ថ្ងៃអង្គារទី៨ ខែវិច្ឆិកានេះ ជាថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ហើយនៅពេលនេះ លោកសឹង សុផាត នៃ VOA បាននិយាយជាមួយពលរដ្ឋខ្មែរអាមេរិកាំងវ័យក្មេងពីរនាក់នៅរដ្ឋធានីវ៉ាស៊ីនតោន ដែលម្នាក់គាំទ្រលោកស្រី Hillary Clinton ខាងគណបក្សប្រជាធិបតេយ្យ ហើយម្នាក់ទៀតគាំទ្រលោក Donald Trump ខាងគណបក្សសាធារណរដ្ឋ ដើម្បីស្វែងយល់អំពីទស្សនៈរបស់ពួកគេចំពោះបេក្ខជនទាំងពីរ៕
កម្រងរូបភាព៖ ពលរដ្ឋអាមេរិកាំងទៅបោះឆ្នោត ក្រោយការឃោសនាបោះឆ្នោតដ៏ជូរចត់បញ្ចប់
ពលរដ្ឋអាមេរិកាំងនៅទូទាំងសហរដ្ឋអាមេរិក កំពុងនាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្មីនៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោយការឃោសនាបោះឆ្នោតដ៏ជូរចត់បានបញ្ចប់ទៅ ជាពេលដែលលោកស្រី ហ៊ីឡារី គ្លីនតុន ជាបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ និងលោក ដូណាល់ ត្រាំ ជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋ ជួបអ្នកបោះឆ្នោតជាលើកចុងក្រោយ។
មណ្ឌលបោះឆ្នោតមួយនៅក្រុង Damascus រដ្ឋMaryland ដែលថតដោយ VOA Drone។
ថ្មី៖ លោកស្រី គ្លីនតុន ឈ្នះរដ្ឋ Vermont ប្រតិភូសរុប៣ យោងតាម AP #BREAKING: Clinton wins Vermont -3 electoral votes… https://t.co/nJ8Fd6VTDc
— VOA Khmer (@voakhmer) ៩.១១.២០១៦