រូបភាពជុំវិញពិភពលោកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី អង់គ្លេស អ៊ីរ៉ាក់ អាល្លឺម៉ង់ ចិន បារាំង និងអេមីរ៉ាតអារ៉ាប់រួម។
រូបភាពជុំវិញពិភពលោក ០៥ មីនា ២០១

១
លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកស្រីទី១ Melania Trump ស្វាគមន៍លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងភរិយារបស់លោកគឺលោកស្រី Sara Netanyahu នៅសេតវិមាន នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

២
អ្នកគាំទ្រគណបក្សកុម្មុយនិស្តរុស្ស៊ីចូលរួមក្នុងកម្មវិធីគោរពវិញ្ញាណក្ខន្ធមួយដើម្បីរំឭកខួបលើកទី៦៥នៃមរណភាពរបស់លោក Joseph Stalin មេដឹកនាំសូវៀត នៅទីលាន Red Square ក្នុងក្រុងមូស្គូ។

៣
ក្មេងម្នាក់តុបតែងដូចស្ត្រីទាមទារសិទ្ធិបោះឆ្នោតធ្វើបាតុកម្ម ក្នុងព្រឹត្តិការណ៍ March4Women នៅក្នុងក្រុងឡុងដ៍ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨។

៤
ពិធីករ Jimmy Kimmel បើកកម្មវិធី Annual Academy Awards ប្រចាំឆ្នាំលើកទី៩០ នៅសាលមហោស្រព Dolby នៅក្នុងក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨។

៥
យុទ្ធជនឃឺដអ៊ីរ៉ាក់ដែលជាស្ត្រីនាំខ្លាឃ្មុំចូលក្នុងព្រៃនៅក្នុង Gara នៅក្បែរក្រុង Dohuk កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីសកម្មជនរបស់អង្គការ Iraqi Kurdish Animal ជួយសង្គ្រោះវាចេញពីផ្ទះឯកជនមួយ។

៦
ព្រះអាទិត្យលិច នៅពេលមនុស្សម្នាលេងនៅលើស្រះកកមួយ ហើយដើរនៅតាមផ្លូវនៃឧទ្យានមួយនៅ ក្បែរសាលាក្រុង Schoeneberg ក្នុងក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨។

៧
បុគ្គលិកផ្នែកបដិសណ្ឋារកិច្ចឈរថតរូប ក្នុងពិធីបើកសមាជជាតិរបស់ចិន នៅសាល Great Hall of the People នៅក្នុងក្រុងប៉េកាំង ប្រទេសចិន។

៨
អ្នកបង្ហាញម៉ូដមួយបង្ហាញម៉ូដដែលរចនាដោយនាង Stella McCartney ជនជាតិអង់គ្លេស ក្នុងកម្មវិធីបង្ហាញម៉ូដសម្រាប់ស្ត្រីសម្រាប់រដូវរងា/រដូវស្លឹកឈើជ្រុះ ឆ្នាំ២០១៨/២០១៩ ក្នុងក្រុងប៉ារីស ប្រទេសបារាំង។

៩
មនុស្សម្នាជិះកង់កាត់តំបន់ជនបទមួយ ក្នុងជុំទី២នៃការប្រកួតជិះកង់ Paris – Nice រវាងសង្កាត់ Orsonville និងសង្កាត់ Vierzon ប្រទេសបារាំង។

១០
សត្វទីទុយមួយអង្គុយនៅលើដើមឈើមួយនៅក្បែរក្រុង Lebus ប្រទេសអាល្លឺម៉ង់។

១១
ក្មេងប្រុសម្នាក់មើលផ្ទាំង 3D មួយនៅក្នុងក្រុង Dubai ប្រទេសអេមីរ៉ាតអារ៉ាប់រួម។