រូបភាពជុំវិញពិភពលោកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ មកពីប្រទេសចិន ឥណ្ឌា លីបង់ ន័រវែស ម៉ិកស៊ិក សហរដ្ឋអាមេរិក តៃវ៉ាន់ ស្រីលង្កា រុស្ស៊ី អ៊ីស្រាអែល និងស្វ៊ីស។
រូបភាពជុំវិញពិភពលោក ១៥ មីនា ២០១៦

១
ផ្លែឈើនាំចូលពីអេស្ប៉ាញដែលមិនបានឆ្លងកាត់ការត្រួតពិនិត្យគុណភាពត្រូវបានបំផ្លាញចោលនៅក្នុងក្រុង Tianjin ប្រទេសចិន។

២
បុរសម្នាក់ដែលរស់នៅក្នុងតំបន់ Kashmiri ប្រទេសឥណ្ឌា អង្គុយនៅក្បែរបឹងមួយនៅក្នុងឧទ្យាន នៅក្បែរភ្នំ Zabarwan ក្នុងក្រុង Srinagar។

៣
កសិករម្នាក់ប្រមូលផលដំណាំស្ពៃក្តោបរបស់គាត់នៅក្នុងក្រុង al-Ansariyeh ប្រទេសលីបង់។

៤
អ្នកស្រី Angelina Jolie ដែលជាបេសកជនពិសេសរបស់ឧត្តមក្រុមប្រឹក្សារបស់អង្គការសហប្រជាជាតិទទួលផ្នែកជនភៀសខ្លួន សប្បាយចិត្ត នៅពេលមានភ្លៀងក្នុងពេលនៃសន្និសីទកាសែតរបស់គាត់។ អ្នកស្រីបានធ្វើទស្សនកិច្ចទៅជួបជនភៀសខ្លួនស៊ីរីនៅក្នុងជ្រលង Bekaa ប្រទេសលីបង់។

៥
លោក Anders Behring Breivik ឃាតកសម្លាប់រង្គាលជនជាតិន័រវែសលើកដៃរបស់គាត់ ដើម្បីគោរពដល់មនោគមវិជ្ជា Nazi នៅពេលលោកចូលទៅក្នុងបន្ទប់សវនការ នៅក្នុងពន្ធនាការ Skien។

៦
ព្រះអាទិត្យអស់អស្តង្គត នៅពេលក្រោយអគារនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅក្នុងក្រុងម៉ិកស៊ិក កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦។

៧
អ្នកបោះឆ្នោតម្នាក់ធ្វើការបោះឆ្នោតនៅកន្លែងបោកអ៊ុត Su Nueva សម្រាប់ការបោះឆ្នោតបឋមសម្រាប់បេក្ខជនប្រធានាធិបតីនៅក្នុងក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក។

៨
អ្នកបើកបរម៉ូតូជិះម៉ូតូរបស់ពួកគេទៅធ្វើការនៅលើស្ពានមួយ ក្នុងម៉ោងដ៏មមាញឹកនាពេលព្រឹកមួយ នៅក្នុងក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦។

៩
អ្នកភូមិរៀបចំដុតសាកសពរបស់ដំរី Hemantha ក្នុងពិធីសាសនាមួយនៅវិហារព្រះពុទ្ធសាសនាមួយនៅក្នុងក្រុងកូឡុំបូ ប្រទេសស្រីលង្កា។ ដំរី Hemantha អាយុ២៣ឆ្នាំ បានស្លាប់ដោយសាររបួសនៅត្រង់ជើងរបស់វា បន្ទាប់ពីធ្វើការព្យាបាលអស់រយៈពេល៦ខែ។

១០
លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី (រូបស្តាំ) និងស្តេច Mohammed របស់ម៉ារ៉ុក ចូលរួមក្នុងពិធីចុះហត្ថលេខាមួយបន្ទាប់ពីកិច្ចចរចានៅវិមានក្រឹមឡាំង (Kremlin) ក្រុងមូស្គូ។

១១
អ្នកជិះក្តារលើសមុទ្រ (wind surfers) ហាត់សមនៅលើទឹករលកនៃសមុទ្រមេឌីទែរ៉ាណេ នៅក្នុងក្រុង Haifa ប្រទេសអ៊ីស្រាអែល។

១២
រថយន្តតាក់ស៊ីដែលគេបោះចោលត្រូវបានគេប្រទះឃើញនៅកន្លែងចតរថយន្តក្នុងក្រុង Taiyuan នៅពេលក្រុងនេះកំពុងប្រើប្រាស់តាក់ស៊ីអេឡិកត្រូនិក ក្នុងខេត្ត Shanxi ប្រទេសចិន។

១៣
កីឡាករ Adrien Theaux របស់បារាំងជិះស្គីលោត ក្នុងពេលហាត់សមជិះស្គីចុះពីទួលសម្រាប់ប្រភេទបុរស នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័តនៃពានរង្វាន់ FIS Alpine Skiing World Cup ក្នុងក្រុង St. Moritz ប្រទេសស្វ៊ីស។