រូបភាពជុំវិញពិភពលោកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ មកពីប្រទេសរុស្ស៊ី ជប៉ុន អ៊ុយក្រែន ប៉ាឡេស្ទីន អេស្ប៉ាញ អង់គ្លេស ចិន បារាំង អាហ្សង់ទីន និងកាហ្សាក់ស្ថាន។
រូបភាពជុំវិញពិភពលោក ៣១ មីនា ២០១៩

១
តួអង្គត្លុកកំប្លែង និងតួអង្គធ្វើកាយវិការត្រាប់ សម្តែងនៅក្នុងក្រុង Saint Petersburg ប្រទេសរុស្ស៊ី ដើម្បីអបអរសាទរទិវា April Fools។

២
គូស្នេហ៍មួយគូកំពុងមើលផ្ការីកនៅលើទូក នៅពេលពួកគេកំពុងតែសប្បាយនឹងពិធីញ៉ាំតែនៅលើទន្លេមួយក្នុងក្រុង Yokohama ប្រទេសជប៉ុន។

៣
ស្ត្រីចំណាស់ម្នាក់ធ្វើការបោះឆ្នោតនៅផ្ទះ ក្នុងពេលបោះឆ្នោតប្រធានាធិបតីក្នុងក្រុង Mariinka ប្រទេសអ៊ុយក្រែន។

៤
តារាបង្ហាញម៉ូដរបស់ម៉ូដ Heaven Gaia ដែលរចនាដោយ Xiong Ying ក្នុងកម្មវិធីបង្ហាញម៉ូដចិន ក្នុងក្រុងប៉េកាំង។

៥
ស្ត្រីប៉ាឡេស្ទីនម្នាក់ស្រែក បន្ទាប់ពីបានស្រូបឧស្ម័នទឹកភ្នែក ដែលកងកម្លាំងអ៊ីស្រាអែលបានបាញ់ ក្នុងពេលបាតុកម្មមួយ ដើម្បីប្រារព្ធទិវាភូមិបាល (Land Day) និងខួបលើកទី១នៃការកើនឡើងនៃការតវ៉ាលើបញ្ហាព្រំដែន នៅរបងព្រំដែនអ៊ីស្រាអែល-ហ្គាហ្សា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩។

៦
បាតុករម្នាក់ត្រូវបានប៉ូលិសកុបកម្មឃាត់ខ្លួន ក្នុងពេលបាតុកម្មមួយប្រឆាំងនឹងការប្រមូលផ្តុំរបស់គណបក្ស VOX ក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩។

៧
មនុស្សម្នាចាប់ផ្តើមការប្រកួតចែវទូកប្រចាំឆ្នាំដែលមានឈ្មោះថា Head of the River Race ដែលមានប្រវត្តិតាំងពីឆ្នាំ១៩២៦ នៅតាមទន្លេ River Thames ក្នុងក្រុងឡុងដ៍ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩។

៨
បាតុករដើរក្បួននៅតាមផ្លូវក្នុងពេលប្រមូលផ្តុំមួយនៅក្នុងក្រុងហុងកុងដើម្បីតវ៉ាប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការអនុម័តការធ្វើបត្យាប័នជាមួយនឹងចិនដីគោក តៃវ៉ាន់ និងម៉ាកាវ។

៩
ទូរស័ព្ទជ័រ Garfield ត្រូវបានគេឃើញនៅលើឆ្នេរមួយនៅក្នុងសង្កាត់ Le Conquet ប្រទេសបារាំង កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩។

១០
កីឡាករ Andrea Dovizioso មកពីអ៊ីតាលីដួលក្នុងពេលប្រណាំងម៉ូតូ Moto GP នៅទីលាន Termas de Rio Hondo ប្រទេសអាហ្សង់ទីន កាលពីថ្ងៃទិ៣០ ខែមីនា ឆ្នាំ២០១៩។

១១
សត្វស្លាបមួយហ្វូងហើរនៅលើអាកាសនៅក្នុងតំបន់ Almaty ប្រទេសកាហ្សាក់ស្ថាន។