កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៧ មីនា ២០២០

១
ពលរដ្ឋនៅតំបន់ដែលមានមនុស្សរស់នៅច្រើន គឺនៅ Hillbrow នៃទីប្រជុំជនក្រុង Johannesburg កំពុងដាក់ខ្លួនឲ្យនៅដាច់ដោយឡែកដើម្បីរារាំងការឆ្លងវីរុសកូរ៉ូណា។ ពួកគេកំពុងឈរនៅលើរានហាលនៃអាគាររស់នៅរបស់ពួកគេ។

២
សមាជិកនៃកងយោធាគ្រាមានអាសន្នកំពុងសម្អាតបន្ទប់ ក្នុងពេលបាញ់សម្លាប់មេរោគនៅទីតាំងសម្រាប់ថែរក្សាសុខភាពដែលត្រូវបានពង្រីក នៅតំបន់ Sant Antoni ក្នុងទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។

៣
អ្នកគោរពសាសនាម្នាក់ និងអ្នកសិក្សាគម្ពីរសាសនាឥស្លាម ចូលរួមក្នុងពិធីបួងសួងនៅថ្ងៃសុក្រ នៅវិហារ Moscow Cathedral ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។

៤
បុគ្គលិកសុខាភិបាលម្នាក់ស្ថិតក្នុងសម្លៀកបំពាក់ការពារ កំពុងស្ថិតនៅពីមុខអ្នកជំងឺម្នាក់ដែលមានផ្ទុកមេរោគកូរ៉ូណា ដែលស្ថិតនៅក្នុងកន្លែងផ្ដល់ការថែទាំយ៉ាងយកចិត្តទុកដាក់ នៅមន្ទីរពេទ្យ San Raffaele ក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី។

៥
មនុស្សកំពុងតម្រង់ជួរដើម្បីចូលទិញគ្រឿងប្រើប្រាស់នៅឯហាងលក់ទំនិញមួយ ក្នុងពេលមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។

៦
អ្នកស្ម័គ្រចិត្តកំពុងសម្រាក នៅពេលពួកគេរៀបចំគ្រែនៅក្នុងក្រុមហ៊ុន Novi Sad Fair ដែលប្រើជាកន្លែងសម្រាប់ដាក់អ្នកដែលមានរោគសញ្ញាស្រាលនៃជំងឺកូវិដ១៩ នៅទីក្រុង Novi Sad ប្រទេសស៊ែប៊ី។

៧
សម្ដេចប៉ាបហ្វ្រង់ស៊ី កំពុងយាងទៅកាន់វេទិកាដើម្បីធ្វើជាអធិបតីពិធីបួងសួង នៅខាងក្រៅប្រាសាទ Basilica នៅបុរីវ៉ាទីកង់។

៨
មឈូសដាក់ជនរងគ្រោះជំងឺកូវីដ១៩ បានមកដល់ទីក្រុង Bergamo បន្ទាប់ពីត្រូវបានដាក់ចុះពីឡានយោធា ដែលសាកសពទាំងនេះត្រូវបានដឹកពីទីបញ្ចុះសព Cinisello Balsamo នៅជិតទីក្រុង Milan ស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ីតាលី។ ទីបញ្ចុះសព Cinisello Balsamo មិនអាចទទួលសពថ្មីបានទៀតទេ។

៩
វេជ្ជបណ្ឌិតម្នាក់(ឆ្វេង) កំពុងស្ថិតនៅកន្លែងទទួលស្វាគមន៍នៃមជ្ឈមណ្ឌលប្រឹក្សា ដែលគេរៀបចំសម្រាប់អ្នកដែលសង្ស័យថាមានជំងឺកូវីដ១៩ នៅទីក្រុង Tinteniac ប្រទេសបារាំង។

១០
អ្នកធ្វើដំណើរកំពុងឈរនៅលើកំនូសពណ៌លឿងដែលកំណត់ពីចម្ងាយសម្រាប់ឈរ ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា នៅលើសាឡាងមួយគ្រឿង នៅឯកន្លែងជិះសាឡាង Likoni ក្នុងទីក្រុង Mombasa ប្រទេសកេនយ៉ា។