រូបភាពជុំវិញពិភពលោកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ មកពីប្រទេសហ្វីលីពីន អាហ្វ្រិកខាងត្បូង រុស្ស៊ី ក្រិក បារាំង ឥណ្ឌា ថៃ ប៉ូឡូញ សហរដ្ឋអាមេរិក និងកេនយ៉ា។
រូបភាពជុំវិញពិភពលោក ១ ឧសភា ២០១៦

១
ប៉ូលិសមួយស្រែកដាក់សហការីរបស់គាត់ ក្នុងពេលប៉ះទង្គិចជាមួយនឹងបាតុករ នៅពេលពួកគេព្យាយាមប្រឹងចូលទៅដល់ទ្វាររបស់ស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ។

២
តោប្រមាណជា៣៣ក្បាលដែលត្រូវបានគេជួយសង្រ្គោះពីកន្លែងបង្ហាត់ដើម្បីសម្តែងសៀកនៅក្នុងប្រទេសប៉េរូ និងប្រទេសកូឡុំប៊ី ខាំគ្នាទៅវិញទៅមក បន្ទាប់ពីត្រូវបានគេប្រលែងនៅសួនសត្វ Emoya Big Cat Sanctuary នៅខាងក្រៅក្រុង Vaalwater ភាគខាងត្បូងនៃប្រទេសអាហ្វ្រិកខាងត្បូង។

៣
លោក Nico Rosberg ជនជាតិអាល្លឺម៉ង់ដែលបើកបររថយន្ត Mercedes F1 អបអរនូវជ័យជម្នះជាមួយនឹងសមាជិកក្រុម នៅក្នុងការប្រកួត Grand Prix របស់រុស្ស៊ី។

៤
ថូផ្កាមួយដែលមានសុទ្ធតែទឹកត្រូវបានគេគប់ចេញរានហាលមួយក្នុងពិធី Botides ដែលជាប្រពៃណីរបស់អ្នកកាន់សាសនាគ្រិស្តនៅប្រទេសក្រិក នៅថ្ងៃ Holy Saturday ដើម្បីសាទរ «ការរស់ឡើងវិញជាលើដំបូង» នៅលើកោះ Corfu ប្រទេសក្រិក កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។

៥
ប៉ូលិសឈរជាក្រុម នៅពេលពួកគេប៉ះទង្គិចជាមួយនឹងបាតុករ នៅពេលបាតុកម្មក្នុងទិវាពលកម្ម នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង។

៦
បុគ្គលិកនៅសាលាមតេយ្យគោះប្រដាប់ប្រដាផ្ទះបាយ និងស្រែកពាក្យស្លោកប្រឆាំងនឹងរដ្ឋាភិបាល ក្នុងពេលបាតុកម្មមួយ ដោយទាមទារឲ្យមានការតម្លើងប្រាក់បៀវត្សរ៍របស់ពួកគេនៅទិវាពលកម្មនៅក្នុងក្រុង Chandigarh ប្រទេសឥណ្ឌា។

៧
អ្នកកាន់សាសនាគ្រិស្តធ្វើការបួងសួងនៅផ្នូររបស់ព្រះយេស៊ូ នៅពេលបាតុភូតនៃភ្លើងពិសិដ្ឋបានកើតឡើងនៅក្នុងព្រះវិហារ Holy Sepulchre ក្នុងក្រុងហ្ស៊េរុយសាឡិម ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។

៨
អ្នកគាំទ្រក្រុម Leicester City សាទរបន្ទាប់ពីក្រុមនេះឈ្នះក្រុម Manchester United នៅពេលមើលការប្រកួតនេះនៅលើផ្ទាំងដ៏ធំមួយនៅក្នុងក្រុងបាងកក ប្រទេសថៃ។

៩
យានយន្តជាច្រើនឆ្លងកាត់ភ្នំ Zojila ដែលគ្របដណ្តប់ទៅដោយព្រិល កាលពីថ្ងៃទី៣០ ខែមេសាឆ្នាំ២០១៦។

១០
ការប្រមូលផ្តុំអ្នកលេងហ្គីតាដ៏ច្រើនក្នុងគោលបំណងបំបែកកំណត់ត្រាពិភពលោកសម្រាប់អ្នកលេងហ្គីតាជាក្រុម នៅក្នុងក្រុង Wroclaw ប្រទេសប៉ូឡូញ។ បើយោងតាមរបាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយ តន្រ្តីករចំនួន៧.៣៥៦ ប្រមូលផ្តុំគ្នានៅក្នុងទីលាន Wroclaw Market Square ដើម្បីលេងបទ Hey Joe ដ៏ល្បីរបស់លោក Jimi Hendrix។

១១
អ្នកភូមិឥណ្ឌាចូលរួមនៅក្នុងសហគមន៍នេសាទនៅក្នុងភូមិ Mayong នៅក្នុងស្រុក Morigaon របស់រដ្ឋ Assam។

១២
រថយន្តជាច្រើនក្រឡាប់បន្ទាប់ពីរថភ្លើងដឹកឥវ៉ាន់របស់ក្រុមហ៊ុន CSX រត់ខុសផ្លូវនៅក្បែរហាង Metro នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

១៣
អ្នកពន្លត់អគ្គិភ័យឈរនៅក្បែរគំនរភ្លុកដំរីដែលត្រូវបានដុតចោលនៅក្នុងឧទ្យានជាតិណៃរ៉ូប៊ី ប្រទេសកេនយ៉ា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។