រូបភាពជុំវិញពិភពលោកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦ មកពីប្រទេសអ៊ីស្រាអែល ក្រិក អ៊ីតាលី ចិន បារាំង និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ០៨ មីនា ២០១៦

១
ស្រ្តីឥណ្ឌាម្នាក់ទូលស្បោងដបប្លាស្ទិចដែលគេប្រើប្រាស់រួច យកទៅលក់នៅរោងចក្រកែច្នៃឡើងវិញនៅក្នុងក្រុង Bhubaneswar ភាគខាងកើតនៃប្រទេសឥណ្ឌា។

២
តារាបង្ហាញម៉ូដរបស់អង់គ្លេស Naomi Campbell ថើបអតីតប្រធានាធិបតីអ៊ីស្រាអែល លោក Shimon Peres បន្ទាប់ពីលោកបានផ្តល់ពានរង្វាន់ជូននាង ក្នុងព្រឹត្តិការណ៍ដែលត្រូវបានប្រារព្ធដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិនៅមជ្ឈមណ្ឌល Peres សម្រាប់សន្តិភាព នៅក្នុងក្រុង Jaffa ប្រទេសអ៊ីស្រាអែល។

៣
បុរសម្នាក់ដុតខោដើម្បីបង្កាត់ភ្លើង ក្នុងពេលព្រឹកដែលចុះអ័ព្ទមួយនៅជំរុំបណ្តោះអាសន្ននៅព្រំដែនក្រិក និងម៉ាសេដ្ឋាន នៅក្បែរភូមិ Idomeni របស់ក្រិក ទីដែលជនភៀសខ្លួន និងជនទេសន្តរប្រវេសន៍រាប់ពាន់នាក់ត្រូវបានជាប់គាំងនៅទីនោះ។

៤
ប៉ូលិសអ៊ីតាលីបាញ់ទឹក ទៅលើអ្នកតវ៉ា NO TAV (ដែលមានន័យថា យើងមិនត្រូវការរថភ្លើងល្បឿនលឿនទេ) នៅមាត់សមុទ្រក្នុងក្រុង Venice នៅមុនកិច្ចប្រជុំរវាងលោក Matteo Renzi នាយករដ្ឋមន្រ្តីអ៊ីតាលី និងលោក Francois Hollande ប្រធានាធិបតីបារាំង នៃកិច្ចប្រជុំប្រចាំឆ្នាំរបស់អ៊ីតាលី និងបារាំង នៅក្នុងក្រុង Venice ប្រទេសអ៊ីតាលី។

៥
ស្រ្តីម្នាក់យំ ខណៈដែលសាច់ញាតិរបស់អ្នកធ្វើដំណើរនៅលើយន្តហោះ Malaysia Airlines MH370 ដែលបានបាត់ដំណឹងក្នុងឆ្នាំ២០១៤ អុដធូប និងបួងសួងនៅព្រះវិហារ Lama ក្នុងក្រុងប៉េកាំង ប្រទេសចិន។

៦
ទាហានបរទេសរបស់បារាំងលីក្តាមឈូសរបស់អ្នកនយោបាយ Yves Guena ក្នុងពិធីបុណ្យសពជាផ្លូវការរបស់គាត់ នៅសណ្ឋាគារ des Invalides ក្រុងប៉ារីស។

៧
ក្រុមការងារធ្វើការស៊ើបអង្កេតនៅកន្លែងកើតហេតុនៃការរត់ខុសផ្លូវរបស់រថភ្លើង Altamont Corridor Express នៅក្នុងតំបន់ Sunol រដ្ឋ California។ អ្នកនាំពាក្យ Francisco J. Castillo បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតជឿថា ការបាក់ដីបានផ្តួលដើមឈើមួយដើមទៅលើផ្លូវរថភ្លើង ដែលបានធ្វើឲ្យការធ្លាក់រថភ្លើងបែបនេះ។

៨
សត្វស្កាអាកទិកមួយក្បាលឈរនៅលើឆ្នេរព្រិល Unstad លើកោះ Lofoten នៅក្នុងតំបន់មួយតាមបណ្តោយខ្សែរយៈទទឹងអាកទិក។

៩
តារាបង្ហាញម៉ូដម្នាក់ ស្លៀកពាក់ម៉ូដសម្លៀកបំពាក់មួយរបស់អ្នករចនាម៉ូដ Iris Van Herpen សម្រាប់រដូវរងារ និងរដូវស្លឹកឈើជ្រុះប្រចាំឆ្នាំ២០១៦ និង២០១៧។ នាងនឹងពាក់ម៉ូដសម្លៀកបំពាក់ដែលត្រូវបានគេតាំងបង្ហាញនៅក្នុងក្រុងប៉ារីស ប្រទេសបារាំង។