រូបភាពជុំវិញពិភពលោកថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា កេនយ៉ា ជប៉ុន ឥណ្ឌា និងអ៊ីស្រាអែល។
រូបភាពជុំវិញពិភពលោក ០៧ មីនា ២០១៨

១
នារីជប៉ុនកាន់សាសនា Shinto ចេញពីទីសក្ការៈមួយនៅវិហារ Kanda Myojin ក្នុងទីក្រុងតូក្យូរប្រទេសជប៉ុន។

២
កម្មករម្នាក់ធ្វើការនៅលានធ្វើអំបិលជាយស្រុក Nagaur រដ្ឋ Rajasthan ប្រទេសឥណ្ឌា។

៣
លោក Balkrishna Doshi ដែលឈ្នះរង្វាន់ស្ថាបត្យកម្ម២០១៨ អបអរការប្រកាសជាមួយសមាជិកគ្រួសារនៅគេហដ្ឋានក្នុងទីក្រុង Ahmadabad។ លោកគឺជាអ្នកឈ្នះដំបូងមកពីប្រទេសឥណ្ឌាក្នុងរយៈពេល៤០ឆ្នាំ។

៤
សុនខមួយក្បាលលិតក្បាលរបស់សត្វពពែក្នុងទីក្រុង Ramot Naftali ប្រទេសអ៊ីស្រាអែល។

៥
យន្តហោះចម្បាំងមួយត្រូវបានគេឃើញនៅក្នុងនាវា USS Lexington ដែលដឹកយន្តហោះចម្បាំងហើយលិចក្នុងអំឡុងសង្រ្គាមលោកលើកទីពីរ។

៦
Najin (ឆ្វេង) និងកូនស្រីរបស់ខ្លួនឈ្មោះ Patu ដែលជាសត្វរមាសសភាគខាងជើងចុងក្រោ ដេកនៅក្នុងសួនសត្វ Laikipia ប្រទេសកេនយ៉ា។