ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេឡូ​វីអូអេ ០៦ កុម្ភៈ ២០១២៖ មរតក​នៃ​គុក​ទួលស្លែង​ហៅ​មន្ទីរ​ស​២១


លោក​ គឹមស្រូយ ​សុកវិសាល ​អ្នក​ស្រាវជ្រាវ​នៃ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​។​​
លោក​ គឹមស្រូយ ​សុកវិសាល ​អ្នក​ស្រាវជ្រាវ​នៃ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​។​​

អតីត​មេគុក​ទួលស្លែង​ ឈ្មោះ ​កាំង​ ហ្កេក​អ៊ាវ ​ហៅ​ឌុច ​ត្រូវ​បានតុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគា​អស់​មួយ​ជីវិត​ចំពោះការស្លាប់​បាត់​បង់​ជីវិតអ្នកទោស​ជាង​១២.០០០​នាក់។

ការសម្រេច​នេះ​ត្រូវ​បាន​អតីត​អ្នកទោស​និង​ក្រុម​គ្រួសារ​ជន​រងគ្រោះសប្បាយ​រីករាយ​ដោយសារពួកគេ​ទទួល​បាន​នូវ​អ្វី​ដែល​ពួកគេ​ចង់​បាន។

នៅ​ក្នុង​ការពិភាក្សា​នា​យប់​នេះ​យើង​ចង់​សំឡឹង​មើល​ឱ្យ​ហួស​ពី​ការដាក់​ទោស​និង​ការ​អបអរ​សាទរ​ទាំង​នោះ​ព្រម​ទាំង​ការ​រិះគន់​ខ្លះ​ដែល​អាច​កើត​មាន​ឡើង​ក្នុង​សំណុំ​រឿង​មួយ​នេះ។

វីអូអេ​បាន​អញ្ចើ​ញ​លោក​ គឹមស្រូយ ​សុកវិសាល ​អ្នក​ស្រាវជ្រាវ​នៃ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​ដើម្បី​ពន្យល់​បន្ថែម​ពី​សារៈ​សំខាន់​នៃ​ការកាត់ទោស​នេះ​ចំពោះ​ការផ្សះផ្សារផ្លូវ​ចិត្ត​ជន​រងគ្រោះ​ពី​របប​ខ្មែរ​ក្រហម​និង​ដំណើរ​ការ​យុត្តិធម៌​ក្នុង​ប្រទេសកម្ពុជា។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី​០៦ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១២៖

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

XS
SM
MD
LG