៅទីស្នាក់ការកណ្ដាលក្នុងទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន។

៨
អ្នកទេសចរម្នាក់កំពុងសម្លឹងមើលការរៀបចំសិល្បៈដែលគេដាក់ឈ្មោះថា «លើសពីភាពគ្មានសណ្ដាប់ធ្នាប់» របស់សិល្បករ Takahiro Iwasaki នៅក្នុងទីតាំងសម្រាប់ក្រុមការងារមកពីប្រទេសជប៉ុន នៅកម្មវិធីតាំងពិព័រណ៍ La Biennale នៅ ទីក្រុង Venice ប្រទេសអ៊ីតាលី។

៩
តួសម្តែង Johnny Depp បានមកដល់កម្រាលព្រំពណ៌ក្រហមសម្រាប់កម្មវិធីបើកសម្ពោធខ្សែភាពយន្ត «ចោរសមុទ្រតំបន់ខារីប៊ីន៖ មនុស្សស្លាប់ប្រាប់រឿងពិត នៅទីក្រុងសៀងហៃ ប្រទេសចិន។

១០
ក្មេងៗស្លៀកសម្លៀកបំពាក់ប្រពៃណី សម្តែងជាមួយនឹងស្គរ ក្នុងទីក្រុង Guangan ខេត្ត Sichuan ប្រទេសចិន។

១១
ស្ត្រីម្នាក់មានពាក់មួក កំពុងឈរនៅក្នុងវាលរុក្ខជាតិប្រភេទ rape នៅជាយក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។