វ៉ាស៊ីនតោន —
អង្គការសិទ្ធិមនុស្សកម្ពុជាបានអំពាវនាវឱ្យរដ្ឋាភិបាលផ្តល់ឱកាសឱ្យបានទូលំទូលាយក្នុងការស្តារសម្បទាដល់អ្នកទោសជាស្រ្តី ជាពិសេសអ្នកទោសជាអនីតិជន ដើម្បីកសាងសមត្ថភាពនិងផ្តល់ជំនាញដល់អ្នកទាំងនោះ សម្រាប់ស្វែងរកការងារធ្វើបន្ទាប់ពីពួកគេត្រូវបានដោះលែង។
នេះបើតាមសេចក្តីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ ដែលបានចេញផ្សាយសម្រាប់ទិវាទិវាសិទ្ធិនារីអន្តរជាតិ។
អង្គការលីកាដូបញ្ជក់ថា នៅទូទាំងប្រទេសមានអ្នកទោសស្រ្តីចំនួន១.១៣៧ ក្នុងនោះអ្នកទោស ស្រ្តីអនីតិជនមានចំនួន១៥នាក់។
កញ្ញាង៉ែត សុគន្ធ អ្នកគ្រប់គ្រងគម្រោងពន្ធនាគារនៃអង្គការលីកាដូបញ្ជាក់ថា៖
«មានកម្មវិធីខ្លះត្រូវបានគេរៀបចំឡើងដោយសម្រួលឱ្យសមស្របសម្រាប់អ្នកទោសស្រ្តីនិងអនីតិជន ប៉ុន្តែនៅក្នុងពន្ធនាគារខ្លះស្ត្រីអ្នកទោសទាំងនោះមិនមានឱកាសដើម្បីចូលរួមវគ្គអប់រំនិងហ្វឹកហ្វឺនជំនាញទេ»។
អង្គការសិទ្ធិមនុស្សក៏អំពាវនាវស្នើសុំឱ្យអាជ្ញាធរធានាថា ឆ្មាំពន្ធនាគារជាស្រ្តីក៏ទទួលបាននូវឱកាសក្នុងការបណ្តុះបណ្តាលគ្រប់គ្រាន់ដូចឆ្មាំពន្ធនាគារបុរសដែរ៕