រូបភាពជុំវិញពិភពលោកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ មកពីប្រទេសស្វ៊ីស ជប៉ុន អង់គ្លេស បារាំង អេស្ប៉ាញ អាហ្សង់ទីន សហរដ្ឋអាមេរិក ម៉ិកស៊ិក និងចិន។
រូបភាពជុំវិញពិភពលោក ០១ ឧសភា ២០១៧

១
បាតុករម្នាក់តុបតែងជាមនុស្សត្លុក កាន់ឆ័ត្រមួយបាំងឲ្យប៉ូលិសស្វ៊ីសម្នាក់ ក្នុងពេលបាតុកម្មក្នុងទិវាពលកម្មអន្តរជាតិ នៅក្នុងក្រុង Zurich ប្រទេសស្វ៊ីស។

២
អ្នកទេសចរណ៍ម្នាក់ថតរូបនៅពីមុខលម្អងផ្កា នៅទីសក្ការបូជា Kameido-tenjin ក្នុងពិធីបុណ្យប្រចាំឆ្នាំនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។

៣
ក្រុម Leicester Morrismen រាំក្នុងពេលប្រារព្ធទិវាពលកម្មអន្តរជាតិ នៅឧទ្យាន Bradgate Park នៅក្នុងក្រុង Newtown Linford ចក្រភពអង់គ្លេស។

៤
ប៉ូលិសកុបកម្ម CRS របស់បារាំងឆេះខ្លួន នៅពេលពួកគេប្រឈមមុខនឹងបាតុករ ក្នុងពេលដើរក្បួនមួយសម្រាប់ការប្រមូលផ្តុំក្នុងទិវាពលកម្មអន្តរជាតិ នៅក្នុងក្រុងប៉ារីស។

៥
ប៉ូលិសកុបកម្មម្នាក់ដើរនៅពីមុខរបាំងដែលមានភ្លើងឆេះ ក្នុងពេលប្រមូលផ្តុំក្នុងទិវាពលកម្មអន្តរជាតិ នៅក្នុងក្រុង Gijon ប្រទេសអេស្ប៉ាញ។

៦
កីឡាករ Ott Tanak និងកីឡាករ Jarveoja Martin មកពីប្រទេសអេស្តូនី ប្រកួតនៅក្នុងរថយន្តម៉ាក Ford Fiesta WRC របស់ពួកគេ ក្នុងពេលប្រកួតជើងឯក FIA World Rally Championship នៅក្នុងក្រុង Cordoba ប្រទេសអាហ្សង់ទីន កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧។

៧
ជញ្ជាំង Rustic Barn ត្រូវបានបំផ្លាញ បន្ទាប់ពីមានខ្យល់ព្យុះបោកបក់លើក្រុង Canton រដ្ឋ Texas កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧។

៨
សមាជិកគ្រួសារ Reyes ឱបគ្នា នៅពេលពួកគេបានជួបជុំគ្នាវិញរយៈពេល៣នាទី នៅពេលដែលមន្ត្រីត្បាតព្រំដែនអាមេរិកបើកច្រកមួយនៅតាមព្រំដែនម៉ិកស៊ិក ដែលនេះផ្នែកនៃទិវា Children's Day នៅក្នុងប្រទេសម៉ិកស៊ិក នៅឧទ្យាន Border Field State Park នៅក្នុងក្រុង San Diego រដ្ឋ California កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧។

៩
មនុស្សម្នាប្រឡាក់កម្ទេចរុក្ខជាតិ ក្នុងពិធីបុណ្យ Monihei Carnival នៅក្នុងក្រុង Cangyuan ខេត្ត Yunnan ប្រទេសចិន កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧។

១០
យុវជននៅពីក្រោយបដា នៅពេលប៉ូលិសកុបកម្មបាញ់ឧស្ម័នទឹកភ្នែក នៅពេលបាតុកម្ម ក្នុងទិវាពលកម្មអន្តរជាតិ ក្នុងក្រុងប៉ារីស ប្រទេសបារាំង។