រូបភាពជុំវិញពិភពលោក ០២ មីនា ២០១៧ មានមកពី ប្រទេសដូចជា កាណាដា អេស៉្បាញ រុស្ស៊ី អ៊ីរ៉ាក់ ប្រេស៊ីល អេត្យូពី បារាំង និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ០២ មីនា ២០១៧

១
អ្នកស្រុកម្នាក់ចាក់ទឹកពីលើផ្ទះរបស់គាត់ដើម្បីពន្លត់ភ្លើងនៅសំណង់អនាធិបតេយ្យ Paraisopolis ក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។

២
ស្ត្រីម្នាក់ដើរទៅកាន់ព្រំដែនដើម្បើឆ្លងកាត់ នៅព្រំដែនប្រទេសអាមេរិកនិងប្រទេសកាណាដា បន្ទាប់ពីបានមកដល់ដោយជិះតាក់ស៊ីជាមួយក្រុមមនុស្សដែលអះអាងថាមកពីប្រទេសស៊ីរី ដើម្បីចូលទៅកាន់តំបន់ Hemmingford នៃទីក្រុង Quebec ប្រទេសកាណាដា។

៣
បុរសម្នាក់ប្រើវ៉ែនតាដើម្បីចាប់រូបភាពពិតនៅថ្ងៃចុងក្រោយនៃកម្មវិធីសមាជបច្ចេកវិទ្យា Mobile World Congress នៅទីក្រុងបាសេឡូណា ប្រទេសអេស៉្បាញ។

៤
ជាងផ្សារដែកកំពុងធ្វើការនៅស្លាបកង្ហារ ក្នុងកិច្ចប្រតិបត្តិការជួសជុលសម្ភារៈថាមពលទី៧ នៃស្ថានីយថាមពលអគ្គិសនី Krasnoyarsk ស្ថិតនៅទន្លេ Yenisei ខាងក្រៅក្រុង Krasnoyarsk ប្រទេសរុស្ស៊ី។

៥
ក្មេងប្រុសម្នាក់ដែលរងរបួសដោយការវាយប្រហារគ្រាប់ផ្លោង កំពុងដើរទៅរកឡានសង្គ្រោះបន្ទាន់ក្រោយពេលទទួលបានការព្យាបាលបឋមដោយគ្រូពេទ្យនៅនឹងកន្លែង នៅខណៈដែលកងទ័ពអ៊ីរ៉ាក់វាយប្រយុទ្ធជាមួយក្រុមរដ្ឋឥស្លាម នៅទីក្រុង Mosul ភាគខាងលិច។

៦
យោធាអេត្យូពីម្នាក់កំពុងឈរក្នុងជួរ ក្នុងពេលមានការប្រារពរំឭកពីសមរភូមិ Adwa ដែលជាការប្រយុទ្ធរវាងចក្រភពអេត្យូពី និង រាជាណាចក្រអ៊ីតាលី នៅជិតទីក្រុង Adwa ក្នុងតំបន់ Tigray របស់ប្រទេសអេត្យូពី។

៧
តារាចម្រៀង Nicki Minaj ចូលរួមក្នុងកម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់ Rick Owens' Fall-Winter 2017-2018 នៅទីក្រុងប៉ារីស។

៨
ទេសចរជនជាតិចិនម្នាក់កំពុងប្រើស្ទីលក្នុងការថតរូបសែលហ្វី នៅពីមុខសាលសម្តែងល្ខោនអូប៉េរ៉ា នៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។