រូបភាពជុំវិញពិភពលោកថ្ងៃទី ២៣ មីនា ២០១៧ មកពីប្រទេសកូរ៉េខាងត្បូង អាល្លឺម៉ង់ អារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ អៀរឡង់ខាងជើង វេណេស៊ុយអេឡា អេស៉្បាញ ជប៉ុន ឥណ្ឌា កេនយ៉ា និង អូទ្រីស។
រូបភាពជុំវិញពិភពលោក ២៣ មីនា ២០១៧

១
ក្រុមកម្មករកំពុងត្រៀងលើកសាឡាង Sewol ដែលបានលិចនៅក្នុងផ្ទៃទឹកនៃកោះ Jindo ប្រទេសកូរ៉េខាងត្បូង។

២
ខ្លោងទ្វារ Brandenburg ត្រូវបានគេរំលេចពណ៌តាមទង់ជាតិប្រទេសអង់គ្លេស ដើម្បីគោរពដល់ជនរងគ្រោះនៃការវាយប្រហារនៅទីក្រុងឡុងដ៍ ក្នុងរដ្ឋធានីប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។

៣
អំបូរសត្វ Oryx ត្រូវបានគេឃើញនៅក្នុងឧទ្យាការពារនៅទីក្រុង Um al-Zamool នៅជិតព្រំដែនរវាងប្រទេសអេមីរ៉ាតអារ៉ាប់រួម និងប្រទេសអារ៉ាប៊ីសាអូឌីត។

៤
ជនអ៊ីរ៉ាក់ដែលបាត់បង់ទីជម្រកកំពុងរត់គេចពីការប្រយុទ្ធគ្នារវាងកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ និងយុទ្ធជនរដ្ឋឥស្លាម។ ពួកគេកំពុងជិះលើរថយន្តមួយមុនពេលគេនាំយកទៅជំរំមួយនៅភាគខាងលិចរបស់ទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់។

៥
មឈួសអតីតមេបញ្ជាការ IRA និងជាអនុប្រធានគណបក្ស Sinn Fein លោក Martin McGuinness ត្រូវបានសែងទៅកាន់វិហារ St Columba ក្នុងទីក្រុង Londonderry ប្រទេសអៀរឡង់ខាងជើង។

៦
ក្រុមអ្នកធ្វើការស្ម័គ្រចិត្តនៃគំនិតផ្តួចផ្តើមមនុស្សធម៌ដែលមានឈ្មោះថា «ធ្វើឲ្យមានការផ្លាស់ប្តូរ» កំពុងឲ្យសម្លរមួយពែង និងនំមួយដុំ ទៅកុមារគ្មានទីជម្រកនៅលើដងផ្លូវក្នុងទីក្រុងការ៉ាកាស ប្រទេសវេណេស៊ុយអេឡា។

៧
ក្រុមអ្នកប្រណាំងកង់កំពុងឆ្លងកាត់ស្ពានមួយនៅលើបឹងរក្សាទឹក Oliana ក្នុងជុំទីបីនៃកម្មវិធីប្រណាំងកង់ Volta Catalunya ឆ្នាំ២០១៧ លើកទី៩៧ ដែលត្រូវជិះចម្ងាយ ១៩៤.៣គីឡូម៉ែត្រ ពីទីក្រុង Llivia ទៅទីក្រុង Igualada ប្រទេសអេស៉្បាញ។

៨
គំរូម៉ូតមួយរបស់អ្នករចនាម៉ូត Viviano Sue និង Misa Li ក្នុងចំណោមម៉ូតសម្រាប់រដូវស្លឹកឈើជ្រុះ និងរដូវរវាងឆ្នាំ២០១៧ បង្ហាញនៅក្នុងកម្មវិធីម៉ូតប្រចាំសប្តាហ៍នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

៩
ហ្វូងមនុស្សកំពុងលើកគ្រូបង្រៀនម្នាក់ដែលសន្លប់បាត់បង់ស្មារតី បន្ទាប់ពីលោកបានរងរបួសក្នុងការប៉ះទង្គិចគ្នាជាមួយប៉ូលិសឥណ្ឌា ក្នុងពេលធ្វើបាតុកម្មដោយក្រុមគ្រូបង្រៀនដែលទាមទារឲ្យមានការងារទៀតទាត់និងតាមកិច្ចសន្យា ព្រមទាំងទាមទារការដំឡើងប្រាក់ខែ នៅក្នុងទីក្រុង Srinagar។

១០
តារាបង្ហាញម៉ូតកំពុងបង្ហាញម៉ូតច្នៃប្រឌិតដោយ អ្នករចនាម៉ូត Tokuko Maeda ក្នុងការបង្ហាញម៉ូតប្រចាំសប្តាហ៍សម្រាប់រដូវស្លឹកឈើជ្រុះនិងរដូវរងា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

១១
ជនជាតិភាគតិចអំបូរ Turkana ម្នាក់កំពុងដើរនៅពីមុខខ្មោចសត្វពពែដែលកំពុងឆេះ នៅក្នុងភូមិមួយនៅជិតក្រុង Loiyangalani ប្រទេសកេនយ៉ា។

១២
អំបូរសត្វ Lemur ដែលបានកើតកាលពីថ្ងៃទី១៨ ខែមីនា កំពុងនៅជាមួយមេរបស់វា នៅក្នុងសួនសត្វ Schoenbrunn ក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស។