រូបភាពជុំវិញពិភពលោកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ មកពីប្រទេសប៉ាឡេស្ទីន សិង្ហបុរី ស.រ.អា រុស្ស៊ី ម៉ាល់តា ចិន ជប៉ុន ឥណ្ឌា និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ៣១ មីនា ២០១៦

១
ផ្កា Tulip កំពុងរីកស្គុសស្គាយពេញសួនមួយនៅជាយក្រុង Srinagar ក្នុងតំបន់ Kashmir ដែលគ្រប់គ្រងដោយប្រទេសឥណ្ឌា។

២
សត្វក្ងោកមួយបង្ហាញស្លាបពោរពេញទៅដោយពណ៌របស់វានៅឯសួនសត្វមួយនៅក្រុង Duisburg ប្រទេសអាល្លឺម៉ង់។

៣
នាង Natasha ឈរឲ្យគេថតរូបជាមួយនឹងរថយន្តប្រភេទ Fiat-Abarth 1000 Pininfarina ដើម្បីជួយផ្សព្វផ្សាយពិព័រណ៌រថយន្ត «Techno Classica» នៅក្រុង Essen ប្រទេសអាល្លឺម៉ង់។

៤
បំពង់ឬស្សីកំពុងត្រូវបានគេដឹកជញ្ជូនតាមដងទន្លេ Howrah ជិតភូមិ Chakmaghat នៅរដ្ឋ Tripura ភាគឦសានប្រទេសឥណ្ឌា។

៥
ក្រុមយុវជនការពារខ្លួនពីគ្រាប់បែកផ្សែងដោយស្ថិតនៅពីក្រោយពូកមួយនៅអំឡុងពេលការប៉ះទង្គិចគ្នា ខណៈសិស្សវិទ្យាល័យ និងមហាវិទ្យាល័យនៅប្រទេសបារាំងបានចូលរួមនៅក្នុងបាតុកម្មប្រឆាំងនឹងសំណើរច្បាប់ការងារនៅក្រុង Nantes ប្រទេសបារាំង ជាផ្នែកមួយនៃការធ្វើបាតុកម្មប្រឆាំងនឹងការធ្វើកំណែទម្រង់វិស័យការងារ។

៦
ស្រ្តី និងកុមារីពីរនាក់ធ្វើដំណើរនៅអំឡុងថ្ងៃរងការបំពុលមួយនៅក្រុង Shenyang ខេត្ត Liaoning ប្រទេសចិន។

៧
បុរសម្នាក់ជាប់នៅក្នុងបំណែកសំណង់ បន្ទាប់ពីស្ពានអាកាសមួយបានរំលំនៅក្រុង Kolkata ប្រទេសឥណ្ឌា។

៨
ក្រុមស្រ្តីធ្វើលំហាត់ប្រាណយោហ្គានៅលើស្ពានយោលកញ្ចក់មួយនៅរមណីយដ្ឋានទេសចរណ៍ Fuxishan ក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦។

៩
ស្រ្តីជនជាតិប៉ាឡេស្ទីនម្នាក់ពិនិត្យមើលផ្ទះរបស់បុរសឈ្មោះ Ehab Maswada ដែលរងការបំផ្លាញដោយយោធាអ៊ីស្រាអែលនៅក្រុង Hebron នៃតំបន់ West Bank។ Maswada បានចាក់សម្លាប់ជនស៊ីវិលអ៊ីស្រាអែលម្នាក់នៅក្រុង Hebron កាលពីចុងឆ្នាំមុន។

១០
មនុស្សម្នាដើរនៅខាងក្រោមដើម Cherry Blossoms នៅសង្កាត់ Asakusa ក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។

១១
ទាហានកិត្តិយសចិនលើកមឈូសប្រគល់ត្រលប់មកវិញដោយប្រទេសកូរ៉េខាងត្បូង ដែលមឈូសនេះមានផ្ទុកបំណែកសាកសពទាហានចិន ដែលត្រូវបានសម្លាប់នៅអំឡុងពេលសង្រ្គាមកូរ៉េរវាងឆ្នាំ១៩៥០ និង១៩៥៣ នៅឯព្រលានយន្តហោះមួយនៅក្រុង Shenyang ខេត្ត Liaoning។

១២
កុមារម្នាក់ក្តោបយកម្សៅល័ក្ខមួយពីដីនៅអំឡុងពេលពិធីបុណ្យ Holi Festival of Colors ដែលត្រូវបានរៀបចំដោយសហគមន៍ឥណ្ឌាម៉ាល់តានៅក្រុង Qormi ប្រទេសម៉ាល់តា។

១៣
សត្វស្វា Chimpanzee ឈ្មោះ Anfisa អាយុ១១ឆ្នាំ បញ្ចេញប្រតិកម្មនៅស្របពេលវាមើលការសម្តែងរបស់លោក Yaroslav Osipov ដែលជាបុគ្គលិកនៃសារមន្ទីរវិទ្យាសាស្រ្ត «Newton Park»។ លោក Yaroslav បានបង្ហាញពីឥទ្ធិពលនៃនីត្រូសែនរាវនៅអំឡុងពេលថតឈុតកំប្លែងសម្រាប់បុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយមុនថ្ងៃ April Fools' Day នៅឯសួនសត្វមួយនៅក្រុង Krasnoyarsk តំបន់ស៊ីប៊េរី ប្រទេសរុស្ស៊ី។

១៤
សត្វអណ្តើកមួយក្បាលនៅក្នុងចំណោមសត្វអណ្តើកប្រភេទ Olive Ridley ដែលរងការជិតពុជពីរក្បាល ដែលត្រូវបានជួយសង្រ្គោះ បានមកដល់មជ្ឈមណ្ឌលជួយសង្រ្គោះសត្វ Sea World បន្ទាប់ពីបានធ្វើដំណើរតាមជើងយន្តហោះពីតំបន់ឆ្នេររដ្ឋ Oregon ជាមួយនឹងឆ្មាំឆ្នេរសមុទ្រអាមេរិក្នៅក្រុង San Diego រដ្ឋ California នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦។

១៥
ក្រុម Blue Man Group ធ្វើការសម្តែងនៅអំឡុងពេលបើកបង្ហាញខ្លីមួយទៅកាន់បណ្តាញផ្សព្វផ្សាយនៅប្រទេសសិង្ហបុរី ទីដែលពួកគេនឹងចាប់ផ្តើមដំណើរសម្តែងជុំវិញពិភពលោក ដើម្បីអបអរសាទរការបង្កើតក្រុមខ្លួនកាលពី ២៥ឆ្នាំមុន។