រូបភាពជុំវិញពិភពលោកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ មកពីសហរដ្ឋអាមេរិក ប្រទេសប៉ាឡេស្ទីន អ៊ីតាលី អេស្ប៉ាញ នីហ្សេរីយ៉ា ស៊ីរី ឥណ្ឌា និងឈីលី។
រូបភាពជុំវិញពិភពលោក ១៥ មីនា ២០២០

១
បុរសប៉ាឡេស្ទីនម្នាក់ជិះរទេះដោយប្រើសត្វលាដើម្បីដឹករថយន្តចាស់មួយទៅកាន់កន្លែងទុកបំណែកចាស់ៗនៅក្នុងក្រុង Gaza។

២
លោក Don Giuseppe Corbari ឈរថតរូបនៅក្បែររូបថតដែលអ្នកមានជំនឿផ្ញើឱ្យលោក និងបិទនៅលើកៅអីក្នុងព្រះវិហារ Robbiano នៅពេលដែលការអធិដ្ឋានត្រូវបានពន្យារពេលដោយសារតែមេរោគកូរ៉ូណាវីរុស នៅក្នុងក្រុង Giussano ប្រទេសអ៊ីតាលី។

៣
ស្ត្រីម្នាក់ឆ្លងកាត់មហាវិថី La Castellana ដែលជាធម្មតាមានមនុស្សច្រើនកុះករ នៅក្នុងក្រុង Madrid ប្រទេសអេស្ប៉ាញ។ ប្រទេសបារាំង និងអេស្ប៉ាញជាប្រទេសអឺរ៉ុបចុងក្រោយដែលមានការកាត់បន្ថយចំនួនជួបជុំដើម្បីទប់ទល់ជាមួយនឹងការឆ្លងរាលដាលនៃមេរោគកូរ៉ូណាវីរុស។

៤
ជំនួយការពេទ្យសែងជនរងគ្រោះម្នាក់ចេញពីអគារដួលរលំនៅកន្លែងផ្ទុះទុយោនៅក្នុងក្រុង Lagos ប្រទេសនីហ្សេរីយ៉ា។

៥
ស្ត្រីៗឈរនៅក្បែរកង់ឡានដែលកំពុងឆាបឆេះនៅក្នុងការតវ៉ាមួយប្រឆាំងនឹងកិច្ចព្រមព្រៀងស្តីពីការល្បាតរួមគ្នារបស់រុស្ស៊ី និងតួកគីនៅលើមហាវិថី M4 ក្នុងខេត្ត Idlib ប្រទេសស៊ីរី។

៦
កម្មករផលិតម៉ាស់នៅក្នុងរោងចក្រមួយក្នុងក្រុង Mumbai ប្រទេសឥណ្ឌា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។

៧
រថយន្តតម្រង់ជួរគ្នានៅខាងក្រៅស្តាត Denver Coliseum នៅពេលមនុស្សម្នារង់ចាំធ្វើតេស្តរកមេរោគកូរ៉ូណាវីរុស នៅស្ថានីយធ្វើតេស្តមួយនៅក្នុងក្រុង Denver រដ្ឋ Colorado សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។

៨
បុគ្គលិកនៃហាងទំនិញមួយពាក់ម៉ាស់ និងធ្វើការនៅខាងក្រោយផ្លាស្ទិកមួយ ដែលវាជាការប្រុងប្រយ័ត្នចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងក្រុង Vina del Mar ប្រទេសឈីលី កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។

៩
មនុស្សម្នាចាប់ត្រីនៅក្នុងថ្ងៃចុងក្រោយនៃពិធីបុណ្យចាប់ត្រី និងវប្បធម៌ Argungu នៅក្នុងក្រុង Argungu រដ្ឋ Kebbi ប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។

១០
នាង Emma Randall ដែលតុបតែងជាតួអង្គ Balrog ក្នុងភាពយន្ត The Lord of the Rings និងមិត្តប្រុសរបស់នាងឈ្មោះ Connor Sauby ដើរឡើងជណ្តើរយន្ត នៅពេលក្រុមអ្នកសម្តែងមួយក្រុមប្រមូលផ្តុំគ្នានៅមជ្ឍមណ្ឌលសន្និសីទ Washington State Convention Center នៅក្នុងក្រុង Seattle រដ្ឋវ៉ាស៊ីនតោន នៅក្នុងព្រឹត្តិការណ៍ Emerald City Comic Con ២០២០។ ព្រឹត្តិការណ៍នេះនឹងត្រូវពន្យារពេលទៅដល់ខែសីហា ដោយសារតែការផ្ទុះឡើងនៃមេរោគកូរ៉ូណាវីរុស។