រូបភាពជុំវិញពិភពលោកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ មានមកពីប្រទេសអ៊ីរ៉ាក់ សហរដ្ឋអាមេរិក តួកគី អ៊ុយក្រែន អង់គ្លេស ម៉ិកស៊ិក ម៉ាដាហ្គាស្កា និងចិន។
រូបភាពជុំវិញពិភពលោក ០៩ មីនា ២០១៧

១
កុមារ Batoul Bashir Ahmad អាយុ៥ខែ ដែលខ្វះជាតិទឹក ត្រូវបានម្តាយរបស់គាត់បី។ ម្តាយរបស់គាតគឺជាស្ត្រីបាត់បង់ទីជម្រកនៅប្រទេសអ៊ីរ៉ាក់ដោយសារការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីរ៉ាក់ និងក្រុមរដ្ឋឥស្លាម នៅក្នុងក្រុង Mosul។

២
មនុស្សទៅទស្សនាសួនផ្កានៅក្នុងក្រុង Xingyi នៅភាគនិរតីនៃខេត្ត Guizhou ប្រទេសចិន។

៣
ក្រុមសកម្មជនដើរក្បួននៅលើដងផ្លូវដែលជាកន្លែងដើរទិញអីវ៉ាន់ដ៏ល្បីមួយនៅលើវិថី Istiklal នៃក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទិវាសិទ្ធិនារី។

៤
ស្ត្រីជនជាតិអ៊ុយក្រែនម្នាក់ក្នុងសម្លៀកបំពាក់ប្រពៃណី ចូលរួមក្នុងព្រឹត្តិការណ៍មួយនៅវិមានសម្រាប់រំឭកដល់កវីកំណាព្យអ៊ុយក្រែន Taras Shevchenko ដែលជាថ្ងៃខួបទី២០៣ នៃថ្ងៃកំណើតរបស់លោក នៅទីក្រុង Kiev។

៥
មន្ត្រីប៉ូលិសនៃស្នងការប៉ូលិសក្រុងញូវយ៉ក ចាប់ខ្លួនស្ត្រីម្នាក់ដែលបានចូលរួមក្នុងការហែក្បួន «ទិវាដែលគ្មានស្ត្រី» នៅក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ នៅទីក្រុងញូវយ៉ក។

៦
បុរសម្នាក់កំពុងបរិភោគអាហារនៅពីមុខសត្វឆ្កែ Basset Hound របស់លោក ដែលជាប្រភេទឆ្កែជើងខ្លីក្នុងថ្ងៃទី១នៃកម្មវិធីបង្ហាញសត្វឆ្កែនៅទីក្រុង Birmingham ប្រទេសអង់គ្លេស។

៧
ស្តង់មួយចំនួនត្រូវបានគេដាក់នៅជិតវិមានវ៉ាស៊ីនតោន ក្នុងការតវ៉ាប្រឆាំងនឹងកម្មវិធីបំពង់បង្ហូរប្រេង Dakota Access Oil Pipeline នៅរដ្ឋធានីវ៉ាស៊ីនតោន។

៨
កាំជ្រួចបានផ្ទុះនៅក្នុងគំនរក្រដាសដែលគេរៀបចំសម្រាប់តុបតែងកាំជ្រួច ក្នុងកម្មវិធីតាំងបង្ហាញកាំជ្រួចនៅក្នុងក្រុង Tultepec នៅជាយក្រុង Mexico City ប្រទេសម៉ិកស៊ិក។

៩
អ្នកស្រុកកំពុងឆ្លងកាត់ទីវាលដែលលិចលង់ដោយទឹកជំនន់នៅទីក្រុង Antananarivo នៃកោះ Madagasca។