រូបភាពជុំវិញពិភពលោកថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៧ មានមកពីប្រទេសអ៊ីរ៉ាក់ សហរដ្ឋអាមេរិក អង់គ្លេស ម៉ាដាហ្គាស្កា ឥណ្ឌា អេស៉្បាញ កូរ៉េខាងត្បូង ថៃ ជប៉ុន ម៉ាសេដ្វាន អេហ្ស៊ីប អូទ្រីស ស្រីលង្កា។
រូបភាពជុំវិញពិភពលោក ១០ មីនា ២០១៧

១
ក្មេងៗអ៊ីរ៉ាក់ដែលបាត់បង់ទីជម្រកឈរជាជួរដើម្បីទទួលរបបអាហារប្រចាំថ្ងៃនៅស្រុក Tal al-Rumman នៃទីក្រុង Mosul ភាគខាងលិច។ ទីក្រុងនេះកំពុងស្ថិតក្នុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅផ្នេកខាងលិច ដើម្បីដណ្តើមយកទីតាំងនេះពីពួកជីហាដ។

២
អ្នករាំរបាំប្រពៃណីឈ្មោះ Little Thunder និងជាសកម្មជនពីអំបូរជនជាតិភាគតិច Lakota កំពុងរាំខណៈលោកធ្វើបាតុកម្មនៅមុខសេតវិមាន ដើម្បីប្រឆាំងនឹងគម្រោងបង្ហូរប្រេង Dakota Access and Keystone XL នៅរដ្ឋធានីវ៉ាស៊ីនតោន។

៣
ខ្ទមពណ៌លឿងហ៊ុំព័ទ្ធទៅដោយដើមឈើមានជាប់ទឹកកក បន្ទាប់ពីមានព្យុះទឹកកកមួយកាលពីយប់ នៅទីក្រុង Zelienople រដ្ឋ Pennsylvania។

៤
សត្វឆ្កែប្រភេទ Dalmation ត្រូវបានគេបង្ហាញនៅក្នុងថ្ងៃទី២នៃការតាំងបង្ហាញសត្វឆ្កែ Crufts នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ជាតិ ក្នុងទីក្រុង Birmingham ភាគកណ្ដាលប្រទេសអង់គ្លេស។

៥
ជនទីបេដែលនិរទេសខ្លួនបានផាត់មុខដោយរូបទង់ជាតិទីបេ កំពុងចូលរួមក្នុងការដង្ហែក្បួនមួយដើម្បីប្រារពខួបទី៥៨ នៃទិវាងើបបះបោរជាតិ ក្នុងទីក្រុង Dharmsala ប្រទេសឥណ្ឌា។

៦
អ្នកស្រុកកំពុងឆ្លងកាត់ទីវាល និង ស្ទឹងមួយដែលបានជន់លិចដើម្បីទៅចាប់ត្រី នៅក្នុងទីក្រុង Antananarivo ដែលជារដ្ឋធានីនៃកោះម៉ាដាហ្គាស្កា ។

៧
ផ្កាដែលក្រៀមស្វិតដែលគេភ្ជាប់នឹងខ្សែ ត្រូវបានគេបង្ហាញក្នុងកម្មវិធីពិព័រណ៍ផ្កានៅក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania ។

៨
កីឡាករ Madison Olsen របស់សហរដ្ឋអាមេរិក ប្រកួតក្នុងកម្មវិធីជើងឯកស្គីលើទឹកកក នៅទីក្រុង Sierra Nevada ប្រទេសអេស៉្បាញ។

៩
មនុស្សម្នាកំពុងចូលរួមការដើរក្បួនអំពាវនាវឲ្យមានការចាប់ខ្លួនលោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye នៅទីក្រុងសេអ៊ូល។

១០
សត្វក្ងោកកំពុងបើកកន្ទុយរបស់វានៅវត្ត Wat Phra Dhammakaya ក្នុងខេត្ត Pathum Thani ប្រទេសថៃ។

១១
កុមារតូចៗកំពុងក្រាបចូលក្រោមតុ ក្នុងការហ្វឹកហាត់ដើម្បីការពារខ្លួនពីគ្រោះរញ្ជួយដី ក្នុងកម្មវិធីហ្វឹកហ្វឺនក្នុងសាលាមួយនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ការហ្វឹកហាត់នេះធ្វើឡើង១ថ្ងៃមុនពេលមកដល់នៃខួបទី ៦ នៃថ្ងៃរលកស៊ូណាមី កាលពីឆ្នាំ២០១១។

១២
ស្ត្រីជនជាតិជ្វីសដាក់ថ្មនិងទៀននៅវិមានរំឭកមួយដើម្បីឧទ្ទិសជួនជនរងគ្រោះនៃការសម្លាប់ជនជាតិជ្វីស សញ្ជាតិម៉ាសេដ្វាន នៅក្នុងទីក្រុងស្កុបជេ ប្រទេសម៉ាសេដ្វាន។

១៣
អ្នកនេសាទអេហ្ស៊ីប កំពុងអង្គុយនៅលើទូករបស់គាត់ក្នុងតំបន់ដីសណ្តរទន្លេនីល ក្នុងខេត្ត al-Minufiyah នៅជិតទីក្រុង Ashmun។

១៤
ក្រុមនិស្សិតកំពុងប្រាពបុណ្យ Holi ដោយមានលេងម្សៅពណ៌នៅសាកលវិទ្យាល័យ Guru Nanak Dev University ក្នុងទីក្រុង Amritsar ប្រទេសឥណ្ឌា។

១៥
ខ្លាឃ្មុំ Fu Feng នៅក្នុងសួនសត្វ Schoenbrunn ក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស។

១៦
ថ្ងៃកំពុងលិចនៅបន្ទាយ Dutch Fort ក្នុងទីក្រុង Galle ប្រទេសស្រីលង្កា។