ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​នៅ​បឹង​តាមោក​ដាក់​ញ្ញត្តិ​ទៅ​ព្រះមហាក្សត្រ​ជំទាស់​នឹង​ការ​បណ្តេញ​ចេញ


ពលរដ្ឋដែលរស់នៅតំបន់បឹងតាមោកនាំគ្នាដាក់ញាត្តិសុំកិច្ចអន្តរាគមន៍​ពីព្រះមហាក្សត្រលើបញ្ហាវិវាទដីធ្លីរបស់ពួកគេ នៅពីមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
ពលរដ្ឋដែលរស់នៅតំបន់បឹងតាមោកនាំគ្នាដាក់ញាត្តិសុំកិច្ចអន្តរាគមន៍​ពីព្រះមហាក្សត្រលើបញ្ហាវិវាទដីធ្លីរបស់ពួកគេ នៅពីមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

ពលរដ្ឋ​ជាង​ ១០០ គ្រួសារ បាន​ដាក់​ញត្តិ​ទៅព្រះមហាក្សត្រ​ព្រះបាទសម្តេច ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ នៅថ្ងៃ​ចន្ទ​នេះ​ ដើម្បី​សុំ​ព្រះរាជ​អន្តរាគមន៍​ឱ្យ​ពួកគេ​បាន​បន្តរស់​នៅ​លើ​ដីលំនៅ​ឋានដែល​ស្ថិត​នៅ​ជាប់​បឹង​តាមោក​។

បឹង​តាមោក​ មាន​ទំហំជាង ​៣.២០០ ​ហិកតា ស្ថិត​នៅ​ក្នុង​ខណ្ឌព្រែកព្នៅ​ រាជធានី​ភ្នំពេញ និង​ជា​ទី​ផ្តល់​ប្រភព​ចំណូល​ដល់​ពលរដ្ឋ​ពីការ​នេសាទ​ត្រី​។​

ក្នុងញ្ញត្តិដែល​វីអូអេ​ទទួល​បាន​នៅថ្ងៃចន្ទនេះ ប្រជាពលរដ្ឋ​បាន​សរសេរថា៖ ​«​ទូល​ព្រះបង្គំ​យើង​ខ្ញុំ​បាន​មក​រស់​នៅ​ និង​អាស្រ័យផល​អំពី​បឹង​តាមោក​នេះ​តាំង​ពី​យូរ​ណាស់​មកហើយ​ ដោយ​មាន​គ្រួសារ​ខ្លះ​បាន​មក​តាំង​លំនៅ​តាំពី​ឆ្នាំ ​១៩៩០ ​មក​ម៉េ្លះ ពោល​គឺមុន​ពេល​ច្បាប់​ភូមិបាល​ចូល​ជា​ធរ​មាន​ទៅ​ទៀត​។ ផ្ទុយទៅវិញ​ អ្នកកាន់​អំណាច​សព្វថ្ងៃ​ បាន​មក​បណ្តេញ​ពួក​ទូល​បង្គំ​ចេញ​ពី​ទឹក​ដី​នេះ ដោយ​បាន​កាត់​យក​បឹង​នេះ​ទៅ​ចែក​បក្ខពួក​អ្នក​មាន​អំណាច​ និង​ឧកញ៉ា​គ្នាឯង​ទៅវិញ»។

អ្នកស្រី ស៊ែ ដាវី​ ដែល​បាន​នាំញត្តិ​ទៅ​ទូល​ថ្វាយ​ព្រះមហាក្សត្រ​បានថ្លែងថា​ ពលរដ្ឋ​មាន​បំណង​សុំ​ឱ្យ​ព្រះមហាក្សត្រ​ផ្តល់​ព្រះរាជ​អន្តរាគមន៍​មិន​ឱ្យមានការ​បណ្តេញ​ចេញ​ពីលំនៅ​ឋាន​នៅ​បឹង​តាមោក​។ ​

បើតាម​អ្នកស្រី ​ស៊ែ ដាវី ​មន្ត្រី​ព្រះមរបរាជវាំង ​បាន​បដិសេធ​ មិន​ទទួល​ញត្តិ​របស់​ប្រជាពលរដ្ឋ​ ដោយឱ្យ​ពលរដ្ឋ​យកញត្តិ​ទៅដាក់​នៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី សាលា​រាជធានី​ភ្នំពេញ ​និង​ក្រសួង​ដែនដី ​នគរូបនីយកម្ម​និង​សំណង់​ វិញ។

សកម្មជន​បរិស្ថាន​ និង​អង្គការ​ការពារ​សិទ្ធិ​លំនៅ​ឋានមួយ​ចំនួន​សង្កេត​ឃើញថា​ បឹង​តាមោក​កំពុង​ស្ថិតក្រោម​ការ​គំរាម​កំហែង​ ដោយ​សារ​ការ​ពុះច្រៀក​ដីបឹង​ជាង​ ៧០ ​ភាគ​រ​យនៃ​ផ្ទៃ​បឹង​ជាង​ ៣.២០០ ហិកតា ​យក​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ ឬ​ស្ថាបនា​អគារ​រដ្ឋ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG