រូបភាពជុំវិញពិភពលោកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ មកពីសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី កូរ៉េខាងត្បូងស៊ីរី ម៉ិកស៊ិក ក្រិក យេម៉ែន និងអូទ្រីស។
រូបភាពជុំវិញពិភពលោក ២៦ មីនា ២០១៧

១
ប៉ូលិសឃាត់ខ្លួនបាតុកម្មម្នាក់នៅទីប្រជុំជនមួយនៅក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី។ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីលាន Pushkin របស់ក្រុងមូស្គូសម្រាប់បាតុកម្មមួយប្រឆាំងនឹងរដ្ឋាភិបាល។

២
នៅក្នុងរូបភាពនេះដែលផ្តល់ដោយក្រសួងជលផល និងនេសាទរបស់កូរ៉េខាងត្បូង សាឡាងឈ្មោះ Sewol ដែលលិច ត្រូវបានស្រង់ និងស្ថិតនៅលើកប៉ាល់មួយក្នុងប្រតិបត្តិការស្រង់របស់របរនានាពីក្នុងទឹក នៅកោះ Jindo ប្រទេសកូរ៉េខាងត្បូង។ បុគ្គលិកក្នុងប្រតិបត្តិការនេះបានស្រង់យកសាឡាងដែលមានទម្ងន់៦.៨០០តោន ដែលនេះជាការងារពិបាកបំផុតក្នុងកិច្ចខិតខំប្រឹងប្រែងយកសាឡាងនេះមកកាន់ឆ្នេរ ជិត៣ឆ្នាំក្រោយពេលដែលវាលិច។

៣
ក្រុមសម្តែងក្បួនយន្តហោះ La Patrouille de France ធ្វើការសម្តែងនៅលើពីរូបសំណាកសេរីភាព ដែលនេះជាផ្នែកមួយនៃការធ្វើទស្សនកិច្ចរយៈពេល៦សប្តាហ៍របស់អាមេរិក នៅក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។

៤
ក្មេងប្រុសស៊ីរីយំ នៅពេលខ្លួនត្រូវជាប់នៅជំរំជនភៀសខ្លួនបណ្តោះអាសន្ន នៅក្នុងភូមិ Ain Issa ទីផ្តល់ជម្រកដល់មនុស្សដែលរត់គេចពីក្រុមរដ្ឋឥស្លាម កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។

៥
អ្នកកាសែតចាំងនឹងវ៉ែនតារបស់ស្ត្រីម្នាក់ ក្នុងពេលបាតុកម្មប្រឆាំងនឹងឃាតកម្មលើនាង Miroslava Breach អ្នកកាសែតម៉ិកស៊ិក នៅខាងក្រៅការិយាល័យក្រសួងយុត្តិធម៌ នៅក្នុងក្រុង Ciudad Juarez ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។

៦
កាំភ្លើងបាញ់ចេញពីភ្នំ Lycabettus ក្នុងទិវាបុណ្យឯករាជ្យជាតិនៅក្នុងក្រុងអាថែន ប្រទេសក្រិក កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។

៧
បុរសម្នាក់គ្រវីកាំបិតបុរាណ នៅពេលលោកចូលរួមជាមួយនឹងអ្នកគាំទ្ររបស់ចលនា Houthi និងលោក Ali Abdullah Saleh អតីតប្រធានាធិបតីយេម៉ែន ក្នុងពេលប្រមូលផ្តុំមួយដើម្បីប្រារព្ធខួបពីរឆ្នាំនៃការលូកដៃរបស់យោធាធ្វើឡើងដោយសម្ព័ន្ធដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត ក្នុងក្រុងសាណា ប្រទេសយេម៉ែន។

៨
វិមាន Belvedere ចាំងនឹងទឹក មុនពេលភ្លើងត្រូវបានគេកាត់ផ្តាច់សម្រាប់ប្រារព្ធទិវា Earth Hour នៅក្នុងក្រុងវីយែន ប្រទេសអូទ្រីស កាលពីថ្ងៃទី២៥ ខែមីនា ឆ្នា២០១៧។