រូបភាពជុំវិញពិភពលោកថ្ងៃទី ២៣ មីនា ២០១៧ មកពីប្រទេស អាល្លឺម៉ង់ អេស៉្បាញ ឥណ្ឌា កេនយ៉ា អ៊ីស្រាអែល ឥណ្ឌូនេស៊ី អង់គ្លេស អាមេរិក ប៉េរូ អាល្លឺម៉ង់ បារាំង អាហ្វហ្គានីស្ថាន និង អេហ្ស៊ីប។
រូបភាពជុំវិញពិភពលោក ២៤ មីនា ២០១៧

១
មនុស្សម្នាចូលរួមក្នុងការប្រកួតទិវានៅ«លើវាលភក់» ដែលជាការប្រកួតរត់ចម្ងាយ១៣គីឡូម៉ែត្រមានពោរពេញដោយឧបសគ្គ នៅទីក្រុង Tel Aviv ដែលជាទីក្រុងមាត់សមុទ្រមេឌីទែរ៉ានេ របស់ប្រទេសអ៊ីស្រាអែល។

២
បុរសម្នាក់គប់ដុំថ្មលើប៉ូលិសក្នុងពេលមានបាតុកម្មដោយជនមូស្លិមជ្រុលនិយមប្រឆាំងនឹងការសាងសង់វិហារគ្រិស្តសាសនា ក្នុងទីក្រុង Bekasi ប្រទេសឥណ្ឌូនេស៊ី។

៣
បក្សីកំពុងហើយនៅលើភ្លើងទៀនអេឡិចត្រូនិចដែលគេដាក់នៅលើស្ពាន Westminster ទល់មុខអាគាររដ្ឋសភានៅកណ្តាលក្រុងឡុងដ៍ ២ថ្ងៃបន្ទាប់ពីការវាយប្រហារភេរវកម្មកាលពីថ្ងៃទី២២ លើរដ្ឋសភាអង់គ្លេស និងស្ពាន Westminster។

៤
មេដឹកនាំសាសនាតំបន់ទីបេ សម្តេចសង្ឃ ដាឡៃ ឡាម៉ា ប៉ះចង្ការបស់ប្រធានក្រុមកីឡាបាល់អោបអូស្ត្រាលី Steven Smith ក្នុងពេលព្រះអង្គជួបជាមួយក្រុមនេះនៅវិហារ Tsuglakhang ក្រុង Dharmsala ប្រទេសឥណ្ឌា។

៥
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងអង្គុយលើត្រាក់ទ័រមួយ ពេលលោកស្វាគមន៍អ្នកបើកត្រាក់ទ័រ និងប្រធានប្រតិបត្តិជាច្រើនដែលចូលរួមកិច្ចប្រជុំមួយទាក់ទងនឹងការថែទាំសុខភាព នៅសេតវិមាន ក្នុងទីក្រុងវ៉ាស៊ីនតោន។

៦
អ្នកស្រុកដើរកាត់ទឹកនៅលើផ្លូវមួយនៅតំបន់ El Indio ជាយក្រុង Piura នៅភាគខាងកើតប្រទេសប៉េរូ។

៧
មេខ្លាឃ្មុំឈ្មោះ Giovanna ត្រូវបានគេថតរូបពេលនៅជាមួយកូនរបស់វាដែលមានអាយុ៤ខែ នៅសួន Hellabrunn ក្នុងទីក្រុងមុយនិច នៅភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់។

៨
ក្មេងប្រុសម្នាក់កាន់សត្វពពែងាប់នៅក្នុងភូមិមួយជិតក្រុង Loiyangalani ប្រទេសកេនយ៉ា។

៩
មន្ត្រីប៉ូលិសអបអរសាទរនៅពេលបញ្ចប់ការសិក្សានៅសាលាប៉ូលិសនៅទីក្រុង Nimes នៅភាគខាងត្បូងនៃប្រទេសបារាំង។

១០
ក្មេងប្រុសម្នាក់លក់ប៉ើតប៉ោងក្នុងក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។

១១
កម្មករម្នាក់កំពុងពិនិត្យផ្កានៅក្នុងការតាំងពិព័រណ៍ផ្កានៅរដូវផ្ការីកនៅសួន Orman ទីក្រុងគែរ ប្រទេសអេហ្ស៊ីប។

១២
ស្ត្រីម្នាក់ព្យាយាមចាប់គ្រាប់ព្រិលក្នុងវិថី Gran Via កណ្ដាលទីក្រុងម៉ាឌ្រីដ ប្រទេសអេស៉្បាញ។