បណ្តុំរូបភាពនៃព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗនិងទិដ្ឋភាពនានាមកពីជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ៣០ មីនា ២០១៨

១
អ្នកគោរពសាសនាហិណ្ឌូម្នាក់សម្តែងពិធីតាមប្រពៃណីមួយក្នុងពិធីបុណ្យ Panguni Uthiram នៅក្រុង Jalandhar។ ពិធីបុណ្យនេះធ្វើឡើងក្នុងខែ Panguni របស់ជាតិសាសន៍តាមីលដើម្បីផ្តល់កិត្តិយសដល់ព្រះ Murugan នៃសាសនាហិណ្ឌូ។

២
អ្នកចែវទូកកំពុងធ្វើដំណើរនៅលើទន្លេ Potomac ក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅពេលដែលមានផ្កាសេរីហ្សចាប់ផ្តើមរីក។ សេវាសួនច្បារជាតិបានប្រមាណថា ផ្កាសេរីហ្សនឹងរីកខ្លាំពីថ្ងៃទី៨ដល់ទី១២ ខែមេសា។

៣
សមាជិកគ្រួសារបស់លោក Omar Samour អាយុ២៧ ដែលជាអ្នកចម្ការ កំពុងយំសោកក្នុងពិធីបុណ្យសពនៅទីក្រុង Khan Yunis នៅភាគខាងត្បូងនៃតំបន់ Gaza strip។ លោក Omar Samour ត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើងបាញ់ដោយរថក្រោះអ៊ីស្រាអែល។

៤
សិស្សទាហានរុស្ស៊ីកំពុងដើរក្បួននៅក្នុងសាលាហាត់ទាហាន នៅទីក្រុងមូស្គូ។

៥
លោក Uwe Gerstenberg កំពុងភ្ជាប់ពង់មាន់ទៅនឹងដើមឈើសម្រាប់ប្រារពបុណ្យមួយដែលគេជឿថាព្រះយេស៊ូរស់ឡើងវិញ ដោយមានពង់មាន់លាបពណ៌ជាងមួយម៉ឺនគ្រាប់ នៅក្រុង Saalfeld ភាគកណ្ដាលប្រទេសអាល្លឺម៉ង។

៦
ទាហានអ៊ីស្រាអែលនៅជិតរបងការពារព្រំដែនស្ថិតនៅខាងទឹកដីអ៊ីស្រាអែល ដែលភ្ជាប់ទៅនឹងតំបន់ Gaza Strip ភាគខាងជើង។

៧
កូនសត្វ Wombat ដែលទើបកើតហើយគេដាក់ឈ្មោះ APARI កំពុងអង្គុយលើមេរបស់វានៅក្នុងសួនសត្វនៃទីក្រុង Duisburg ប្រទេសអាល្លឺម៉ង់។

៨
អ្នកគាំទ្រម្នាក់(ដោះអាវ) ត្រូវបានចាប់ផ្តួលដោយសន្តិសុខ ក្រោយពេលលោករត់ចូលតារាងក្នុងពេលប្រកួតវាយកូនបាល់ រវាងក្រុម Colorado Rockies និងក្រុម Arizona Diamondbacks នៅក្រុង Phoenix។

៩
លោក Ruben Enaje បង្ហាញទឹកមុខដោយការឈឺចាប់ ក្រោយពេលលោកត្រូវបានគេដំដែកគោលភ្ជាប់ទៅនឹងឈើឆ្កាងលើកទី៣២ ជារៀងរាល់ឆ្នាំ ក្នុងពិធីធ្វើត្រាបតាមការឈឺចាប់របស់ព្រះយេស៊ូ ដែលពិធីនេះជាផ្នែកមួយនៃពិធី Good Friday នៅភូមិ San Pedro Cutud ក្នុងខេត្ត Pampanga ប្រទេសហ្វីលីពីន។