រូបភាពជុំវិញពិភពលោកថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៦ មកពីប្រទេសអាល្លឺម៉ង់ ឥណ្ឌូនេស៊ី អ៊ីរ៉ង់ ស.រ.អា បង់ក្លាដេស និងយេម៉ែន។
រូបភាពជុំវិញពិភពលោក ០៩ មិនា ២០១៦

១
សូរ្យគ្រាសទាំងមូលមួយត្រូវបានថតឡើងពីឆ្នេរកោះ Ternate ប្រទេសឥណ្ឌូនេស៊ី។

២
មនុស្សម្នាមើលសូរ្យគ្រាសនៅខាងក្រៅមហោស្រពតារាសាស្រ្តនៅរដ្ឋធានីចាកាតា ប្រទេសឥណ្ឌូនេស៊ី។

៣
ស្រ្តីសម្លឹងចេញពីតង់មួយនៅអំឡុងពេលការប្រមូលផ្តុំអ្នកគាំទ្រក្រុមឧទ្ទាម Houthi ប្រឆាំងនឹងការវាយប្រហារតាមអាកាសដឹកនាំដោយប្រទេសអារ៉ាប៊ី សាអូឌីតនៅរដ្ឋធានីសាណា ប្រទេសយេម៉ែន។

៤
ផ្កាអូគីដេត្រូវបានដាក់បង្ហាញនៅសួនផ្កា Botanic Garden នៅរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក។

៥
អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel (ខាងឆ្វេង) និងសមាជិកក្រុមការងារឈរថតរួបសម្រាប់បណ្តាញផ្សព្វផ្សាយ នៅអំឡុងពេលទទួលស្វាគមន៍ក្រុមកីឡាបាល់គប់ជាតិអាល្លឺម៉ង់នៅសាលាអធិការបតីក្នុងរដ្ឋធានីប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

៦
ក្រុមអ្នកជួយសង្រ្គោះជនជាតិបង់ក្លាដេសប្រមូលផ្តុំជុំវិញកម្ទេចយន្តហោះដឹកទំនិញដែលបានធ្លាក់នៅតំបន់ Bay of Bengal ប៉ុន្មាននាទីបន្ទាប់ពីចេញដំណើរពីក្រុងរមណីយដ្ឋាន Cox's Bazar នៅភាគអាគ្នេយ៍ប្រទេស ដោយបានសម្លាប់ក្រុមការងារលើយន្តហោះជនជាតិអ៊ុយក្រែនចំនួនបីនាក់ ហើយបណ្តាលឲ្យម្នាក់ទៀតរងរបួសធ្ងន់ នេះបើយោងទៅតាមក្រុមមន្រ្តី។

៧
កីឡាការនីក្រុមបាល់បោះមហាវិទ្យាល័យ San Francisco នាង Zhane Dikes (ខាងលើ) នាង Rachel Howard (កណ្តាល) និងនាង Taylor Proctor (ខាងក្រោម) សម្តែងការអបអរសាទរ បន្ទាប់ពីក្រុមរបស់ពួកគេបានយកឈ្នះក្រុមបាល់បោះមហាវិទ្យាល័យ Brigham Young University (BYU) នៅក្នុងការប្រកួតបាល់បោះមហាវិទ្យាល័យ NCAA សម្រាប់ការដណ្តើមយកក្រុមជើងឯកសម្រាប់ការប្រកួតបាល់បោះផ្នែក West Coast Conference នៅក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក នាថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៦។

៨
រូបភាព ដែលត្រូវបានយកពីទីភ្នាក់ងារព័ត៌មាន Fars News របស់អ៊ីរ៉ង់ បង្ហាញពីការបាញ់បង្ហោះគ្រាប់មីស៊ីលរយៈចម្ងាយវែងប្រភេទ Qadr H ដោយក្រុម Revolutionary Guard របស់អ៊ីរ៉ង់ នៅក្នុងអំឡុងពេលលំហាត់សមមួយ ពីទីតាំងដែលមិនបានបង្ហាញឲ្យដឹង។

៩
កូនខ្លាឃ្មុំទឹកកកឱបម្តាយរបស់វាឈ្មោះ Valeska នៅក្នុងសួន Bremerhaven's ប្រទេសអាល្លឺម៉ង់។

១០
ភ្ញៀវចូលរួមកំពុងស្តាប់មនុស្សយន្តឆ្លើយឆ្លងមួយ ដែលមានឈ្មោះថា «Chihira Kanae» នៅឯកន្លែងផ្តល់ព័ត៌មានមួយនៅក្នុងពិព័រណ៌ពាណិជ្ជកម្មទេសចរណ៍អន្តរជាតិ (ITB) នៅក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ មនុស្សយន្ត «Chihira Kanae» ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Toshiba មានកន្លែងផ្តល់ព័ត៌មានផ្ទាល់ខ្លួនមួយ ទីដែលនាងអាចស្វាគមន៍ភ្ញៀវចូលរួម និងផ្តល់ព័ត៌មានអំពីពិព័រណ៌ពាណិជ្ជកម្ម ក៏ដូចជាឆ្លើយសំណួរផ្សេងៗពីភ្ញៀវចូលរួម ជាភាសាអង់គ្លេស អាល្លឺម៉ង់ ជប៉ុន និងចិន។

១១
នារីរបាំសម្តែងក្បាច់រាំ Dayak នៅស្របពេលដែលទស្សនិកជនរង់ចាំមើលសូរ្យគ្រាសនៅក្រុង Palangkaraya ក្នុងកោះ Kalimantan ភាគកណ្តាល ប្រទេសឥណ្ឌូនេស៊ី។