រូបភាពជុំវិញពិភពលោកថ្ងៃទី២០២ ខែមីនា ឆ្នាំ២០១៦ មកពីប្រទេសប៊ែលហ្ស៊ិក គុយបា ឥណ្ឌូនេស៊ី អ៊ីស្រាអែល ហ្វីលីពីន ស្វ៊ីស ហុងកុង និងនេប៉ាល់។
រូបភាពជុំវិញពិភពលោក ២២ មីនា ២០១៦

១
ស្រ្តីរងគ្រោះម្នាក់មើលទៅក្រៅ ខណៈដែលស្រ្តីម្នាក់ទៀតនិយាយទូរស័ព្ទបន្ទាប់ពីមានការផ្ទុះគ្រាប់បែកផ្ទួនៗគ្នា នៅព្រលានយន្តហោះប្រ៊ុចសែល នៅក្នុងក្រុង Zaventem។ ក្រុមហ៊ុនអាកាសចរបានលុបចោលជើងហោះហើររាប់រយជើង ហើយផ្លូវរថភ្លើងអឺរ៉ុបមិនមានដំណើរការតភ្ជាប់ទៅក្រុងប្រ៊ុចសែល បន្ទាប់ពីការផ្ទុះគ្រាប់បែកជាច្រើនលើកបានសម្លាប់មនុស្ស៣៥នាក់ នៅក្នុងព្រលានយន្តហោះរបស់ក្រុងនេះ និងស្ថានីយរថភ្លើងមួយ ដោយបណ្តាលឲ្យមានការឆ្លើយតបសន្តិសុខក្នុងទ្រង់ទ្រាយដ៏ធំមួយ។

២
ស្រ្តីម្នាក់ និងអ្នកដទៃទៀតរង់ចាំការមកដល់របស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ទៅកាន់វិមាន Gran Teatro de la Habana Alicia Alonso នៅក្នុងក្រុងឡាហាវ៉ាន ប្រទេសគុយបា។

៣
គេមើលឃើញអ្នកបើកតាក់ស៊ីតាមរយៈកញ្ជក់ឡានតាក់ស៊ីដែលខ្ទេចខ្ទី នៅពេលពួកគេស្រែកពាក្យស្លោក ក្នុងពេលតវ៉ាមួយប្រឆាំងនឹងការប្រើប្រាស់កម្មវិធីតាក់ស៊ីអនឡាញដូចជា Uber និង Grab នៅក្នុងក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

៤
អ្នកលេងសៀកម្នាក់លោតពីដំបូលអគារសាលាមួយក្នុងពេលសម្តែងមួយសម្រាប់កូនៗរបស់ពលករទេសន្តរប្រវេសន៍ដើម្បីប្រារព្ធពិធីបុណ្យ Purim នៅក្នុងក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។

៥
ក្រុមគ្រួសារមួយរស់នៅក្នុងបំពង់លូ ដែលពួកគេប្រើជាជម្រកបណ្តោះអាសន្ន នៅតាមផ្លូវនៅក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន។

៦
មនុស្សម្នាអង្គុយនៅលើកៅអីនៅតាមឆ្នេរ និងសប្បាយរីករាយជាមួយនឹងអាកាសធាតុមេឃស្រឡះក្នុងរដូវរងារ នៅលើភ្នំ Muottas Muragle នៅរយៈកម្ពស់ ២.៥៤៦ម៉ែត្រ នៅក្បែររមណីយដ្ឋានភ្នំ St. Moritz ប្រទេសស្វ៊ីស។

៧
អ្នកបង្ហាញម៉ូដម្នាក់បង្ហាញពេជ្រពណ៌ខៀវដែលមានទម្ងន់១០,១០ការ៉ាត់ ក្នុងពេលតាំងពិព័រណ៍មួយ ដែលរៀបចំដោយក្រុមហ៊ុនដេញថ្លៃ Sotheby នៅក្នុងក្រុងហុងកុង។

៨
ស្រ្តីម្នាក់ដែលមានម្សៅពណ៌នៅលើមុខរបស់គាត់ញញឹម នៅពេលគាត់ប្រារព្ធពិធីបុណ្យ Holi ដែលជាពិធីបុណ្យពណ៌ នៅក្នុងក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។

៩
ទាហានហ្វីលីពីនបាញ់កាំភ្លើងធំក្នុងពិធីខួបនៃការបង្កើតកងទ័ពហ្វីលីពីនទី១១៩ នៅជាយក្រុង Taguig ប្រទេសហ្វីលីពីន។