រូបភាពជុំវិញពិភពលោកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសអេស្ប៉ាញ ឥណ្ឌា ហ្វីលីពីន រុស្ស៊ី បារាំង អង់គ្លេស និងអ៊ីតាលី។
រូបភាពជុំវិញពិភពលោក ២៥ មីនា ២០១៨

១
ប៉ូលិសតំបន់ Catalan ប៉ះទង្គិចជាមួយនឹងអ្នកគាំទ្របំបែករដ្ឋ ព្យាយាមចូលទៅកាន់ការិយាល័យរដ្ឋាភិបាលអេស្ប៉ាញ នៅក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ។

២
សិល្បករឥណ្ឌាតុបតែងជាហនុមានក្នុងសាសនាហិណ្ឌូ ដើម្បីប្រារព្ធពិធីបុណ្យ Rama Navami នៅក្នុងក្រុង Bangalore។

៣
មនុស្សម្នាលើកធាងចេក នៅពេលពួកគេទទួលពរពីបព្វជិតកាតូលិករ៉ូម៉ាំង នៅក្នុងទិវា Palm Sunday នៅព្រះវិហារ Baclaran នៅក្នុងក្រុង Paranaque ប្រទេសហ្វីលីពីន។

៤
កីឡាការនី Kaisa Makarainen របស់ហ្វាំងឡាំងប្រកយត ក្នុងការប្រកួត Biathlon Women's World Cup ចម្ងាយ១២,៥គ.ម. នៅក្នុងក្រុង Tyumen ប្រទេសរុស្ស៊ី។

៥
មនុស្សម្នាប្រមូលផ្តុំនៅលើមហាវិថី Pennsylvania Avenue ក្នុងការប្រមូលផ្តុំ March for Our Lives ដើម្បីគាំទ្រលើយន្តការគ្រប់គ្រងអាវុធ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

៦
កប៉ាល់ Symphony of the Seas របស់ក្រុមហ៊ុនអាមេរិកាំង Royal Caribbean Cruise Limited ចាកចេញពីផែ Saint-Nazaire ប្រទេសបារាំង កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។

៧
លោក John Cena ត្រូវបានគេជះទឹក នៅក្នុងកម្មវិធី Kids Choice Awards ឆ្នាំ២០១៨ នៅក្នុងក្រុង Inglewood រដ្ឋ California កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។

៨
ទូករបស់រាជវង្សមួយឈ្មោះ Gloriana ត្រូវបានថតបាន នៅមុនពេលប្រណាំងទុកបុរស និងស្ត្រីប្រចាំឆ្នាំរវាងសាកលវិទ្យាល័យ Oxford និងសាកលវិទ្យាល័យ Cambridge នៅទន្លេ Thames នៅក្នុងក្រុងឡុងដ៍ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។

៩
អគារបុរាណ Colosseum ត្រូវបានគេថតបាននៅពេលព្រលប់ ក្នុងពេលប្រារព្ធកម្មវិធី Earth Hour នៅក្នុងក្រុង Rome ប្រទេសអ៊ីតាលី កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។