រូបភាពជុំវិញពិភពលោកថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជាកូឡុំប៊ី សហរដ្ឋអាមេរិក ហៃទី អាល្លឺម៉ង់ អង់គ្លេស អូស្រ្តាលី និងបារាំង។
រូបភាពជុំវិញពិភពលោក ០៥ មីនា ២០១៩
![ប្រជាជនវ៉េណេស៊ុយអេឡាឆ្លងព្រំដែនដោយខុសច្បាប់នៅកាន់ប្រទេសកូឡុំប៊ីនៅក្បែរស្ពានអន្តរជាតិ Simon Bolivar ដែលអាជ្ញាធរវ៉េណេស៊ុយអេឡាបន្តបិទច្រកនៅក្នុងទីក្រុង La Parada ក្បែរទីក្រុង Cucuta។](https://gdb.voanews.com/761a7133-f0bc-4973-9af5-af5c0d52651a_w1024_q10_s.jpg)
១
ប្រជាជនវ៉េណេស៊ុយអេឡាឆ្លងព្រំដែនដោយខុសច្បាប់នៅកាន់ប្រទេសកូឡុំប៊ីនៅក្បែរស្ពានអន្តរជាតិ Simon Bolivar ដែលអាជ្ញាធរវ៉េណេស៊ុយអេឡាបន្តបិទច្រកនៅក្នុងទីក្រុង La Parada ក្បែរទីក្រុង Cucuta។
![សិស្សម្នាក់អង្គុយដាក់ដៃខ្ទប់មុខខណៈដែលលោកស្រីទី១នៃសហរដ្ឋអាមេរិក Melania Trump បានមកទស្សនកិច្ចសាលា Dove School of Discovery រយៈពេលពីរថ្ងៃដើម្បីផ្សព្វផ្សាយគម្រោង«ត្រូវតែល្អឥតខ្ចោះ» ទីក្រុង Tulsa រដ្ឋ Oklahoma កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។](https://gdb.voanews.com/21c9075b-8ef2-4c83-8941-20b863da52f8_w1024_q10_s.jpg)
២
សិស្សម្នាក់អង្គុយដាក់ដៃខ្ទប់មុខខណៈដែលលោកស្រីទី១នៃសហរដ្ឋអាមេរិក Melania Trump បានមកទស្សនកិច្ចសាលា Dove School of Discovery រយៈពេលពីរថ្ងៃដើម្បីផ្សព្វផ្សាយគម្រោង«ត្រូវតែល្អឥតខ្ចោះ» ទីក្រុង Tulsa រដ្ឋ Oklahoma កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។
![បុរសម្នាក់ដើរកាត់កង់ឡានដែលកំពុងឆេះនិងម្ឈូសរបស់ជនរងគ្រោះនៃបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលមួយ ដែលត្រូវបានយកមកដាក់លើដងផ្លូវដោយសាច់ញាតិក្នុងទីក្រុង Port-au-Prince ប្រទេសហៃទីកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។](https://gdb.voanews.com/744574ad-bfe7-4915-9852-8b60360ed718_w1024_q10_s.jpg)
៣
បុរសម្នាក់ដើរកាត់កង់ឡានដែលកំពុងឆេះនិងម្ឈូសរបស់ជនរងគ្រោះនៃបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលមួយ ដែលត្រូវបានយកមកដាក់លើដងផ្លូវដោយសាច់ញាតិក្នុងទីក្រុង Port-au-Prince ប្រទេសហៃទីកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។
![ផ្ទះបញ្ច្រាសមួយបានបើកឲ្យភ្ញៀវទេសចរចូលទស្សនា ស្ថិតនៅលើភ្នំក្បែរផ្លូវហាយវ៉េក្នុងទីក្រុង Wertheim ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។](https://gdb.voanews.com/4a12f04c-ee6e-474c-9d09-0bd8567c5601_w1024_q10_s.jpg)
៤
ផ្ទះបញ្ច្រាសមួយបានបើកឲ្យភ្ញៀវទេសចរចូលទស្សនា ស្ថិតនៅលើភ្នំក្បែរផ្លូវហាយវ៉េក្នុងទីក្រុង Wertheim ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។
![ភ្ញៀវទេសចរម្នាក់ថតរូបបឹងមួយដែលទឹកបានក្លាយជាពណ៌ផ្កាឈូក ដោយសារកម្រិតអំបិលឡើងខ្លាំងដោយសារកម្តៅនៅក្នុងទីក្រុង Melbourne ប្រទេសអូស្រ្តាលីកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។](https://gdb.voanews.com/9373a102-3d62-4853-9eea-3e187a671137_w1024_q10_s.jpg)
៥
ភ្ញៀវទេសចរម្នាក់ថតរូបបឹងមួយដែលទឹកបានក្លាយជាពណ៌ផ្កាឈូក ដោយសារកម្រិតអំបិលឡើងខ្លាំងដោយសារកម្តៅនៅក្នុងទីក្រុង Melbourne ប្រទេសអូស្រ្តាលីកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។
![កុមារជាច្រើនបានចាប់ផ្តើមការប្រណាំងនំខេក Shrove Tuesday ប្រចាំឆ្នាំនៅទីក្រុង Olney នៃក្រុង Buckinghamshire ប្រទេសអង់គ្លេស។](https://gdb.voanews.com/7caf05cd-d26f-41ab-a254-ec47a337a752_w1024_q10_s.jpg)
៦
កុមារជាច្រើនបានចាប់ផ្តើមការប្រណាំងនំខេក Shrove Tuesday ប្រចាំឆ្នាំនៅទីក្រុង Olney នៃក្រុង Buckinghamshire ប្រទេសអង់គ្លេស។
![Poppy សត្វសំពោចញី (Crowned sifaka) មើលកាមេរ៉ារបស់ជាងថតរូបនៅក្នុងសួនសត្វមួយក្នុងទីក្រុង Mulhouse ប្រទេសបារាំង។](https://gdb.voanews.com/df099365-8e23-4427-beef-d493f90efbca_w1024_q10_s.jpg)
៧
Poppy សត្វសំពោចញី (Crowned sifaka) មើលកាមេរ៉ារបស់ជាងថតរូបនៅក្នុងសួនសត្វមួយក្នុងទីក្រុង Mulhouse ប្រទេសបារាំង។