កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៨ មីនា ២០១៩
![អ្នករស់រានមានជីវិតជនជាតិបង់ក្លាដែសបង្ហាញអារម្មណ៍ក្រោយពេលពួកគេត្រូវបានជួយសង្គ្រោះពីអាគារការិយាល័យនៅទីក្រុងដាក្កា។](https://gdb.voanews.com/8f3b354e-9d65-4a11-9d69-a8b948635739_w1024_q10_s.jpg)
១
អ្នករស់រានមានជីវិតជនជាតិបង់ក្លាដែសបង្ហាញអារម្មណ៍ក្រោយពេលពួកគេត្រូវបានជួយសង្គ្រោះពីអាគារការិយាល័យនៅទីក្រុងដាក្កា។
![លោក John Malkovich លើកក្មេងម្នាក់ក្នុងពេលចាក់បញ្ចាំងរឿង «សម្ដេចប៉ាបថ្មី» ដែលជារឿងថ្មីថតតាមរឿងចាស់មានចំណងជើងថា «សម្ដេចប៉ាបវ័យក្មេង» ដែលផលិតដោយលោក Paolo Sorrentino នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។](https://gdb.voanews.com/d84809b8-379f-487d-a9ab-86ed87ce7829_w1024_q10_s.jpg)
២
លោក John Malkovich លើកក្មេងម្នាក់ក្នុងពេលចាក់បញ្ចាំងរឿង «សម្ដេចប៉ាបថ្មី» ដែលជារឿងថ្មីថតតាមរឿងចាស់មានចំណងជើងថា «សម្ដេចប៉ាបវ័យក្មេង» ដែលផលិតដោយលោក Paolo Sorrentino នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
![ម្ចាស់ក្សត្រីអង់គ្លេស Elizabeth ធ្វើដំណើរទស្សនកិច្ចនៅកន្លែងតាំងពិព័រណ៍ Hauser & Wirth Somerset ក្នុងក្រុងតូចមួយឈ្មោះថា Bruton ក្នុងស្រុក Somerset ប្រទេសអង់គ្លេស។](https://gdb.voanews.com/a60d2ddb-0c2f-4c78-b854-7153bfc6b7de_w1024_q10_s.jpg)
៣
ម្ចាស់ក្សត្រីអង់គ្លេស Elizabeth ធ្វើដំណើរទស្សនកិច្ចនៅកន្លែងតាំងពិព័រណ៍ Hauser & Wirth Somerset ក្នុងក្រុងតូចមួយឈ្មោះថា Bruton ក្នុងស្រុក Somerset ប្រទេសអង់គ្លេស។
![កងសន្តិសុខរបស់ប្រទេសកៀហ្ស៊ីស៊ីស្ថានដើរចេញក្រោយពេលបញ្ចប់ពិធីស្វាគមន៍ដែលមានការចូលរួមដោយប្រធានាធិបតីរុស្ស៊ី Vladimir Putin និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថានលោក Sooronbay Jeenbekov នៅរដ្ឋធានីប៊ីស្កេក (Bishkek)។](https://gdb.voanews.com/35ef3a77-61b5-44d7-8386-1c4233eae2b7_w1024_q10_s.jpg)
៤
កងសន្តិសុខរបស់ប្រទេសកៀហ្ស៊ីស៊ីស្ថានដើរចេញក្រោយពេលបញ្ចប់ពិធីស្វាគមន៍ដែលមានការចូលរួមដោយប្រធានាធិបតីរុស្ស៊ី Vladimir Putin និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថានលោក Sooronbay Jeenbekov នៅរដ្ឋធានីប៊ីស្កេក (Bishkek)។
![ខ្លាឃ្មុំញីឈ្មោះថា Aurora ដើរមកជិតរូបថតបេក្ខជនរួមមាន Yulia Tymoshenko, Petro Poroshenko និង Volodymyr Zelenskiy ដែលគេដាក់ភ្ជាប់ទៅនឹងខ្លាញ់ជ្រូក។ នេះជាវិធីមួយក្នុងការព្យាករណ៍រកមើលអ្នកឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអ៊ុយក្រែន ដែលគេរៀបចំឡើងនៅសួនសត្វ Royev Ruchey ក្នុងទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី។](https://gdb.voanews.com/33486c54-c150-4eed-8011-cbec961ca26b_w1024_q10_s.jpg)
៥
ខ្លាឃ្មុំញីឈ្មោះថា Aurora ដើរមកជិតរូបថតបេក្ខជនរួមមាន Yulia Tymoshenko, Petro Poroshenko និង Volodymyr Zelenskiy ដែលគេដាក់ភ្ជាប់ទៅនឹងខ្លាញ់ជ្រូក។ នេះជាវិធីមួយក្នុងការព្យាករណ៍រកមើលអ្នកឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអ៊ុយក្រែន ដែលគេរៀបចំឡើងនៅសួនសត្វ Royev Ruchey ក្នុងទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី។
![មនុស្សនាំគ្នាកាន់បដាពណ៌ខ្មៅដែលមានចារឈ្មោះជនជាតិកូឡុំប៊ីដែលលបាត់ខ្លួន នៅទីក្រុងប៉ារីស ប្រទេសបារាំង មុនពេលមានការដង្ហែក្បួនរបស់ជនជាតិកូឡុំប៊ីដែលរស់នៅអឺរ៉ុប ឆ្ពោះទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នៅទីក្រុងឡាអេ ដើម្បីលើកឡើងពីការរំលោភសិទ្ធិមនុស្ស និងការសម្លាប់ជាប្រព័ន្ធលើមេដឹកនាំបញ្ហាសង្គម នៅប្រទេសកូឡុំប៊ី។](https://gdb.voanews.com/7e1f1643-daae-4b36-94a5-7df0462fb145_w1024_q10_s.jpg)
៦
មនុស្សនាំគ្នាកាន់បដាពណ៌ខ្មៅដែលមានចារឈ្មោះជនជាតិកូឡុំប៊ីដែលលបាត់ខ្លួន នៅទីក្រុងប៉ារីស ប្រទេសបារាំង មុនពេលមានការដង្ហែក្បួនរបស់ជនជាតិកូឡុំប៊ីដែលរស់នៅអឺរ៉ុប ឆ្ពោះទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នៅទីក្រុងឡាអេ ដើម្បីលើកឡើងពីការរំលោភសិទ្ធិមនុស្ស និងការសម្លាប់ជាប្រព័ន្ធលើមេដឹកនាំបញ្ហាសង្គម នៅប្រទេសកូឡុំប៊ី។
![លោក Peter Mokaya Tabichi (នៅលើគេ) ដែលជាអ្នកទទួលបានជ័យជម្នះពានរង្វាន់«គ្រូបង្រៀនសាកល» ត្រូវបានស្វាគមន៍ដោយកូនសិស្សរបស់លោកពេលលោកមកដល់ព្រលានយន្តហោះ Jomo Kenyatta ក្នុងទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ក្រោយពេលចាកចេញពីទីក្រុងឌូបៃ (Dubai) ប្រទេសអេមីរ៉ាតអារ៉ាប់រួម។ លោកបានឈ្នះពានរង្វាន់ដែលមានទឹកប្រាក់១លានដុល្លារ។](https://gdb.voanews.com/447f9fe9-01bd-496f-bbfa-4f9f6ddda9c3_w1024_q10_s.jpg)
៧
លោក Peter Mokaya Tabichi (នៅលើគេ) ដែលជាអ្នកទទួលបានជ័យជម្នះពានរង្វាន់«គ្រូបង្រៀនសាកល» ត្រូវបានស្វាគមន៍ដោយកូនសិស្សរបស់លោកពេលលោកមកដល់ព្រលានយន្តហោះ Jomo Kenyatta ក្នុងទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ក្រោយពេលចាកចេញពីទីក្រុងឌូបៃ (Dubai) ប្រទេសអេមីរ៉ាតអារ៉ាប់រួម។ លោកបានឈ្នះពានរង្វាន់ដែលមានទឹកប្រាក់១លានដុល្លារ។
![ផ្កាត្រូវបានគេដាក់នៅនិវេសដ្ឋានរបស់ឯកអគ្គរដ្ឋទូតហូឡង់ ក្នុងពេលប្រារព្ធទិវាផ្កា Tulip ដែលជាព្រឹត្តិការណ៍មួយរៀបចំដើម្បីអបអរដល់វិស័យថែរក្សាផ្ការបស់ប្រទេសហូឡង់ និងទំនាក់ទំនងនេះជាមួយសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន។](https://gdb.voanews.com/cb4ab293-c9fd-4d4f-8887-aaafb39f07d5_w1024_q10_s.jpg)
៨
