កំណត់អ្នកកែសម្រួល៖ ទីក្រុងឡូវែល (Lowell) នៃរដ្ឋម៉ាស្សាជូស៊ែតស៍ (Massachusetts) គឺជាទីក្រុងដែលមានប្រជាពលរដ្ឋកម្ពុជារស់នៅច្រើនជាងគេទី២នៅសហរដ្ឋអាមេរិកបន្ទាប់ពីទីក្រុងឡងប៊ីច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California)។ ប្រជាពលរដ្ឋកម្ពុជាមានប្រហែល១ភាគ៤នៃប្រជាពរដ្ឋសរុបជាង១សែននាក់នៃទីក្រុងឡូវែលនេះ ប៉ុន្តែមិនសូវមានតំណាងរបស់ខ្លួននៅក្នុងក្រុមប្រឹក្សាក្រុងទេ។ កាលពីថ្ងៃទី៨ ខែ វិច្ឆិកា កន្លងទៅនេះ លោកនួន វាសនា ដែលជាខ្មែរអារិកបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាក្រុងឡូវែលនេះ។ លោកនួន វាសនា គឺជាខ្មែរទី២ហើយ ដែលបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាក្រុងឡូវែលបន្ទាប់ពីលោកអ៊ុង ឫទ្ធី ដែលធ្លាប់ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាក្រុងឡូវែលពីឆ្នាំ១៩៩៩ ដល់ឆ្នាំ ២០០៥។ តទៅនេះ គឺជាបទសម្ភាសតាមទូរស័ព្ទរវាងលោកអ៊ឹម សុធារិទ្ធ នៃវីអូអេសំឡេងសហរដ្ឋអាមេរិក និងលោកនួន វាសនា។