រូបភាពជុំវិញពិភពលោកថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជាបារាំង ជប៉ុន ថៃ អង់គ្លេស អាមេរិកកណ្តាល ហុងឌូរ៉ាស តួកគី និងប្រេស៊ីល។
រូបភាពជុំវិញពិភពលោក ០១ ឧសភា ២០១៩

១
អ្នកថតរូបម្នាក់បានប៉ះត្រូវជាមួយឧស្ម័នបង្ហូរទឹកភ្នែកអំឡុងការប៉ះទង្គិចជាមួយប៉ូលិសក្នុងការជួបជុំប្រចាំឆ្នាំក្នុងខែឧសភានៅទីក្រុងប៉ារីសប្រទេសបារាំង។

២
អធិរាជជប៉ុនថ្មី Naruhito និងមហាក្សត្រី Masako កំពុងធ្វើដំណើរទៅកាន់ព្រះរាជវាំង Imperial Palace ដើម្បីជួបជាមួយអធិរាជ Emeritus Akihito និងមហាក្សត្រី Emerita Michiko ក្នុងទីក្រុងតូក្យូ។

៣
រូបថតដែលបញ្ចេញដោយការិយាល័យរាជវាំងបង្ហាញព្រះមហាក្សត្រថៃ Maha Vajiralongkorn Bodindradebayavarangkunឲ្យអំណោយទៅមហាក្សត្រី Suthida Vajiralongkorn Na Ayudhya នៅសាល Ampornsan ក្នុងទីក្រុងបាងកក។ ការប្រកាសមួយនៅក្នុង Royal Gazette បាននិយាយថា Suthida Vajiralongkorn Na Ayudhya បានរៀបអភិសេកស្របច្បាប់ជាមួួយព្រះមហាក្សត្រថៃដែលមានព្រះជន្ម៦៦ព្រះវស្សា។

៤
អ្នករាំ Chapel-en-le-Frith សម្តែងរបាំប្រចាំឆ្នាំនៅលើភ្នំ Eccles Pike ក្នុងទីក្រុង Derbyshire ប្រទេសអង់គ្លេស អំឡុងពេលព្រះអាទិត្យរះ ដើម្បីអបអរខែឧសភានិងការចាប់ផ្តើមនៃរដូវក្តៅ។

៥
ប្រជាពលរដ្ឋជប៉ុនគ្រវីទង់ជាតិនិងថតរូបអធិរាជថ្មីឈ្មោះ Naruhito នៅពេលដែលលោកចាកចេញពីព្រះបរមរាជវាំងក្នុងទីក្រុងតូក្យូ។

៦
បុរសម្នាក់ជួយសណ្តោងក្មេងស្រីម្នាក់ឡើងក្នុងប្រអប់រថភ្លើងនៅពេលដែលពួកគេនិងជនភៀសខ្លួនអាមេរិកកណ្តលផ្សេងទៀតធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។

៧
សាសនិករបស់សាសនា Vale do Amanhecer ចូលរួមក្នុងពិធីនៅព្រះវិហាររបស់ខ្លួនក្នុងសហគមន៍ Vale do Amanhecer (ជ្រោះព្រះអាទិត្យរះ) ដែលនៅជាយក្រុង Planaltina ចម្ងាយប្រមាណ៥០គីឡូម៉ែតពីរដ្ឋធានី Brasilia នៃប្រទេសប្រេស៊ីលកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។

៨
ប៉ូលិសចាប់ខ្លួនបាតុករម្នាក់បន្ទាប់ពីការដង្ហែក្បួននៅ Taksim Square ដើម្បីអបអរបុណ្យសម្រាប់ខែឧសភានៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគី។

៩
គ្រូវីទ្យាល័យជាច្រើន វេជ្ជបណ្ឌិត និងនិស្សិតសាកលវិទ្យាល័យអុជកាំជ្រួចនិងផាវខណៈដែលពួកគេហែទៅកាន់អគារសភា ដើម្បីបាតុកម្មប្រឆាំងនឹងកំណែទម្រង់ផ្នែកអប់រំនិងសុខាភិបាលក្នុងទីក្រុង Tegucigalpa ប្រទេសហុងឌូរ៉ាសកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។