បណ្ដុំរូបភាពនៃព្រឹត្តិការណ៍ព័ត៌មាននិងទិដ្ឋភាពនានាមកពីជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៩ មីនា ២០១៨

១
សម្តេចប៉ាប Francis កំពុងដឹកនាំពិធីសាសនាឈ្មោះថា Chrism Mass នៅថ្ងៃព្រហស្បតិ៍ នៅពេលដែលប្រេងស័កសិទ្ធត្រូវបានស្រោចនៅឯអាគារ Basilica នៃ Saint Peter នៅទីក្រុងវ៉ាទីកង់។

២
ម្ចាស់ក្សត្រី Elizabeth នៃចក្រភពអង់គ្លេសកំពុងកាន់ផ្កា ក្រោយពេលចូលរួមកម្មវិធី Royal Maundy នៅកន្លែងគោរពនៃព្រះវិហារ St George នៅ Windsor។

៣
សង្ឃកាតូលិកកំពុងដើរក្នុងពិធីដង្ហែក្បួន Washing of the Feet នៅព្រះវិហារគ្រិស្តសាសនា Holy Sepulchre ដែលគ្រិស្តសាសនិកជឿថាជាកន្លែងព្រះយេស៊ូត្រូវបានដំជាប់នឹងឈើឆ្កាង និងជាកន្លែងសម្រាប់កប់ព្រះយេស៊ូ នៅទីក្រុងហ្ស៊េរុយសាឡិម។

៤
ក្រុមគ្រួសាររបស់អ្នកទោសកំពុងយំនៅអគ្គបញ្ជាការដ្ឋានប៉ូលិស Carabobo នៅពេលពួកគេរង់ចាំនៅខាងក្រៅពន្ធនាគារ ដែលមានអគ្គិភ័យកើតឡើងក្នុងបន្ទប់ឃុំឃាំង នៅទីក្រុង Valencia ប្រទេសវេណេស៊ុយអេឡា។ ការធ្វើកុបកម្មនិងអគ្គិភ័យនៅក្នុងបន្ទប់ឃុំឃាំងរបស់ប៉ូលិសនៅកណ្ដាលទីក្រុង បានសម្លាប់មនុស្ស៦៨នាក់ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋាភិបាលនិងសាក្សី។

៥
រថយន្តម៉ាក Volkswagen និងម៉ាក Audi ប្រើម៉ាស៊ូតដែលត្រូវបានហៅយកមកវិញ កំពុងចតនៅក្នុងទីបញ្ចុះសាកសពកណ្ដាលវាល នៅជិតក្រុង Victorville រដ្ឋ California។

៦
នាយករដ្ឋមន្ត្រីបារាំង Edouard Philippe (ស្តាំ) កំពុងកាន់ផ្កាកូលាបពណ៌សដើម្បីដាក់នៅលើក្តារមឈូស នៅពេលលោកមើលទៅកាន់ក្រុមគ្រួសារសពដែលកំពុងគោរពសពជាលើកចុងក្រោយ ក្នុងពិធីបុណ្យសពមនុស្ស៣នាក់ ដែលត្រូវបានសម្លាប់ដោយក្រុមភេរវជននៅទីក្រុង Trebes។

៧
បុរសជនជាតិភាគតិច Lisu កំពុងរាំដោយជើងទទេនៅលើផេះក្តៅដើម្បីប្រារពពិធីបុណ្យ Knife Pole នៅក្រុង Luzhang ក្នុងតំបន់ស្វយ័ត Nujiang Lisu នៅខេត្ត Yunna ប្រទេសចិន។

៨
Families evacuated from Kabul, Afghanistan, walk through the terminal before boarding a bus after they arrived at Washington Dulles International Airport, in Chantilly, Va., on Friday, Aug. 27, 2021. (AP Photo/Jose Luis Magana)

៩
សត្វស្វាប្រភេទកំប្រុក កំពុងរុញដៃគូរបស់វាចេញនៅពេលវាស៊ីចំណីនំពងទា នៅក្នុងសួនសត្វក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

១០
ជនជាតិឥណ្ឌាកំពុងឈរមើលការបាញ់បង្ហោះផ្កាយរណបរបស់អង្គការស្រាជ្រាវអវកាសឥណ្ឌា ដែលកំពុងបង្ហោះផ្កាយរណបប្រភេទ GSAT-6A ពីជើងទម្រផ្កាយរណប ដែលបង្ហោះចេញពីតំបន់ Sriharikota នៅរដ្ឋ Andhra Pradesh ស្ថិតនៅភាគខាងជើងនៃប្រទេសឥណ្ឌា។

១១
ទាហានបូលីវីធ្វើត្រាបឡើងវិញនូវសមរភូមិមួយដែលមានឈ្មោះថា Canchas Blancas ដែលបានកើតឡើងកាលពីឆ្នាំ ១៨៧៩ ក្នុងអំឡុងសង្គ្រាុមលើមហាសមុទ្រប៉ាស៊ីហ្វិក ដែលនៅក្នុងសង្គ្រាមនោះប្រទេសបូលីវី បានចាញ់ប្រទេសឈីលី ហើយក៏បានបាត់បង់ដែនដីជាប់មាត់សមុទ្រ។ សមយុទ្ធនេះធ្វើឡើងនៅចំណុច Canchas Blancas ប្រទេសបូលីវី គឺនៅលើទីតាំងដែលសង្គ្រាមបានកើតឡើងជាក់ស្តែង។

១២
លោក Sandip Soparkar អ្នករៀបចំលំដាប់ឆាកនៃភាពយន្តបូលីវូដរបស់ឥណ្ឌា រាំក្នុងពេលបើកសម្ពោធទំព័រមុខនៃទស្សនាវដ្ដី BE Publication Magazine នៅទីក្រុង Mumbai ប្រទេសឥណ្ឌា។

១៣
សត្វព្រាបហើរចេញពីខ្សែភ្លើងនៅខាងមុខអាគារក្រសួងការបរទេសរុស្ស៊ីក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។