កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២២ មីនា ២០១៩
![កូនដំរីដើរនៅក្នុងសួនសត្វជាមួយដំរីធំឈ្មោះ Rani (ឆ្វេង) និង Don Chung (ស្ដាំ) ក្នុងពេលគេបង្ហាញឲ្យសាធារណជនបានឃើញនៅសួនសត្វ Leipzig ក្នុងទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/9fb9c8a9-e408-440e-b6a3-497183276c98_w1024_q10_s.jpg)
១
កូនដំរីដើរនៅក្នុងសួនសត្វជាមួយដំរីធំឈ្មោះ Rani (ឆ្វេង) និង Don Chung (ស្ដាំ) ក្នុងពេលគេបង្ហាញឲ្យសាធារណជនបានឃើញនៅសួនសត្វ Leipzig ក្នុងទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់។
![ផ្កាត្រូវបានគេដាក់នៅកន្លែងចងចាំសង្គ្រាមលោកលើកទី២ ក្នុងអតីតភូមិ Khatyn ប្រទេសបេឡារុស។ កងទ័ពនៃរបបណាស៊ី បានសម្លាប់អ្នកភូមិចំនួន ១៤៩នាក់ កាលពីថ្ងៃទី២២ មីនា ១៩៤៣ ដែលអ្នកស្លាប់ភាគច្រើនជាកុមារនិងស្ត្រី ហើយបានដុតបំផ្លាញផ្ទះរបស់ពួកគេ។ ភូមិនេះមិនបានងើបឡើងវិញទេចាប់ពីពេលនោះមក។](https://gdb.voanews.com/96efdbdc-edfd-480f-b131-35dc665768dc_w1024_q10_s.jpg)
២
ផ្កាត្រូវបានគេដាក់នៅកន្លែងចងចាំសង្គ្រាមលោកលើកទី២ ក្នុងអតីតភូមិ Khatyn ប្រទេសបេឡារុស។ កងទ័ពនៃរបបណាស៊ី បានសម្លាប់អ្នកភូមិចំនួន ១៤៩នាក់ កាលពីថ្ងៃទី២២ មីនា ១៩៤៣ ដែលអ្នកស្លាប់ភាគច្រើនជាកុមារនិងស្ត្រី ហើយបានដុតបំផ្លាញផ្ទះរបស់ពួកគេ។ ភូមិនេះមិនបានងើបឡើងវិញទេចាប់ពីពេលនោះមក។
![មនុស្សកំពុងសែងសាកសពក្នុងពិធីបញ្ចុះសពជនរងគ្រោះនៃការវាយប្រហារលើវិហារឥស្លាមកាលពីថ្ងៃទី១៥ មីនា ២០១៩ នៅកន្លែងបញ្ចុះសព Memorial Park Cemetery ក្នុងទីក្រុង Christchurch ប្រទេសនូវែលសេឡង់។](https://gdb.voanews.com/8694288e-b463-4198-a09a-717e08cd5135_w1024_q10_s.jpg)
៣
មនុស្សកំពុងសែងសាកសពក្នុងពិធីបញ្ចុះសពជនរងគ្រោះនៃការវាយប្រហារលើវិហារឥស្លាមកាលពីថ្ងៃទី១៥ មីនា ២០១៩ នៅកន្លែងបញ្ចុះសព Memorial Park Cemetery ក្នុងទីក្រុង Christchurch ប្រទេសនូវែលសេឡង់។
![ក្រុមអ្នកពន្លត់ភ្លើងកំពុងប្រឹងប្រែងធ្វើការក្រោយពេលមានការផ្ទុះរោងចក្រគីមីមួយនៅក្រុង Yancheng ខេត្តជាំងស៊ូ ប្រទេសចិន។ ការផ្ទុះនេះត្រូវបានគេរាយការណ៍ថាបានសម្លាប់មនុស្ស៤៤នាក់ ដែលធ្វើឲ្យឧប្បត្តិហេតុនេះជាហេតុការណ៍អាក្រក់ជាងគេក្នុងប៉ុន្មានឆ្នាំនេះ។](https://gdb.voanews.com/3e56e519-7d33-429d-8c87-0584f897e153_w1024_q10_s.jpg)
៤
ក្រុមអ្នកពន្លត់ភ្លើងកំពុងប្រឹងប្រែងធ្វើការក្រោយពេលមានការផ្ទុះរោងចក្រគីមីមួយនៅក្រុង Yancheng ខេត្តជាំងស៊ូ ប្រទេសចិន។ ការផ្ទុះនេះត្រូវបានគេរាយការណ៍ថាបានសម្លាប់មនុស្ស៤៤នាក់ ដែលធ្វើឲ្យឧប្បត្តិហេតុនេះជាហេតុការណ៍អាក្រក់ជាងគេក្នុងប៉ុន្មានឆ្នាំនេះ។
![ជនជាតិអ៊ីរ៉ាក់ឈរនៅជិតទន្លេ Tigris ក្នុងពេលធ្វើពិធីគោរពដល់ជនរងគ្រោះនៃការក្រឡាប់សាឡាងនៅទីក្រុង Mosul។ មនុស្សយ៉ាងតិច១០០នាក់បានស្លាប់នៅពេលសាឡាងដែលដឹកក្រុមគ្រួសារជាច្រើនដែលកំពុងប្រារព្ធបុណ្យចូលឆ្នាំថ្មីសម្រាប់ពួកឃើដ បានលិច កាលពីថ្ងៃទី២១ មីនា ២០១៩។](https://gdb.voanews.com/63adb516-e16a-4b29-a2ec-ccd606fe15e9_w1024_q10_s.jpg)
៥
ជនជាតិអ៊ីរ៉ាក់ឈរនៅជិតទន្លេ Tigris ក្នុងពេលធ្វើពិធីគោរពដល់ជនរងគ្រោះនៃការក្រឡាប់សាឡាងនៅទីក្រុង Mosul។ មនុស្សយ៉ាងតិច១០០នាក់បានស្លាប់នៅពេលសាឡាងដែលដឹកក្រុមគ្រួសារជាច្រើនដែលកំពុងប្រារព្ធបុណ្យចូលឆ្នាំថ្មីសម្រាប់ពួកឃើដ បានលិច កាលពីថ្ងៃទី២១ មីនា ២០១៩។
![បុរសម្នាក់កំពុងងូតទឹកនៅលើផ្លូវដែលមានដាក់ក្បាលរ៉ូប៊ីនេ នៅតំបន់លក់ដូរក្នុងទីក្រុង Kolkata ប្រទេសឥណ្ឌា។](https://gdb.voanews.com/44760202-b82f-470f-a771-a817c3c1a076_w1024_q10_s.jpg)
៦
បុរសម្នាក់កំពុងងូតទឹកនៅលើផ្លូវដែលមានដាក់ក្បាលរ៉ូប៊ីនេ នៅតំបន់លក់ដូរក្នុងទីក្រុង Kolkata ប្រទេសឥណ្ឌា។
![អ្នកទស្សនាម្នាក់កំពុងមើលផ្កានៅវាលផ្កានៅចំណុច Carlsbad Ranch នៅពេលដែលផ្កាដែលស្ថិតនៅលើទីវាល៥០អា កំពុងចេញផ្កា ក្នុងក្រុង Carlsbad រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។](https://gdb.voanews.com/43350a74-f6b6-48cb-a9ab-ed793652c0a2_w1024_q10_s.jpg)
៧
អ្នកទស្សនាម្នាក់កំពុងមើលផ្កានៅវាលផ្កានៅចំណុច Carlsbad Ranch នៅពេលដែលផ្កាដែលស្ថិតនៅលើទីវាល៥០អា កំពុងចេញផ្កា ក្នុងក្រុង Carlsbad រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
![មនុស្សកំពុងដើរតាមប្រឡាយដែលរងកង្វក់ដោយថង់ផ្លាស្ទិកនិងសំរាមនៅ Estero de San Lazaro ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។](https://gdb.voanews.com/953599da-93b2-409e-8c46-c990bdb70d5c_w1024_q10_s.jpg)
