រូបភាពជុំវិញពិភពលោកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ មកពីប្រទេសហុងគ្រី ប៉ាគីស្ថាន អង់គ្លេស ក្រិក អ៊ីស្រាអែល ព័រទុយហ្គាល់ និងម៉ាសេដ្ឋាន។
រូបភាពជុំវិញពិភពលោក ១០ ឧសភា ២០១៦

១
ដំរីទឹកសម្បុរខ្មៅដែលមានអាយុ២សប្តាហ៍ឆ្លងកាត់ការពិនិត្យសុខភាពនៅក្នុងជម្រករបស់វា នៅក្នុងតំបន់អភិរក្សធម្មជាតិ Szeged ភាគអាគ្នេយ៍នៃក្រុងប៊ុយដាប៉ែស (Budapest) ប្រទេសហុងគ្រី។

២
កូនក្រមុំប៉ាគីស្ថានចូលរួមពិធីអាពាហ៍ពិពាហ៍ដ៏ធំមួយនៅក្នុង Karachi ប្រទេសប៉ាគីស្ថាន។

៣
កីឡាករ Sascia Kraus របស់ប្រទេសស្វ៊ីស សម្តែងក្នុងពេលប្រកួតវគ្គផ្តាច់ព្រ័តនៃការហែលទឹក Solo Free Synchronized Swimming ក្នុងពេលប្រកួតជើងឯកហែលទឹករបស់អឺរ៉ុប នៅមជ្ឈមណ្ឌលហែលទឹកក្រុងឡុងដ៍ ក្នុងប្រទេសអង់គ្លេស។

៤
ស្រ្តីស៊ីរីម្នាក់ចម្អិនអាហារនៅភូមិ Idomeni ប្រទេសក្រិក។

៥
ទាហានអ៊ីស្រាអែលដុតភ្លើង ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ ដើម្បីគោរពដល់ទាហានដែលធ្លាក់ពីលើភ្នំ នៅកន្លែងបញ្ចុះសពលើភ្នំ Hertzl ក្នុងក្រុងហ្ស៊េរុយសាឡិម។

៦
អ្នកគាំទ្រក្រុមបាល់ទាត់ Estoril សាទរសម្រាប់ក្រុមនេះ នៅពេលចាប់ផ្តើមនៃការប្រកួតបាល់ទាត់ First League របស់ព័រទុយហ្គាល់ នៅស្តាត António Coimbra da Mota ក្នុងក្រុង Estoril ប្រទេសព័រទុយហ្គាល់។

៧
បាតុករម្នាក់ប្រើប្រាស់កាំភ្លើងទឹកដើម្បីបាញ់ថ្នាំពណ៌នៅលើជញ្ជាំង នៅអគារការិយាល័យ Public Revenue ក្នុងពេលបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅក្នុងទីប្រជុំជន Skopje ប្រទេសម៉ាសេដ្ឋាន។