ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ទីក្រុង​ឡងប៊ីច ​គណបក្ស​សង្គ្រោះ​ជាតិ​ស្វែងរក​ការ​គាំទ្រ


លោក​ទិត ទេព្វផាណា​ ទីប្រឹក្សា​គណបក្ស​សង្រ្គោះជាតិ​នៅ​ទីក្រុង Long Beach
លោក​ទិត ទេព្វផាណា​ ទីប្រឹក្សា​គណបក្ស​សង្រ្គោះជាតិ​នៅ​ទីក្រុង Long Beach
​ឡងប៊ីច​៖ ពលរដ្ឋ​ខ្មែរ​ដែល​នឹង​ទៅ​បោះ​ឆ្នោតនៅ​ខែ​កក្កដាខាងមុខនេះនឹង​ជួប​នឹងជម្រើស​ធំ​ពីរ​គឺ​គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​ថ្មី​គឺ​គណបក្ស​សង្គ្រោះ​ជាតិ។ ​គណបក្ស​ប្រឆាំង​ថ្មី​នេះ​តំណាង​ឱ្យ​ការ​បញ្ចូល​គ្នា​រវាង​អតីត​មេដឹក​នាំ​គណបក្ស​ពីរ​គឺ​លោកសម ​រង្ស៊ី​និង​លោក​កឹម​សុខា។ ​លោក​ទាំង​ពីរ​ទើប​តែ​បាន​មក​ទី​ក្រុង​ Long Beach កាល​ពី​ពេល​ថ្មីៗ​នេះ។​

មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​គឺ​លោក​សម រង្ស៊ី ​និង​លោក​កឹម ​សុខា​បាន​ធ្វើ​ដំណើរមក​កាន់​សហ​រដ្ឋអា​មេរិក​ដើម្បី​ធ្វើ​យ៉ាង​ណាឱ្យ​មាន​សំឡេង​គាំ​ទ្រ​ឱ្យ​កាន់​តែ​ច្រើន​សម្រាប់ការ​បោះ​ឆ្នោត​នៅ​អណត្តិក្រោយ​នេះ។ ​អ្នក​ដឹក​នាំ​ប្រចាំ​តំបន់​ ដូច​ជា​តំបន់ ​Long ​Beach ​នេះ​កំពុង​ធ្វើ​យ៉ាង​ណា​ឱ្យមាន​ការ​ចូល​រួម​ពី​ស​ហគមន៍​ឱ្យបាន​ច្រើន។​

ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​នេះ​មិន​ល្បី​ពី​រឿង​ប្រឡូក​ចូល​ក្នុង​ឆាក​នយោបាយ​នោះ​ទេ។ តែ​សកម្មជន​ទិត ទេព្វផាណា​សង្ឃឹម​ថា​ នឹង​អាច​ផ្លាស់​ប្តូរ​រឿង​នេះ​សម្រាប់​គណបក្ស​ប្រឆាំង។ ហើយ​វា​មិន​មាន​ភាព​ងាយ​ស្រួល​នោះ​ទេ។​

លោក​ទិត ទេព្វផាណា​ជា​ទីប្រឹក្សា​គណបក្ស​សង្រ្គោះជាតិ​នៅ​ទីក្រុង Long Beach។​

«ការ​ពិបាក​គឺ​ដោយ​សារ​ ទី​មួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​យល់​ថា ​យើង​មាន​ផ្លូវ​ដើរ​ពីរ​ផ្សេង​គ្នា។ ​យើង​ទាំង​ពីរ​ឈ្លោះ​គ្នា។ ​យើង​មាន​ផ្លូវ​ដើរ​ពីរ។​ ដូច​ខ្ញុំ​ថា​អញ្ចឹង​ ដើរ​ផ្លូវ​ពីរ​តែ​គោល​បំណង​តែមួយ​ទេគឺ​ ប្តូរ។ ​ពិបាក​គឺ​ការ​ច្របាច់​បញ្ចូល​គ្នា​ហ្នឹង​ដោយ​សារ​ជំនឿ​លើ​មេដឹក​នាំ​ពីនាក់»។

