កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១២ មីនា ២០២០

១
ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi និងសមាជិកព្រឹទ្ធសភា លោក Mitch McConnell មេដឹកនាំមតិភាគច្រើននៃព្រឹទ្ធសភា ជល់កែងដៃនៅពេលពួកគេចូលរួមទទួលទានអាហារថ្ងៃត្រង់ជាមួយនាយករដ្ឋមន្ត្រីអៀវឡង់ Leo Varadkar នៅវិមានរដ្ឋសភា នៅរដ្ឋធានីវ៉ាស៊ីនតោន។

២
តារាសម្ដែងជនជាតិក្រិក នាង Xanthi Georgiou (កណ្ដាល) ដែលដើរតួជាមេដឹកនាំសាសនាជាន់ខ្ពស់កំពុងអុជភ្លើងគប់សម្រាប់កីឡាអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ ២០២០។ ភ្លើងនេះត្រូវបានកាន់ដោយកីឡាការនីជើងឯកបាញ់កាំភ្លើងជនជាតិក្រិក នាង Anna Korakaki ដែលជាមនុស្សទី១កាន់ភ្លើងគប់នេះ ក្នុងពិធីដុងភ្លើងគប់ នៅឯទីលាន Ancient Olympia ដែលបិទទ្វារ នៅភាគខាងជើងនៃប្រទេសក្រិក។

៣
មនុស្សម្នាមកពីប្រទេសវេណេស៊ុយអេឡាដោយមានពាក់ម៉ាសការពារការចម្លងមេរោគកូរ៉ូណាវីរុស ឬ កូវីដ១៩ បង្ហាញឯកសាររបស់ពួកគេនៅឯព្រំដែន នៅស្ពាន Simon Bolivar International Bridge ទីក្រុង Cucuta ប្រទេសកូឡុំប៊ី។

៤
អ្នកជិះទូក និងអ្នកចែវទូកកំពុងជិះនៅពេលមានរលកនៅ Severn Bore ដែលជាបាតុភូតធម្មជាតិដែលមានរលកបក់ច្រាននៅច្រាំង ទន្លេ Severn និងនៅផ្ទៃទឹកផ្នែកខាងលើ ហើយជាបាតុភូតធំបំផុតនៅអយនកាល ឬនៅពេលថ្ងៃនិងយប់មានរយៈពេលស្មើគ្នា ដែលបានតុភូមិតនេះកើតមាននៅទីក្រុង Newnham ចក្រភពអង់គ្លេស។

៥
គូស្រករមួយគូថើបគ្នានៅឯព្រលានយន្តហោះ Barcelona ប្រទេសអេស្ប៉ាញ។ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានរឹតបន្តឹងការធ្វើដំណើរចូលសហរដ្ឋអាមេរិក នៃពលរដ្ឋមកពីទ្វីបអឺរ៉ុប ដែលមានការក្អក និងក្ដៅខ្លួន បន្តិចបន្តួច ដោយភ័យខ្លាចជំងឺកូរ៉ូណា។

៦
កងសន្តិសុខកិត្តិយសសហរដ្ឋអាមេរិក គោរពដល់មឈូសដែលមានរុំទៅដោយទង់ជាតិអាមេរិក ក្នុងពិធីមាតុភូមិនិវត្តន៍នៅឯព្រលានយន្តហោះអន្តរជាតិ Mandalay នៅភាគកណ្ដាលប្រទេសមីយ៉ាន់ម៉ា។ យោធាសហរដ្ឋអាមេរិកបានធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុចុងក្រោយនៃទ័ពដែលបានបាត់ខ្លួនក្នុងពេលបំពេញការងារនៅសម័យសង្គ្រាមលោកលើកទី២។

៧
និស្សិតម្នាក់ពាក់ម៉ាសធ្វើពីសម្ភារៈកែច្នៃឡើងវិញ និងអាចរលាយបាន ដែលជាទម្រង់មួយនៃការធ្វើបាតុកម្មប្រឆាំងនឹងការខ្វះម៉ាសដែលប្រើប្រាស់សម្រាប់ឱសថស្ថាន ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩ នៅសាលារៀន Julio Cesar Turbay ក្នុងទីក្រុង Soacha ប្រទេសកូឡុំប៊ី។

៨
ឡានក្រុងមួយគ្រឿងត្រូវបានបាញ់សម្អាតដោយកាំរស្មីអ៊ុលត្រាវីយ៉ូឡែត (ultraviolet) ដែលជាវិធានការមួយប្រឆាំងនឹងមេរោគកូវីដ១៩ ឬកូរ៉ូណាវីរុស នៅទីក្រុងសៀងហៃ ប្រទេសចិន។

៩
Foxton Hardin (ឆ្វេង) និង Adison Pucci ដែលទាំងពីរនាក់មានអាយុ១២ឆ្នាំដូចគ្នា ហើយបានចូលរៀននៅសាលា Northshore Middle School នៅស្រុក Northshore School កំពុងធ្វើលំហាត់ឯផ្ទះរបស់គេនៅទីក្រុង Bothell រដ្ឋវ៉ាស៊ីនតោន។ សាលារបស់ពួកគេបានប្ដូរការសិក្សាពីការសិក្សានៅថ្នាក់រៀន ទៅជាការរៀនតាមអនឡាញ កាលពី២សប្ដាហ៍មុន ដោយសារតែមានក្ដីបាម្ភអំពីជំងឺកូរ៉ូណា។

១០
ក្រុមការងារដែលមានស្លៀកពាក់សម្លៀកបំពាក់ការពារកំពុងបាញ់ថ្នាំសម្លាប់មេរោគនៅវិមាន Dolmabahce ដោយសារការភ័យខ្លាចជំងឺកូរ៉ូណា នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទី១១ មីនា ២០២០។