ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​កម្ពុជា​ចាប់​ឈ្មួញ​ចិន​និង​ស្បែក​សត្វ​កម្រ


ការ​ឆ្មក់​ចូល​លំនៅ​ដ្ឋាន​ជន​ជាតិ​ចិន​មួយ​ក្នុង​រដ្ឋធានី​ភ្នំពេញ ​កាល​ពី​យប់​ថ្ងៃ​អង្គារ​បាន​រក​ឃើញ​ស្បែក​សត្វ​ខ្លា​រខឹន​ក្រឡា​ធំ​ចំនួន​១៩ ​ស្បែក​ខ្លារខឹនតូច​​ចំនួន​៣​ ស្បែក​ឆ្មា​មាស​​អាស៊ី​ចំនួន​២​ ស្បែក​សត្វភេ​ចំនួន​១០​ ​​ក្រញ៉ាំ​ឆ្អឹង​​ខ្លារខឹន​ចំនួន​៦ ​និង​ស្បែក​ខ្លា​ក្លែង​ក្លាយ​ចំនួន​២ ​ព្រម​ទាំង​ឆ្អឹង​សត្វ​ជា​ច្រើន​ទៀត។ (ផ្តល់​ឲ្យ​ដោយ Wildlife Alliance)
ការ​ឆ្មក់​ចូល​លំនៅ​ដ្ឋាន​ជន​ជាតិ​ចិន​មួយ​ក្នុង​រដ្ឋធានី​ភ្នំពេញ ​កាល​ពី​យប់​ថ្ងៃ​អង្គារ​បាន​រក​ឃើញ​ស្បែក​សត្វ​ខ្លា​រខឹន​ក្រឡា​ធំ​ចំនួន​១៩ ​ស្បែក​ខ្លារខឹនតូច​​ចំនួន​៣​ ស្បែក​ឆ្មា​មាស​​អាស៊ី​ចំនួន​២​ ស្បែក​សត្វភេ​ចំនួន​១០​ ​​ក្រញ៉ាំ​ឆ្អឹង​​ខ្លារខឹន​ចំនួន​៦ ​និង​ស្បែក​ខ្លា​ក្លែង​ក្លាយ​ចំនួន​២ ​ព្រម​ទាំង​ឆ្អឹង​សត្វ​ជា​ច្រើន​ទៀត។ (ផ្តល់​ឲ្យ​ដោយ Wildlife Alliance)

អាជ្ញាធរ​កម្ពុជា​បាន​ចាប់​រឹបអូស​ស្បែក​សត្វ​កម្រ​និង​ជិត​ផុតពូជ​និង​សត្វ​រស់ជា​ច្រើន​ដែល​ឈ្មួញ​បម្រុង​នាំ​យក​ទៅ​លក់​នៅ​ប្រទេស​ចិន​និង​វៀតណាម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​ការពារ​សត្វព្រៃ។

ការ​ឆ្មក់​ចូល​លំនៅ​ដ្ឋាន​ជន​ជាតិ​ចិន​មួយ​ក្នុង​រដ្ឋធានី​ភ្នំពេញ ​កាល​ពី​យប់​ថ្ងៃ​អង្គារ​បាន​រក​ឃើញ​ស្បែក​សត្វ​ខ្លា​រខឹន​ក្រឡា​ធំ​ចំនួន​១៩ ​ស្បែក​ខ្លារខឹនតូចចំនួន​៣​ ស្បែក​ឆ្មា​មាសអាស៊ី​ចំនួន​២​ ស្បែក​សត្វភេ​ចំនួន​១០​ ក្រញ៉ាំ​ឆ្អឹងខ្លារខឹន​ចំនួន​៦ ​និង​ស្បែក​ខ្លា​ក្លែង​ក្លាយ​ចំនួន​២ ​ព្រម​ទាំង​ឆ្អឹង​សត្វ​ជា​ច្រើន​ទៀត។

ក្រុម​សម្ព័ន្ធ​ការពារ​សត្វព្រៃ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖

«ស្បែក​ជាច្រើន​នៅ​ស្រស់ៗ​ហើយ​ត្រូវ​គេ​ដាក់​ហាល​នៅ​លើ​គ្រោង​ឈើ​ដែល​ជា​ការ​បញ្ជាក់​ថា ​ផ្ទះ​នេះ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​ឃ្លាំង​ស្តុក​ទុក​ទំនិញ​ឆ្លង​កាត់​ជា​ប្រចាំ​ហើយ​សត្វ​ដែល​គេ​ចាប់​បាន​ថ្មីៗ​ត្រូវ​គេ​យក​មក​សម្លាប់​និង​ពន្លាត់​ស្បែក​នៅ​ទីនេះ»។

មាន​ជន​ជាតិចិនបី​នាក់​ត្រូវ​បាន​ចាប់ឃាត់​ខ្លួន​និង​ធ្វើ​ការ​ផាក​ពិន័យ​ហើយ​មាន​ជន​សង្ស័យ​ម្នាក់​បាន​សារភាព​ថា​ខ្លួន​ជា​ម្ចាស់​របស់​ទាំង​នេះ។ លំនៅដ្ឋាន​នោះ​ជា​កម្មសិទ្ធិ​របស់​សភា​ពាណិជ្ជកម្ម​របស់​ខេត្ត​ស៊ីឈួន ​និង​ចុងជីង​របស់​ចិន​ដែល​ស្ថិត​នៅ​ខណ្ឌ​ទួល​គោក។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ដោយ​មាន​ការ​សហការ​រវាងក្រុម​សង្គ្រោះ​សត្វព្រៃ​នៃ​អង្គការ​សម្ព័ន្ធ​ការពារ​សត្វ​ព្រៃ​សហការ​ជាមួយ​នឹង​រដ្ឋ​បាល​ព្រៃ​ឈើ ​និង​កង​រាជអាវុធហត្ថ​កម្ពុជា។

ក្នុង​ចំណោម​សត្វ​រស់​ដែល​រឹបអូស​បាន​រួម​មាន​ស្វា​កន្ទុយ​វែង​បីក្បាល​ដែល​នឹង​ត្រូវ​លក់​ទៅ​ឱ្យ​មន្ទីរ​ពិសោធន៍​នៅ​ប្រទេស​វៀតណាម ​និងអណ្តើក​ស្នូក​ទន់​ជា​ច្រើន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​ការពារ​សត្វ​ព្រៃ។ ​

ក្រុម​សង្គ្រោះ​សត្វ​ព្រៃ​សម្តែង​ការ​ព្រួយ​បារម្ភ​ថា៖ «យើង​មាន​ការ​ព្រួយ​បារម្ភ​ថាប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ចំណុច​ឆ្លង​កាត់​ជាប្រចាំ​សម្រាប់​ការជួញដូរ​សត្វ​ព្រៃ​ទៅ​ប្រទេស​ចិន»។

ការ​ចាប់​រឹបអូស​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​មានការ​ចាប់​រឹបអូសនាពេល​ថ្មីៗ​នេះ​នូវ​ភ្លុក​ដំរី​និង​ស្នែង​រមាស​ដែល​គេ​បាន​រត់ពន្ធ​ពី​ប្រទេស​អាហ្វ្រិក​ឆ្ពោះ​ទៅ​ប្រទេស​ចិន​និង​វៀតណាម​ដោយ​ឆ្លងកាត់​កម្ពុជា៕

XS
SM
MD
LG