រូបភាពជុំវិញពិភពលោកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ មកពីប្រទេសអ៊ីរ៉ាក់ អូស្រា្តលី ប៉េរូ ថៃ ជប៉ុន អេស្ប៉ាញ រុស្ស៊ី និងបេឡារុស។
រូបភាពជុំវិញពិភពលោក ១០ ឧសភា ២០២០

១
ក្រុមអ្នកតវ៉ាសែងបុរសរងរបួសម្នាក់នៅក្នុងការប៉ះទង្គិចជាមួយនឹងកងកម្លាំងសន្តិសុខនៅលើស្ពាន Al-Jumhuriyah នៅក្នុងក្រុង Baghdad ប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីមានបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលមួយ។

២
ប៉ូលិសឃាត់ខ្លួនបាតុករម្នាក់ដែលប្រឆាំងនឹងវិធានការបិទប្រទេសដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូរ៉ូណា នៅខាងក្រៅវិមានសភានៅក្នុងក្រុង Melbourne ប្រទេសអូស្ត្រាលី។

៣
បុគ្គលិកសុខាភិបាលដែលមានពាក់ឈុតការពារជួយអ្នកជំងឺកូវីដ១៩នៅមន្ទីរពេទ្យតំបន់នៅក្នុងក្រុង Iquitos ដែលជាក្រុងធំបំផុតនៅតំបន់ Peruvian Amazon កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០។

៤
ស្ត្រីម្នាក់ធ្វើការនៅកសិដ្ឋានអំបិលនៅក្នុងខេត្ត Phetchaburi ប្រទេសថៃ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០។

៥
បុរសម្នាក់ពាក់ម៉ាស់ដើរនៅកន្លែងបញ្ចុះសពនៅក្បែរវត្ត Honmonji Goju-no-to នៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។

៦
មនុស្សម្នាជិះក្តារលើទឹកនៅលើឆ្នេរមួយដែលត្រូវបានបើកឡើងវិញសម្រាប់សកម្មភាពកីឡា បន្ទាប់ពីមានការដាក់កំហិតសកម្មភាពសង្គមនៅក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០។

៧
កាំជ្រួចផ្ទុះពីលើសាកលវិទ្យាល័យ Moscow State University នៅក្នុងការប្រារព្ធខួបលើកទី៧៥នៃការចុះចាញ់របស់ក្រុម Nazi នៅក្នុងសង្គ្រាមលោកលើកទី២ នៅក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០។

៨
មនុស្សម្នាសប្បាយរីករាយជាមួយនឹងការកម្សាន្តនៅក្នុងឧទ្យាន Happy Valley ក្នុងក្រុងប៉េកាំង ប្រទេសចិន។

៩
យាន Yakovlev Yak-130 របស់បេឡារុសចូលរួមក្នុងក្បួនយោធាមួយដើម្បីប្រារព្ធខួបលើកទី៧៥នៃជ័យជម្នះរបស់សហភាពសូវៀតនៅលើក្រុម Nazi នៅក្នុងសង្គ្រាមលោកលើកទី២ នៅក្នុងក្រុង Minsk កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០។