រូបភាពជុំវិញពិភពលោកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦ មកពីប្រទេសជប៉ុន ក្រិក ប្រេស៊ីល លីបង់ ឥណ្ឌូនេស៊ី និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ០៦ មីនា ២០១៦

១
ព្រះសង្ឃមួួយអង្គកាន់វត្ថុស័ក្តិសិទ្ធិនិមន្តដោយព្រះបាទទទេក្នុងអណ្តាតភ្លើងដ៏សន្ធោសន្ធៅ ក្នុងពីធីដើរកាត់ភ្លើង ដើម្បីជាសារនៃរដូវផ្ការីកនៅព្រះវិហារ Fudoji នៅក្នុងក្រុង Nagatoro ប្រទេសជប៉ុន។

២
ជនទេសន្តរប្រវេសន៍ប្រមូលផ្តុំគ្នានៅឡានដឹកអុសដែលត្រូវបានគេបរិច្ចាគនៅភូមិ Idomeni ព្រំដែនភាគខាងជើងនៃប្រទេសក្រិក។

៣
ក្រុមកីឡាករអ៊ុយក្រែនមួយក្រុមសម្តែងរបាំ Free Routine ក្នុងពេលប្រកួតដើម្បីជម្រុះទៅការប្រកួតកីឡាហែលទឹកអូឡាពិក ឬ Synchronized Swimming Olympic Games Qualification Tournament នៅមជ្ឈមណ្ឌល Maria Lenk Aquatics នៅក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

៤
ជនភៀសខ្លួនស៊ីរី Mohammed al-Shareef ដែលភៀសខ្លួនជាមួយនឹងគ្រួសាររបស់គាត់ពីក្រុងដាម៉ាស រាំនៅផ្លូវដើរមាត់ទឹកនៅសមុទ្រមេឌីទេរ៉ាណេនៅក្នុងក្រុងបេរូត ប្រទេសលីបង់។

៥
បុរសនៅកោះបាលីចូលទៅក្នុងទឹក ក្នុងពិធី Melasti នៅឆ្នេរ Petitenget នៅក្បែរក្រុង Denpasar នៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

៦
មឹកមួយត្រូវគេប្រទះឃើញនៅជម្រៅទឹក៤.២៩០ម៉ែត្រ ដែលនេះថតបានដោយកប៉ាល់នេសាទក្រោមទឹកដែលប្រតិបត្តិការពីចម្ងាយឈ្មោះថា Deep Discoverer នៅក្បែរកោះ Necker។ រូបនេះផ្តល់ដោយការិយាល័យ NOAA សម្រាប់ការរុករក និងការស្រាវជ្រាវក្នុងសមុទ្រ និងត្រូវបានចេញផ្សាយកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦។

៧
អ្នកទេសចរសប្បាយរីករាយនឹងទេសភាពនៃភ្នំ Bromo ដែលមើលពីក្រុង Probolinggo ខេត្ត East Java ប្រទេសឥណ្ឌនេស៊ី។

៨
លោក Mogul Rupert Murdoch និងអ្នកស្រី Jerry Hall ដែលលជាអតីតតារាបង្ហាញម៉ូដឈរថតរូបនៅខាងក្រៅព្រះវិហារ St Bride បន្ទាប់ពីបានប្រារព្ធពិធីអាពាហ៍ពិពាហ៍របស់ពួកគេដែលបានធ្វើឡើងកាលពីថ្ងៃទីសុក្រ នៅក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦។