ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ១២ មីនា ២០១៧
១៣ មិនា ២០១៧
រូបភាពជុំវិញពិភពលោកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ មកពីប្រទេសអូស្រ្តាលី ឥណ្ឌា នូវែលសេឡង់ ជប៉ុន សូម៉ាលី អ៊ីរ៉ាក់ សហរដ្ឋអាមេរិក អង់គ្លេស និងចិន។
១
មនុស្សម្នាមើលប៉ោងៗហោះនៅពីលើរដ្ឋធានីរបស់អូស្រា្តលី ក្នុងពិធីបុណ្យ Canberra Balloon។
២
សិស្សឥណ្ឌាលេងជាមួយនឹងម្ស៉ៅពណ៌ នៅពេលពួកគេប្រារព្ធពិធីបុណ្យពណ៌ នៅក្នុងក្រុង Kolkata។
៣
ក្រុមជួយសង្រ្គោះជួយមនុស្សដែលមិនអាចចេញពីទឹកជំនន់បាននៅក្នុងជាយក្រុង Auckland ក្នុងប្រទេសនូវែលសេឡង់។
៤
គ្រួសារមួយមើលគោមក្រដាស់ក្នុងព្រឹត្តិការណ៍មួយដើម្បីកាន់ទុក្ខជនរងគ្រោះនៃការរញ្ជួយដី និងព្យុះរលកយក្សស៊ូណាមី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ នៅក្នុងក្រុង Natori ខេត្ត Miyagi ប្រទេសជប៉ុន។
៥
ជនភៀសខ្លួនម្នាក់ញ៉ាំពោតដែលផ្តល់ដោយកម្មវិធីផ្តល់អាហាររបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ នៅក្នុងជំរំ Sorrdo នៅក្នុងស្រុក Hodan ប្រទេសសូម៉ាលី។
៦
កងកម្លាំងអ៊ីរ៉ាក់បាញ់កាំភ្លើងធំដាក់មូលដ្ឋានក្រុមរដ្ឋឥស្លាមជីហាដ នៅភាគខាងលិចក្រុង Mosul កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ក្នុងពេលប្រយុទ្ធដណ្តើមយកក្រុងនេះវិញ។
៧
ស្រ្តីដែលតុបតែងជាអ្នកបម្រើដើម្បីលើកកម្ពស់រឿង The Handmaid's Tale ឈរនៅតាមផ្លូវសាធារណៈ ក្នុងពិធីបុណ្យ South by Southwest (SXSW) Music Film Interactive នៅក្នុងក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧។
៨
នាង Katie McCloughlin គេងជាមួយនឹង Topsy ដែលជាប្រភេទសុនខម្យ៉ាង នៅថ្ងៃទី៣នៃការតាំងបង្ហាញ Crufts Dog Show នៅក្នុងក្រុង Birmingham ចក្រភពអង់គ្លេស កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧។
៩
ក្រុម Nerds (រូបឆ្វេង) ទម្លាក់ក្តាមឈូសរបស់ខ្លួន ធ្វើឲ្យក្រុម Eldora Mountain នាំមុខ នៅក្នុងប្រកួតសែងក្តាមឈូសនៅក្នុងពិធីបុណ្យ Frozen Dead Guy Days ប្រចាំឆ្នាំ នៅក្នុងក្រុង Nederland រដ្ឋ Colorado សហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧។
១០
បុគ្គលិកផ្នែកបដិសណ្ឋារកិច្ចម្នាក់ញញឹម នៅពេលមានខ្យល់បក់ ក្នុងសម័យប្រជុំពេញអង្គនៃសភា ational People's Congress (NPC) នៅវិមាន Great Hall of the People ក្នុងក្រុងប៉េកាំង ប្រទេសចិន។
១១
លោក John Cena ប្រឡាក់ដីភក់ នៅក្នុងកម្មវិធី Kids' Choice Awards នៅមជ្ឈមណ្ឌល Galen ក្នុងក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧។
រូបភាពជុំវិញពិភពលោក ១២ មីនា ២០១៧
XS
SM
MD
LG