រូបភាពជុំវិញពិភពលោកទី ១៦ មីនា ២០១៧ មានមកពីប្រទេសដូចជា សហរដ្ឋអាមេរិក អ៊ីរ៉ាក់ ប៉េរូ កូរ៉េខាងត្បូង អ៊ីរ៉ាក់ ឥណ្ឌា អេមីរ៉ាតអារ៉ាប់រួម អ៊ីស្រាអែល ប៉ាឡេស្ទីន រុស្ស៊ី អង់គ្លេស ហុងគ្រី។
រូបភាពជុំវិញពិភពលោក ១៧ មីនា ២០១៧

១
ក្រុមអ្នកពន្លត់ភ្លើងដើរក្បួននៅលើវិថី Fifth Avenue ក្នុងក្បួនព្យុហយាត្រាមួយនៅក្នុងទិវា St. Patrick នៅទីក្រុងញូវយ៉ក។

២
ក្រុមអ្នកជួយសង្គ្រោះកំពុងជួយមនុស្សឆ្លងផ្លូវមួយដែលត្រូវបានជន់លិច បន្ទាប់ពីមានការបាក់ដីនិងទឹកជំនន់នៅក្នុងស្រុក Huachipa ទីក្រុងលីម៉ា ប្រទេសប៉េរូ។

៣
បូដែលមានសារផ្សេងៗត្រូវបានគេតាំងបង្ហាញនៅលើរបងនៅឧទ្យានសន្តិភាព Imjingak នៅជិតតំបន់គ្មានកងទ័ព ដែលបែងចែកប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង ក្នុងទីក្រុង Paju ប្រទេសកូរ៉េខាងត្បូង។

៤
មនុស្សដែលបាត់បង់ទីជម្រកដើរកាត់អ័ព្ទដ៏ក្រាស់នៅពេលមានការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីរ៉ាក់ និងក្រុមរដ្ឋឥស្លាមនៅភាគខាងលិចទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់។

៥
កម្មករម្នាក់កំពុងព្យួរ Kalavas ឬសរសៃអំបោះស័ក្តិសិទ្ធិ ដើម្បីហាលឲ្យស្ងួត ក្រោយពេលជ្រលក់ថ្នាំពណ៌ នៅក្នុងទីក្រុង Ajmer ប្រទេសឥណ្ឌា។

៦
Çinin mərkəzi Hubei vilayətində yerləşən Uhan şəhərində 10 gün içində koronavirusa yoluxan xəstələr üçün yeni hospital inşa edilir.

៧
ក្រុមអ្នកចូលរួមប្រកួតក្នុងការរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិលើកទី៧ នៅទីក្រុងហ្ស៊េរុយសាឡិម ប្រទេសអ៊ីស្រាអែល។

៨
ខ្សែការពាររបស់ក្រុមសាកលវិទ្យាល័យ Michigan លោក Derrick Walton Jr. ត្រូវបានពិន័យនៅពេលលោកប៉ះលើ កីឡាករLeyton Hammonds របស់ក្រុមសាកលវិទ្យាល័យ Oklahoma State ក្នុងការប្រកួតជុំទីមួយនៃពានរង្វាន់បាល់បោះតាមសាកលវិទ្យាល័យ នៅទីក្រុង Indianapolis រដ្ឋ Indiana។

៩
កម្មការនីប៉ាឡេស្ទីនកំពុងរៀបចំអឌ្ឍចន្ទពណ៌មាសដើម្បីដាក់លើដំបូលព្រះវិហារឥស្លាមនៅក្នុងស្រុក East Jerusalem នៃទីក្រុង Issawiya។

១០
តារាបង្ហាញម៉ូតជួបជុំគ្នានៅមុនពេលមានការបង្ហាញមួយដឹកនាំដោយនាង Aishat Kadyrova កូនស្រីរបស់លោក Ramzan Kadyrov មេដឹកនាតំបន់ Chechen នៅក្នុងសប្តាហ៍នៃការបង្ហាញម៉ូត Mercedes-Benz នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។

១១
ព្រះអង្គម្ចាស់ William នៃចក្រភពអង់គ្លេស និងម្ចាស់ក្សត្រី Catherine ឈរដោយមានស្រា Guinness នៅក្នុងដៃ នៅពេលពួកគេទៅសួរសុខទុក្ខទាហានថ្នើរជើងកងពលទី១ នៅកន្លែងស្រស់ស្រូបអាហារបន្ទាប់ពីពិធីដើរក្បួនក្នុងទីវា St Patrick នៅបន្ទាយទាហាន Cavalry Barracks ក្នុងទីក្រុង Hounslow ប្រទេសអង់គ្លេស។

១២
សត្វទាព្រៃកំពុងហើរចេញពីទឹកបឹង Balaton នៅពេលថ្ងៃរះនៅទីក្រុង Keszthely ស្ថិតនៅចម្ងាយ១៨២គីឡូម៉ែត្រ ភាគខាងពាយព្យទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។