ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ម៉ាឡេស៊ី​លោក Anwar ថា លោក​មាន​ការ​គាំទ្រ «ខ្លាំង» ឲ្យ​បង្កើត​រដ្ឋាភិបាល​ថ្មី


មេដឹកនាំ​គណបក្ស​ប្រឆាំងម៉ាឡេស៊ី លោក Anwar Ibrahim លើក​ដៃ​ស្វាគមន៍​ ក្រោយ​ពី​ចូល​រួម​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី ២៣ ខែកញ្ញា ឆ្នាំ២០២០។
មេដឹកនាំ​គណបក្ស​ប្រឆាំងម៉ាឡេស៊ី លោក Anwar Ibrahim លើក​ដៃ​ស្វាគមន៍​ ក្រោយ​ពី​ចូល​រួម​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី ២៣ ខែកញ្ញា ឆ្នាំ២០២០។

មេដឹកនាំ​គណបក្ស​ប្រឆាំង​របស់​ប្រទេស​ម៉ាឡេស៊ី​លោក Anwar Ibrahim បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ ថា លោក​មាន​គាំទ្រ «ខ្លាំង» ពី​សមាជិក​រដ្ឋសភា និង​កំពុង​ស្នើ​សុំ​ចូល​គាល់​ព្រះ​មហាក្សត្រ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី។

ប្រទេស​ម៉ាឡេស៊ី​ស្ថិត​ក្នុង​ភាព​ចលាចល ចាប់​តាំង​ពី​ការ​ចូល​កាន់​អំណាច​របស់​ក្រុម​សម្ព័ន្ធមិត្ត​ [គណបក្ស​ប្រឆាំង] ក្នុង​ឆ្នាំ ២០១៨ មក។ ក្រុម​សម្ព័ន្ធមិត្ត​ដែល​ដឹកនាំ​ដោយលោក Mahathir Mohamad និងរួម​ទាំង​លោក Anwar ផងដែរ​នេះ ត្រូវ​បាន​បែកបាក់​គ្នា​កាល​ពី​ខែ​កុម្ភៈ​ដោយ​សារ​ជម្លោះ​ផ្ទៃ​ក្នុង​ដ៏​ជូរចត់។

បច្ចុប្បន្ន​នេះ លោក Muhyiddin Yassin បាន​ឡើងកាន់​អំណាច​ជា​នាយក​រដ្ឋមន្ត្រី​នៅ​ខែ​មីនា បន្ទាប់ពី​ទទួល​បាន​សំឡេង​គាំទ្រ​ភាគច្រើន​នៅ​ក្នុង​រដ្ឋសភា ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី Mahathir Mohamad បាន​លាលែង​ពី​តំណែង។ អ្នក​ប្រឆាំង​នឹង​លោក​បាន​ចោទ​ប្រកាន់​លោក​ថា​បាន​ក្ដោបក្ដាប់​អំណាច​នេះ​ដោយ​ការ​បង្វែរ​សម្ព័ន្ធភាព ជាជាង​ការ​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទី​ក្រុង​គូឡាឡាំពួ អ្នក​នយោបាយ​ជើង​ចាស់​លោក Anwar ដែល​មាន​បំណង​ចង់​ក្លាយជា​នាយករដ្ឋមន្ត្រី​ជា​យូរ​មក​ហើយ​នេះ បាន​និយាយ​ថា ឥឡូវ​នេះ​លោក​មាន​ការ​គាំទ្រ​គ្រប់គ្រាន់​ពី​សមាជិក​រដ្ឋសភា​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី និង​បណ្ដេញ​លោក Muhyiddin ចេញ​ពី​តំណែង។

លោក Anwar ថា៖ «សរុប​សេចក្ដី​មក យើង​មាន​សំឡេង​ភាគ​ច្រើន​ដ៏​រឹង​មាំ​មួយ»។ លោក​បន្ថែម​ថា៖ «រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក Muhyiddin Yassin បាន​បរាជ័យ»។

គេ​មិន​ទាន់​ឃើញ​មាន​ការ​បញ្ចេញ​មតិ​ណាមួយ​ភ្លាមៗ​ពី​លោក Muhyiddin នៅ​ឡើយ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG