រូបភាពជុំវិញពិភពលោកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ មកពីប្រទេសនេប៉ាល់ ប៉ាគីស្ថាន កូរ៉េខាងត្បូង អង់គ្លេស អាល្លឺម៉ង់ អ៊ីស្រាអែល បារាំង និងអៀវឡង់ខាងជើង។
រូបភាពជុំវិញពិភពលោក ១២ មីនា ២០១៨

១
ក្រុមជួយសង្គ្រោះកំពុងរុករកបំណែកបែកបាក់នៃយន្តហោះដឹកអ្នកដំណើរមួយពីបង់ក្លាដែសដែលបានធ្លាក់នៅព្រលានយន្តហោះក្នុងក្រុងកដ្ឋមណ្ឌូ (Kathmandu) ប្រទេសនេប៉ាល់។

២
បុគ្គលិកសុខាភិបាលម្នាក់ផ្តល់វ៉ាក់សាំងខួរឆ្អឹងខ្នងដល់ក្មេងម្នាក់ ក្នុងយុទ្ធានាការផ្តល់វ៉ាក់សាំងនៅជាយក្រុង Jalalabad ប្រទេសប៉ាគីស្ថាន។

៣
កីឡាករ Chenyang Wang មកពីប្រទេសចិនប្រកួតនៅក្នុងព្រឹត្តិការណ៍ជិះស្គីឆ្លងប្រទេសដោយសេរីក្នុងចម្ងាយ២០គ.ម. ក្នុងការប្រកួត Pyeongchang 2018 Winter Paralympics នៅមជ្ឈមណ្ឌល Alpensia Biathlon Centre ក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង។

៤
បុរសៗអារ៉ាប៊ីសាអូឌីតសម្តែងឈុតសាហាវមួយ ដោយមានការជិះរថយន្តដោយប្រើកង់ពីរ ខណៈដែលយុវជនម្នាក់ថតរូបខ្លួនឯងនៅក្នុងក្រុង Tabuk ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨។

៥
ទាហានអ៊ីស្រាអែលម្នាក់ព្យាយាមឃាត់ខ្លួនបាតុករប៉ាឡេស្ទីនដែលរងរបួសម្នាក់ ខណៈដែលបុរសនោះត្រូវបានអ្នកស្ម័គ្រចិត្តនៃអង្គភាពការពារជនស៊ីវិលរបស់ប៉ាឡេស្ទីនសែង នៅក្នុងក្រុង Birzeit ក្នុងពេលបាតុកម្មមួយដោយនិស្សិតនៃសាកលវិទ្យាល័យ Birzeit ប្រឆាំងនឹងការចាប់ខ្លួនមេដឹកនាំក្រុមប្រឹក្សានិស្សិតប៉ាឡេស្ទីនដោយក្រុមកុម្មង់ដូសម្ងាត់អ៊ីស្រាអែល។

៦
សុនខ Collooney Tartan Tease ឈ្នះការប្រកួត Best in Show នៅថ្ងៃចុងក្រោយនៃការសម្តែងបង្ហាញរបស់សុនខ Crufts នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ជាតិ នៅក្នុងក្រុង Birmingham ប្រទេសអង់គ្លេស កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨។

៧
បុរសម្នាក់កាត់តាមបណ្តាយដើមឈើដ៏វែងនៅជាយក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

៨
សកម្មជនដេកនៅលើកម្រាលព្រំនៅក្នុងសារមន្ទីរ Louvre ខណៈដែលពួកគេធ្វើបាតុកម្មដោយអំពាវនាវឲ្យមានការចាប់អារម្មណ៍លើបញ្ហាចំណាកស្រុក ដែលបង្កឡើងដោយការបម្រែបម្រួលអាកាសធាតុ និងរិះគន់យ៉ាងខ្លាំងលើសកម្មភាពរបស់ក្រុមហ៊ុន Total ដែលជាក្រុមហ៊ុនប្រេងឥន្ធនៈរបស់ប្រទេសបារាំង ដោយសារក្រុមហ៊ុននេះបានឧបត្ថម្ភដល់សកម្មភាពរបស់សារមន្ទីរ Louvre ក្នុងក្រុងប៉ារីស ប្រទេសបារាំង។

៩
លោក Ciaron Davies បង្ហាញអារម្មណ៍របស់លោក ដោយមានសត្វឥន្ទ្រីអឺរ៉ុបឈ្មោះ Cracker ក្នុងពេលចូលរួមព្រឹត្តិការណ៍នៃការធ្វើដំណើរមកផែនដីរបស់សាវ័ក Saint Patrick នៅក្នុងតំបន់ទេសចរណ៍ Inch Abbey ក្នុងក្រុង Downpatrick ប្រទេសអៀវឡង់ខាងជើង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨។

១០
អ្នករាំម្នាក់សម្តែង ខណៈដែលភ្ញៀវនានាអញ្ជើញទៅដល់កម្មវិធី Commonwealth Service ក្នុងព្រះវិហារ Westminster Abbey ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។