ផ្កាត្រូវបានគេដាក់នៅនិវេសដ្ឋានរបស់ឯកអគ្គរដ្ឋទូតហូឡង់ ក្នុងពេលប្រារព្ធទិវាផ្កា Tulip ដែលជាព្រឹត្តិការណ៍មួយរៀបចំដើម្បីអបអរដល់វិស័យថែរក្សាផ្ការបស់ប្រទេសហូឡង់ និងទំនាក់ទំនងនេះជាមួយសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន។
![អ្នកទស្សនាកំពុងថតរូបនៅបន្ទប់ Genesis ក្នុងពិធីតាំងពិព័រណ៍រថយន្តឆ្នាំ២០១៩ នៅទីក្រុង Goyang ប្រទេសកូរ៉េខាងត្បូង។](https://gdb.voanews.com/0b2ec458-d40d-4a47-9c4a-793fad191856_w1024_q10_s.jpg)
៩
អ្នកទស្សនាកំពុងថតរូបនៅបន្ទប់ Genesis ក្នុងពិធីតាំងពិព័រណ៍រថយន្តឆ្នាំ២០១៩ នៅទីក្រុង Goyang ប្រទេសកូរ៉េខាងត្បូង។
![រូបថតពីលើអាកាសបង្ហាញពីបាឡុងក្ដៅមួយកំពុងត្រូវបានបង្ហោះនៅលើក្រុង Putrajaya ក្នុងពិធី«បាឡុងក្ដៅអន្តរជាតិ» នៅប្រទេសម៉ាឡេស៊ី។](https://gdb.voanews.com/3dcea0df-c386-48d5-b039-a7581057073a_w1024_q10_s.jpg)
១០
រូបថតពីលើអាកាសបង្ហាញពីបាឡុងក្ដៅមួយកំពុងត្រូវបានបង្ហោះនៅលើក្រុង Putrajaya ក្នុងពិធី«បាឡុងក្ដៅអន្តរជាតិ» នៅប្រទេសម៉ាឡេស៊ី។
![បុរសម្នាក់ដេកនៅក្នុងមឈូសនៅចន្លោះផ្កា ក្នុងពេលចូលរួមក្នុងពិធីធ្វើត្រាប់ការបុណ្យសព ដែលជាព្រឹត្តិការណ៍រៀបចំដោយរដ្ឋាភិបាលថ្នាក់ក្រោមជាតិដើម្បីលើកកម្ពស់ពិធី Qingming ឬទិវាបោសសម្អាតផ្នូរសព នៅឯកន្លែងសម្រាប់ធ្វើបុណ្យសពក្នុងទីក្រុង Jinhua ខេត្ត Zhejiang ប្រទេសចិន។](https://gdb.voanews.com/10ec5d54-1f4e-4744-9323-b0cdb3226479_w1024_q10_s.jpg)
១១
បុរសម្នាក់ដេកនៅក្នុងមឈូសនៅចន្លោះផ្កា ក្នុងពេលចូលរួមក្នុងពិធីធ្វើត្រាប់ការបុណ្យសព ដែលជាព្រឹត្តិការណ៍រៀបចំដោយរដ្ឋាភិបាលថ្នាក់ក្រោមជាតិដើម្បីលើកកម្ពស់ពិធី Qingming ឬទិវាបោសសម្អាតផ្នូរសព នៅឯកន្លែងសម្រាប់ធ្វើបុណ្យសពក្នុងទីក្រុង Jinhua ខេត្ត Zhejiang ប្រទេសចិន។
![មនុស្សនាំគ្នាពាក់ឧបករណ៍ដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាកំពុងស្ថិតនៅក្នុងហេតុការណ៍ជាក់ស្ដែង នៅពេលពួកគេមើលកុននៅ Er Dong Pictures ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។](https://gdb.voanews.com/44950134-99de-44cc-945d-7dd89dcad63c_w1024_q10_s.jpg)
១២
មនុស្សនាំគ្នាពាក់ឧបករណ៍ដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាកំពុងស្ថិតនៅក្នុងហេតុការណ៍ជាក់ស្ដែង នៅពេលពួកគេមើលកុននៅ Er Dong Pictures ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
![អ្នកសម្អាតម្នាក់កំពុងដុសលាងសត្វឆ្កែមួយក្បាលនៅកន្លែងលាងសម្អាតឆ្កែក្នុងទីក្រុងទុយនីស ប្រទេសទុយនីស៊ី។](https://gdb.voanews.com/a6dd9815-16f8-4bac-bd8f-fc13bac4e747_w1024_q10_s.jpg)
១៣
អ្នកសម្អាតម្នាក់កំពុងដុសលាងសត្វឆ្កែមួយក្បាលនៅកន្លែងលាងសម្អាតឆ្កែក្នុងទីក្រុងទុយនីស ប្រទេសទុយនីស៊ី។