ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ប្រជាជន​កម្ពុជា​បាន​មក​បោះឆ្នោត​នៅ​ក្នុង​ថ្ងៃបោះឆ្នោត​ជាតិ​កម្ពុជា​នៅ​ថ្ងៃអាទិត្យ​ទី២៣ កក្កដា ឆ្នាំ២០២៣​នេះ ក្នុង​មណ្ឌល​បោះឆ្នោតនៅសង្កាត់បឹងព្រលិត ខណ្ឌ ៧ មករា​ក្នុង​រាជធានីភ្នំពេញ ប្រទេស​កម្ពុជា។(ស៊ុន ណារិន/វីអូអេ)

Live Blog: ពលរដ្ឋកម្ពុជាចេញបោះឆ្នោតជាតិអាណត្តិទី ៧ ដែលអវត្តមានគណបក្សប្រឆាំងចម្បង

ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ ធ្វើឡើងដោយគ្មានការប្រជែងពីគណបក្សប្រឆាំងដ៏ចម្បងជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលគេរំពឹងថានឹងឈ្នះអាសនៈទាំង ១២៥ នៅរដ្ឋសភា និងបន្តដឹកនាំប្រទេសដោយឯកបក្ស៕

១២:០៥ ២៣.៧.២០២៣

មេដឹកនាំម្នាក់នៃគណបក្សប្រឆាំងបានចេញទៅបោះឆ្នោត ខណៈគណបក្សគ្មានឈ្មោះលើសន្លឹកឆ្នោត

លោក សុន ឆ័យ អនុប្រធានម្នាក់នៃគណបក្សភ្លើងទៀន បានចេញទៅបោះឆ្នោត ខណៈគណបក្ស​គ្មានឈ្មោះលើសន្លឹកឆ្នោត បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សារដ្ឋធម្មនុញ្ញបានបដិសេធការចុះឈ្មោះគណបក្សដែលទទួលបានសំឡេងគាំទ្រប្រមាណ ១លាន ៦សែនសន្លឹកនៅក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២។ មុន​ថ្ងៃ​បោះឆ្នោត​ជាតិ​ រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​បោះឆ្នោត​ដែល​ត្រូវបាន​ស្នើ​ឡើង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ដក​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ឱ្យ​ សម្រាប់​បុគ្គល​ណា​ដែល​មិន​ចូលរួម​ការ​បោះឆ្នោត​ជាតិ​អាណត្តិនេះ។ វិធានការ​នេះ​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​យុទ្ធសាស្ត្រ​ទប់ទល់​នឹង​ការ​អំពាវនាវ​របស់​សំឡេង​អ្នក​ប្រឆាំង​ ឱ្យ​ពលរដ្ឋ​ធ្វើ​ពហិកា​លើ​ការ​បោះឆ្នោត​ដោយ​មិន​ទៅ​បោះឆ្នោត ឬ​ទៅ​បោះឆ្នោត​តែ​គូស​សន្លឹក​ឆ្នោត​ចោល។

លោក សុន ឆ័យ អនុប្រធានម្នាក់នៃគណបក្សភ្លើងទៀនដែលត្រូវបានបដិសេធការចុះឈ្មោះចូលរួមប្រកួតក្នុងការបោះឆ្នោត បានចេញទៅបោះឆ្នោតនៅមណ្ឌលក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (ធិតា វីន/វីអូអេ)

XS
SM
MD
LG