បណ្ដុំរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗ និងទិដ្ឋាភាពនានាមកពីប្រទេសផ្សេងៗជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១០ ឧសភា ២០១៨

១
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងស្ត្រីទីមួយ Melania Trump ស្វាគមន៍ដល់ជនជាប់ឃុំកូរ៉េខាងជើង Kim Dong Chul (ស្តាំទី២) Tony Kim (កណ្ដាល) Kim Hak Song និង Tony Kim នៅពេលពួកគេបានមកដល់មូលដ្ឋានទ័ព Joint Base Andrews ក្នុងរដ្ឋ Maryland។

២
ឧទ្ធម្ភាចក្រយោធាតួកគី ចូលរួមក្នុងការហ្វឹកហាត់ EFES 2018 នៅជិតសមុទ្រ Aegean ក្បែរក្រុង Izmir ប្រទេសតួកគី។

៣
កុមារម្នាក់ដើរនៅជិតផ្ទះដែលបាក់បែកដោយសារទឹកជំនន់ ក្រោយពេលមានការបាក់ទំនប់ នៅក្នុងទីក្រុង Solio ប្រទេសកេនយ៉ា។

៤
ផ្សែងចេញពីរណ្ដៅ នៅភ្នំភ្លើង Kīlauea ក្នុងរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក។

៥
អ្នកកំណត់ភូមិសាស្ត្ររបស់ស្ថាប័នឃ្លាំមើលភ្នំភ្លើង Hawaiian Volcano Observatory កំពុងកត់ត្រាកម្រិតអាកាសធាតុ ១០៣ អង្សាសេ នៅឯកន្លែងបំបែកនៃផ្លូវ Nohea នៅចំណុច Leilani Estates រដ្ឋហាវ៉ៃ។ ផ្លូវក្រាលកៅស៊ូ បានក្លាយជាផ្លូវទន់ដោយសារតែកម្រិតកំដៅខ្ពស់។

៦
ក្រុមបាតុករដែលធ្វើការតវ៉ានឹងការដាក់គំនាបរបស់រដ្ឋាភិបាល កំពុងគ្រវីទង់ជាតិនីការ៉ាហ្គា នៅទីក្រុងម៉ាណាហ្គា ប្រទេសនីការ៉ាហ្គា។

៧
ជនសង្ស័យជាពួករត់ពន្ធមនុស្សកំពុងដឹកបុរស ស្ត្រី និងក្មេងៗនៅលើក្បូន នៅក្នុងទន្លេ Rio Grande ក្នុងទឹកដីប្រទេសម៉ិកស៊ិក មុនពេលពួកគេចូលទៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ នៅក្បែរក្រុង McAllen រដ្ឋតិចសាស។

៨
អ្នកស្រី Paula Laughton ដែលជាអ្នករចនាម៉ូដម្នាក់ថតរូបជាមួយរូបភាពប្រាសាទ LEGO Windsor ដោយមានរូបអាពាហ៍ពិពាហ៍របស់ព្រះអង្គម្ចាស់ Prince Harry និង Meghan Markle នៅចក្រភពអង់គ្លេស។

៩
តារាសម្តែងរាប់ពីឆ្វេងទៅស្តាំ៖ Fan Bingbing, Marion Cotillard, Jessica Chastain, Penelope Cruz និង Lupita Nyong'o នៃរឿង «៣៥៥» ជុំគ្នាក្នុងពិធីភាពយន្តអន្តរជាតិលើកទី៧១ នៅទីក្រុង Cannes នៅភាគខាងត្បូងប្រទេសបារាំង។

១០
រូបភាពពីដ្រូន (drone) បង្ហាញឲ្យឃើញកង់សាធារណៈដែលគេទុកចោលនៅក្នុងទីតាំងមួយក្នុងទីក្រុងសៀងហៃ។