កម្រងរូបភាពល្អៗគួរឲ្យចាប់អារម្មណ៍នៃហេតុការណ៍និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១០ ឧសភា ២០១៩

១
លោកនេនព្រះពុទ្ធសាសនាពីតំបន់ទីបេ កំពុងស្ងាបនៅពេលគង់លើភ្លៅព្រះសង្ឃមួយអង្គ ក្នុងពិធីទេសនាមួយសម្ដែងដោយសម្ដេចសង្ឃ ដាឡៃ ឡាម៉ា នៅព្រះវិហារ Tsuglakhang នៅទីក្រុង Dharmsala ប្រទេសឥណ្ឌា។

២
ស្ត្រីម្នាក់កំពុងថតរូបនៅចន្លោះរូបថតស្រ្តីដែលបានបាត់ខ្លួន នៅក្នុងទិវាមាតាពិភពលោក នៅទីក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក។

៣
សមាជិកសន្តិសុខជាតិរុស្ស៊ីផ្ដល់ផ្កាដល់អតីតយុទ្ធជនក្នុងពេលប្រារព្ធទិវាជ័យជម្នះ ដែលជាការរំឭកដល់ជ័យជម្នះលើរបបណាស៊ីអាល្លឺម៉ង់ នៅថ្ងៃទី៩ ឧសភា នៅទីក្រុងមូស្គូ។

៤
អ្នកចូលរួមសម្ដែងជាអ្នកជាប់ច្រវ៉ាក់ក្នុងពេលដង្ហែក្បួនប្រារព្ធខួបទី៥ នៃការចាប់ខ្លួនអ្នកដឹកនាំផលិតភាពយន្តជនជាតិអ៊ុយក្រែន លោក Oleg Sentsov ដែលត្រូវបានដាក់ពន្ធនាគារដោយបទចោទ«ប្រព្រឹត្តភេរវកម្ម»នៅរុស្ស៊ី។ ការសម្ដែងនេះធ្វើឡើងក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។

៥
ការប៉ះទង្គិចគ្នានៅកន្លែងចតឡាននៅតំបន់ Mount Vernon នៃរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

៦
ក្រុមអ្នកសម្ដែងចូលរួមក្នុងការរាប់ថយក្រោយរយៈពេល១០០០ថ្ងៃ រហូតដល់ថ្ងៃបើកប្រកួតកីឡារដូវរងានៅទីក្រុងប៉េកាំង។

៧
កម្មករកំពុងកម្ទេចអតីតអាគារស្ថាទូតអាមេរិកក្នុងទីក្រុងប៉េកាំង រយៈពេល២០ឆ្នាំក្រោយពេលអាគារនេះត្រូវបានវាយប្រហារដោយបាតុករចិន កាលពីថ្ងៃទី៨ ឧសភា ១៩៩៩។

៨
ស្ត្រីក្មេងម្នាក់កំពុងរាំនៅក្នុងវាលផ្កាទូលីប នៅក្នុងឧទ្យានកណ្ដាលទីក្រុងមូស្គូ ប្រទេសរុស្ស៊ី នៅខណៈដែលប្រទេសរុស្ស៊ីកំពុងទទួលរងរលកកម្ដៅ ស្របពេលដែលតំបន់អឺរ៉ុបផ្សេងទៀតកំពុងជួបនឹងអាកាសធាតុត្រជាក់។

៩
អ្នករាំរបាំកំពុងសម្ដែងក្នុងពេលបង្ហាញសមត្ថភាពជាក្រុមសម្រាប់ពិធី Giro d'Italia ឆ្នាំ២០១៩ ដែលជាពិធីប្រណាំងកង់នៅអ៊ីតាលី ដែលនឹងចូលមកដល់ឆាប់ៗនេះ នៅទីក្រុង Bologna ប្រទេសអ៊ីតាលី។

១០
ទិដ្ឋភាពនៅកន្លែងជិះទូកក្ដោងនៅក្រុង Saint-Leu នៅលើកោះរបស់ប្រទេសបារាំងឈ្មោះថា La Reunion ក្នុងមហាសមុទ្រឥណ្ឌា ដែលនៅទីនោះអ្នកជិះទូកក្ដោងម្នាក់ត្រូវបានសម្លាប់ដោយត្រីឆ្លាមកាលពីពេលថ្មីៗ។ ការស្លាប់នេះជាហេតុការណ៍កើតឡើងចុងក្រោយនៅក្នុងទឹកសមុទ្រនេះ។

១១
ទីម៉ោងត្រូវបានគេដាក់តាំងក្នុងពិធីតាំងបង្ហាញទីម៉ោង នៅភូមិ Castellar នៅជិតក្រុង Cuneo។

១២
ក្ងោកមួយក្បាលបើករោមទៅកាន់សត្វក្ងោកផ្សេងទៀតនៅក្នុងការបង្កាត់ពូជ នៅក្នុងឧទ្យានក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។