ថ្មីៗ​នេះ​លោក​ ទិត ​ទេព្វ​ផាណា ​បាន​រៀប​ចំ​នូវ​កម្មវិធី​ប្រជុំ​ស្វាគមន៍​មេ​ដឹក​នាំ​ទាំង​ពីរ​ដែល​មាន​ពលរដ្ឋខ្មែរ​អាមេរិកាំង​ចូល​រួម​ជាង​៧០០​នាក់​នៅ​ទី​ក្រុង​Long Beach។​ នេះ​ជា​ការ​ចូល​រួម​ដែល​មាន​ចំនួន​ច្រើន ​ហើយ​លោក​និយាយ​ថា​វា​នឹង​អាច​ជួយ​ឱ្យសហគមន៍​ខ្មែរ​ផ្សេង​ទៀត​មាន​ជំនឿ​លើគណបក្ស​ប្រឆាំង។

«Long Beach​ ជា​ជំរំពិសោធន៍​របស់​ខ្មែរ​យើង​ដើម្បី​រៀន​សូត្រ​ពី​គ្នា។​ ដូច្នេះ​ខ្ញុំ​ជឿ​ថា​ បើ​ប្រជា​ពល​រដ្ឋ Long ​Beach ​កម្រើក​ហើយ​ ពិភព​លោក​ក៏​ទៅ​ជា​មួយ​ដូច​គ្នា​អញ្ចឹង»។​

លោក​ទេព្វ ​ផាណា​និយាយ​ថា ​ការ​រួប​រួម​គ្នា​នៃ​គណបក្ស​ទាំង​ពីរ​នឹង​ជួយ​ដល់​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ។ ​អ្នក​គាំ​ទ្រ​នៅ ​ទី​ក្រុង​ Long ​Beachបាន​រៃ​អង្គាស​ប្រាក់​បាន​ជាង​២ម៉ឺន​ដុល្លា​រ ប៉ុន្តែ​លោក​បន្ត​ថា​ លោក​មាន​អារម្មណ៍​ថា​ នឹង​មាន​ការ​ផ្លាស់​ប្តូរ​ ដែល​លោកហៅ​ថា​ ជា​ចំណុចរបត់​សម្រាប់ប្រទេស​កម្ពុជា។​

«បង​ប្អូន​ខ្មែរ​អត់​មាន​ល្ងង់​ខ្លៅ​ដូច​មុន​ទៀត​ទេ។ ​បង​ប្អូន​ខ្មែរ​ដឹង​នូវ​សន្ទុះ ​គាត់​មើល​ឃើញ​ស្អី​ហើយ ​ទើប​បាន​ជា​បាក់​មក​អញ្ចឹង។​ កាល​ពី​ដើមអត់​មាន​សង្ឃឹម។ ​ឥឡូវគាត់​មើល​ឃើញ​ គាត់​ស្តាប់​ព័ត៌មាន។ ​គណ​បក្ស​សង្រ្គោះ​ជាតិ​ជា​គណបក្ស​មួយ​ដ៏​ពិត​ប្រាកដ​ដែល​នឹង​ចូល​ប្រឡូក​ជា​មួយ​គណបក្ស​សព្វ​ថ្ងៃ​នេះ»។​
គណបក្ស​ប្រឆាំង​ទទួល​បាន​សំឡេង​គាំទ្រ​ខ្លះ​ ប៉ុន្តែ​គេ​នៅ​រំពឹង​ចាំ​មើល​ទៀត​ ​ថា​តើ​គេ​អាច​ទទួល​បាន​សំឡេង​គាំទ្រ​កម្រិត​ណា​រហូត​ដល់​ថ្ងៃ​បោះ​ឆ្នោត៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG