រូបភាពជុំវិញពិភពលោកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ មកពីសហរដ្ឋអាមេរិក ប្រទេសចិន កៀហ្ស៊ីស៊ីស្ថាន ក្រិក បារាំង និងអេមីរ៉ាតអារ៉ាប់រួម។
រូបភាពជុំវិញពិភពលោក ០៨ មីនា ២០២០

១
បុគ្គលិកម្នាក់ពាក់ម៉ាស់ជួយសង្គ្រោះក្មេងនៅកន្លែងដែលអគារសណ្ឋាគារប្រើប្រាស់សម្រាប់ដាក់មនុស្សឱ្យនៅដាច់ដោយឡែកបាក់រលំ នៅក្នុងក្រុង Quanzhou ខេត្ត Fujian ប្រទេសចិន។

២
អ្នកជាតិនិយមរបស់កៀហ្ស៊ីស៊ីស្ថានវាយប្រហារលើសកម្មជនសិទ្ធិស្ត្រីនៅក្នុងការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិនៅទីលាន Victory Square នៅក្នុងក្រុង Bishkek ប្រទេសកៀហ្ស៊ីស៊ីស្ថាន។

៣
ជនទេសន្តរប្រវេសន៍លាក់ខ្លួននៅពីក្រោយធុងសំរាម អាងងូតទឹក និងក្តារឈើនៅពេលដែលប៉ូលិសក្រិកបាញ់ទឹកដើម្បីរារាំងពួកគេមិនឱ្យបំបែករនាំងនៅក្នុងខេត្ត Edirne កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០។

៤
បុគ្គលិកពេទ្យបញ្ជូនអ្នកជំងឺចូលទៅក្នុងរថយន្តសង្គ្រោះកាត់ភ្លៀងនៅមជ្ឈមណ្ឌល Life Care Center នៅក្នុងក្រុង Kirkland រដ្ឋវ៉ាស៊ីនតោន កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០។

៥
សកម្មជនសិទ្ធិនារីធ្វើបាតុកម្មនៅបូជនីយដ្ឋាន de la Concorde នៅក្នុងក្រុងប៉ារីស ដើម្បីអំពាវនាវឱ្យមានសមភាពយេនឌ័រនៅទិវាសិទ្ធិនារីអន្តរជាតិ។

៦
កីឡាការនី Rider Kelley McComb ប្រកួតនៅលើមហាវិថី Harrison ខណៈដែលកីឡាករជិះស្គី Shaun Gerber លោតជាលើកទី១ នៅក្នុងការប្រកួត Leadville Ski Joring ប្រចាំឆ្នាំលើកទី៧២ នៅក្នុងក្រុង Leadvill រដ្ឋ Colorado កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០។

៧
មនុស្សម្នាចូលរួមនៅក្នុងការប្រមូលផ្តុំតួអង្គ Smurfs នៅក្នុងសង្កាត់ Landerneau ប្រទេសបារាំង កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០។

៨
មនុស្សម្នាប្រកួតទូកក្តោងនៅក្នុងការប្រកួតប្រចាំឆ្នាំ 60ft Dubai Traditional Dhow Sailing Race នៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០។