៨
មនុស្សកំពុងដើរតាមប្រឡាយដែលរងកង្វក់ដោយថង់ផ្លាស្ទិកនិងសំរាមនៅ Estero de San Lazaro ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
![ក្រុមសកម្មជនអាកាសធាតុអន្តរជាតិដែលមានឈ្មោះថា 350.org ពាក់ម៉ាស់ធ្វើជាលោក Patrick Pouyanne ប្រធានប្រតិបត្តិក្រុមហ៊ុនថាមពល Total នៅ Marly នៃសារមន្ទីរ Louvre ក្នុងទីក្រុងប៉ារីស ដើម្បីតវ៉ាប្រឆាំងនឹងការចូលរួមជាដៃគូរវាងក្រុមហ៊ុន Total និងក្រុមហ៊ុន Louvre។](https://gdb.voanews.com/57a120aa-87fd-43ea-bedf-e8d13fc0b1fa_w1024_q10_s.jpg)
៩
ក្រុមសកម្មជនអាកាសធាតុអន្តរជាតិដែលមានឈ្មោះថា 350.org ពាក់ម៉ាស់ធ្វើជាលោក Patrick Pouyanne ប្រធានប្រតិបត្តិក្រុមហ៊ុនថាមពល Total នៅ Marly នៃសារមន្ទីរ Louvre ក្នុងទីក្រុងប៉ារីស ដើម្បីតវ៉ាប្រឆាំងនឹងការចូលរួមជាដៃគូរវាងក្រុមហ៊ុន Total និងក្រុមហ៊ុន Louvre។
![ស្រម៉ោចរាប់ពាន់ក្បាលកំពុងប្រមូលផ្ដុំនៅក្រោមកម្ដៅថ្ងៃនៅលើដំបូកនៅក្នុងព្រៃនៅជាយក្រុងមីនស្តិ៍ ប្រទេសបេឡារុស ក្នុងថ្ងៃនៃរដូវផ្ការីក។](https://gdb.voanews.com/e15b152a-0336-40a7-b4ef-7c025c240aad_w1024_q10_s.jpg)
១០
ស្រម៉ោចរាប់ពាន់ក្បាលកំពុងប្រមូលផ្ដុំនៅក្រោមកម្ដៅថ្ងៃនៅលើដំបូកនៅក្នុងព្រៃនៅជាយក្រុងមីនស្តិ៍ ប្រទេសបេឡារុស ក្នុងថ្ងៃនៃរដូវផ្ការីក។
![រូបកៅស៊ូដ៏ធំមួយត្រូវបានគេបង្ហាញនៅផែ Victoria ក្នុងទីក្រុងហុងកុង ប្រទេសចិន។ រូបនេះរៀបចំដោយសិល្បករ Brian Donnelly ដែលគេស្គាល់នៅក្នុងការងារជំនាញរបស់គាត់ថាឈ្មោះ Kaws។](https://gdb.voanews.com/5a8d2766-1360-49a2-8890-cf75f145ab04_w1024_q10_s.jpg)
១១
រូបកៅស៊ូដ៏ធំមួយត្រូវបានគេបង្ហាញនៅផែ Victoria ក្នុងទីក្រុងហុងកុង ប្រទេសចិន។ រូបនេះរៀបចំដោយសិល្បករ Brian Donnelly ដែលគេស្គាល់នៅក្នុងការងារជំនាញរបស់គាត់ថាឈ្មោះ Kaws។
![កីឡាករ Markus Eisenbichler របស់ប្រទេសអាល្លឺម៉ង់ប្រកួតជុំទី២នៃកីឡាលោកស្គីពិភពលោក នៅទីក្រុង Planica ប្រទេសស្លូវេនី។](https://gdb.voanews.com/24e1e021-8a28-4395-bdc5-a106604e79fd_w1024_q10_s.jpg)
១២
កីឡាករ Markus Eisenbichler របស់ប្រទេសអាល្លឺម៉ង់ប្រកួតជុំទី២នៃកីឡាលោកស្គីពិភពលោក នៅទីក្រុង Planica ប្រទេសស្លូវេនី។