ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ០២ មីនា ២០១៨
០៣ មិនា ២០១៨
VOA News
បណ្ដុំរូបភាពនៃព្រឹត្តិការណ៍ព័ត៌មាន និងទិដ្ឋភាពនានាមកពីជុំវិញពិភពលោក។
១
ស្ត្រីម្នាក់លោតចូលទៅក្នុងទឹកបឹងដែលត្រជាក់ដល់កកនៅក្នុងក្រុង Shenyang ខេត្ត Liaoning នៅភាគឦសាននៃប្រទេសចិន។
២
សេះពូជប្រទេសអ៊ីស្លង់កំពុងប្រឡែងគ្នានៅក្នុងក្រោលនៅក្រុង Obernhain ក្បែរទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ នៅក្នុងថ្ងៃដ៏ត្រជាក់មួយ។
៣
បុរសម្នាក់ប្រឡាក់ទៅដោយម្សៅពណ៌ថតរូបនៅក្នុងពិធីបុណ្យ Holi នៅទីក្រុង Kolkata ប្រទេសឥណ្ឌា។
៤
ប៉ូលិសការពារព្រំដែនអ៊ីស្រាអែលចាប់ខ្លួនសកម្មជនបរទេសម្នាក់ ក្នុងពេលប៉ះទង្គិចគ្នានៅក្នុងការតវ៉ាមួយក្នុងពេលរំឭកខួបទី១៣នៃយុទ្ធនាការប្រឆាំងនឹងរបាំងការពារអ៊ីស្រាអែល នៅភូមិ Bilin ក្នុងតំបន់ West Bank។
៥
កុមារជនជាតិស៊ីរី ឈ្មោះ Khaled al-Ghorani កំពុងដេកនៅមន្ទីរពេទ្យបន្ទាប់ពីដៃរបស់គាត់បានពិការនៅក្នុងតំបន់ Kafar Batna នៃទីក្រុង Eastern Ghouta ដែលឡោមព័ទ្ធដោយពួកឧទ្ទាម ក្រោយពេលមានការវាយប្រហារដោយយន្តហោះពីសំណាក់រដ្ឋាភិបាលស៊ីរី។
៦
មនុស្សចូលរួមក្នុងបាតុកម្មសម្រាប់អ្នកចូលនិវត្តន៍ដើម្បីទាមទារឲ្យរដ្ឋផ្តល់ប្រាក់ចូលនិវត្តន៍ខ្ពស់ជាងមុន នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។
៧
រូបសំណាកលោក Harvey Weinstein នៅលើកៅអី ដែលសាងឡើងដោយវិចិត្រករ Plastic Jesus។ រូបនេះត្រូវបានគេដាក់នៅលើវិថីហូលីវូដ នៅជិតរោងភាពយន្ត Dolby ដើម្បីត្រៀមសម្រាប់ពិធីប្រគល់រង្វាន់អូស្ការ នៅហូលីវូដ ក្នុងទីក្រុង Los Angeles រដ្ឋ California។
៨
កសិករម្នាក់ភ្ជួរស្រែដើម្បីដាំស្រូវនៅខេត្ត Naypyitaw ប្រទេសមីយ៉ាន់ម៉ា។ ប្រទេសមីយ៉ាន់ម៉ាកំពុងប្រារពពិធីបុណ្យជាតិប្រចាំឆ្នាំឈ្មោះថា «ទិវាកសិករ» នៅរៀងរាល់ថ្ងៃទី២ ខែមីនា ដើម្បីបង្ហាញការកោតសរសើរដល់កម្លាំងពលកររបស់ខ្លួន។
៩
ប្រធានាធិបតីបារាំង Emmanuel Macron ទស្សនាការសម្តែងជំនាញបាល់បោះ ក្នុងពេលលោកធ្វើទស្សនកិច្ចទៅកាន់ទីលានហាត់កីឡា Jesse Owens នៅ Villetaneuse ភាគខាងជើងនៃទីក្រុងប៉ារីស ប្រទេសបារាំង។
រូបភាពជុំវិញពិភពលោក ០២ មីនា ២០១៨
XS
SM
MD
LG